"ឆាប់ញ៉ាំទៅនេះជាម្ហូបអូនចូលចិត្តមិនចឹង!!"ជុងហ្គុក"បាទ..តែប៉ាហា៎អូមានអារម្មណ៍ថាដូចជាបាត់អ៊ំ!!"ថេយ៉ុងក៏បានសួរជុងហ្គុកគឺសម្ដៅទៅដល់ជូអ៊ុនព្រោះថាគេមិនបានឃើញនាយនៅទីនេះនោះទេ
"អ៊ំកូនមែនទេកុំទៅខ្វល់អីគាត់ជាប់ការងាររបស់គាត់ហើយ..ល្ងាចឯណ្ណោះទើបគាត់មកផ្ទះវិញ!!"ជុងហ្គុក
"មែនហើយនិយាយចឹងជុងហ្គុកហេតុអីភ្លាមៗកូនស្រាប់តែផ្ទេរតំណែងនេះទៅឲ្យជូអ៊ុនចឹងកូន!!?"អ្នកស្រីចន
"ក៏ឃើញថាបងប្រុសគាត់ចាស់ទៅហើយទើបខ្ញុំឲ្យគាត់កាន់តំណែងនេះបានម្ដងទៅកុំឲ្យថាកើតមកមួយជាតិហើយមិនបានកាន់តំណែងធំនឹងគេ!!"ជុងហ្គុក
"អ្នកណាឲ្យកូនគិតបែបនឹង..កូនមានដែលសង្កេតឃើញទេក្រុមហ៊ុនមួយរយះមកនេះមានការធ្លាក់ចុះខ្លាំងណាស់អតិថិជនក៏ចាប់ផ្ដើមបាត់បង់បុគ្គលិកវិញលាឈប់ជាបន្តបន្ទាប់!!"លោកចន
គាត់ចង់ឲ្យជុងហ្គុកកាន់តំណែងធំព្រោះតែជុងហ្គុកនាយម៉ឺងម៉ាត់នឹងការងារជាងជូអ៊ុន..ដូចដែរឃើញស្រាប់ចឹងជូអ៊ុននាយមិនសូវខ្វល់ខ្វាយនឹងក្រុមហ៊ុនប៉ុន្មានទេបានតំណែងអគ្គនាយកនេះនិយាយពីថាអួតអាងខ្លាំងណាស់ចូលចិត្តតែខាងប្រើអំណាចមកកៀបសង្កត់គេ
"ប៉ាកុំភ័យខែក្រោយខ្ញុំកាន់តំណែងវិញហើយព្រោះថាលិខិតផ្ទេរតំណែងនោះជាលិខិតឲ្យកាន់តំណែងតែមួយរយះពេលខ្លីតែប៉ុណ្ណោះដូច្នេះហើយបងប្រុសគាត់កាន់តំណែងត្រឹមតែមួយខែទៀតទេណាលោកប៉ា!!"ជុងហ្គុក
ដូចដែលបានដឹងចឹងជុងហ្គុកនាយបានរៀបចំផែនការតាំងពីពេលដែលដឹងថាជូអ៊ុននាយចាប់ថេយ៌ទៅម្លេះនាយដឹងថាជូអ៊ុនត្រូវការអ្វីចឹងហើយនាយត្រូវដើរមុនជូអ៊ុនឲ្យបានបីទៅបួនជំហានទើបតាមល្បិចនាយទាន់
"ប៉ាទុកចិត្តលើឯងមិនខុសមែន..ហ៉ើយ៎ប៉ាក៏ពិបាកចិត្តណាស់ដែរដែលជូអ៊ុនក្លាយជាមនុស្សបែបនេះប្រហែលដោយសារប៉ាមើលថែគេមិនបានល្អហើយ!!"លោកចន
"ប៉ាកុំនិយាយចឹងអី..ប៉ាមិនបានខុសឡើងអ្នកដែលខុសគឺបងប្រុសទៅវិញទេគាត់មានចិត្តលោភលន់ហួសប្រមាណទើបធ្វើឲ្យខ្វាក់ភ្នែកលែងស្គាល់អ្វីខុសអ្វីត្រូវ!!"ជុងហ្គុក
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt