@ ថ្ងៃថ្មី"អ្ហឹមម៎ ព្រឹកហើយហេស៎ យ៉ាកូនប៉ានេះភ្ញាក់ហើយមែនទេ!!"ជុងហ្គុកនាយនិយាយទាំងមើលទៅថេយ៌ដែលគេងនៅលើគ្រែរបស់គេនោះរបៀបថាគ្រែសម្រាប់ក្មេងតូច
"មោះប៉ាងូចទឹកឲ្យណាថ្ងៃនេះទៅក្រុមហ៊ុនជាមួយប៉ាកុំរករឿងណាដឹងទេ!!"ជុងហ្គុកនាយនិយាយហើយក៏បានលើពរថេយ៌យកទៅសម្អាតខ្លួនហើយបន្ទាប់មកនាយក៏បានរៀបចំខ្លួនឲ្យគេរួចជាស្រេច ចំណែកនាយខ្លួនឯងវិញក៏បានរៀបចំស្លៀកពាក់រួចដូចគ្នា។
បន្ទាប់ពីរួចរាល់អស់ហើយជុងហ្គុកនាយក៏បានខលហៅនាយដែនឲ្យមកទទួលយកថេយ៌សិនព្រោះនាយត្រូវទៅជូនដំណើរលោកប៉ារបស់នាយដែលទៅទីក្រុងឡុងដ៍.....
"ប៉ាត្រូវទៅនៅទីនោះយូរគ្រាន់បើដែរទម្រាំនឹងប៉ាមកឯងមានប្រពន្ធហើយទេដឹងហឹសស៎ៗ!!"លោកចនគាត់និយាយហើយក៏សើច
"មិចនឹងអាចទៅលោកប៉ាបើ-"ជុងហ្គុកនាយមិនទាន់និយាយចប់ផងលោកចនក៏និយាយកាត់
"មិនអីទេបំភ្លេចចោលចុះកូនប៉ាត្រូវទៅហើយឯងនៅជួយមើលថែអ្នកម៉ាក់ផងទៅ!!"លោកចន ដោយសារតែត្រកូលគីមត្រូវបានគេធ្វើឃាតសម្លាប់មួយគ្រួសារចំណែកទារកតូចដែលត្រូវជាចំណងនិស្ស័យរវាងត្រកូលចននឹងត្រកូលគីមក៏ពុំត្រូវបានឃើញទើបកាត់ន័យយល់ថាទារកនោះបានស្លាប់ទៅតាមឪពុកម្ដាយរបស់គេទៅហើយ ។
ទោះជាយ៉ាងណាក៏លោកចនគាត់មិននិយាយអ្វីទាំងអស់ទាក់ទងនឹងត្រកូលនេះដោយគាត់ធ្វើជាមិនអើរពើររួចក៏ស៉ើបពីរឿងក្ដីនេះដោយសម្ងាត់បំផុត...
"បាទប៉ារឿងនេះខ្ញុំដឹងស្រាប់ហើយជូនពរលោកប៉ាធ្វើដំណើរដោយសុវត្តិភាព!!"ជុងហ្គុក
"អ្ហឹមម៌ ប៉ាត្រូវទៅហើយតោះជូអ៊ុន!!"លោកចនគាត់និយាយហើយក៏បានឡើងយន្តហោះបាត់ទៅ
ដោយសារតែយន្ដហោះនេះជាយន្តហោះរបស់ត្រកូលចនផ្ដាច់មុខចឹងហើយក្នុងយន្ដហោះមានអ្នកជិះតែពីរនាក់នោះទេគឺលោកចននឹងជូអ៊ុននេះឯង
"ឯងជូនអ្នកម៉ាក់ទៅវិមានវិញទៅ!!"ជុងហ្គុកនាយក៏បាននិយាយទៅកាន់កូនចៅ
"បាទអ្នកប្រុស អ្នកស្រីសូមអញ្ចើញ!!"កូនចៅ
"កូនត្រូវទៅក្រុមហ៊ុនវិញហើយអ្នកម៉ាក់ធ្វើដំណើរដោយសុវត្តិភាពណា!!"ជុងហ្គុក
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt