@ ថ្ងៃថ្មី"ប៉ាថ្ងៃនេះនៅសាលារបស់អូនមានកម្មពិធីណាប៉ាដឹងអត់!!"ថេយ៉ុងក៏បានសូរទៅនាយទាំងអោបដៃ
"រឿងអីប៉ាមិនដឹងនោះ..ថ្ងៃនេះប៉ាត្រូវទៅជួយអបអរដែលកូនរបស់ប៉ានៀកទទួលបានជ័យលេភីលេខមួយខាងសិស្សពូកែនោះអី!!"ជុងហ្គុក
"អូនស្មានតែប៉ាមិនដឹង!!"ថេយ៉ុង
"អ្វីដែលទាក់ទងនឹងកូនរបស់ប៉ាគឺប៉ាត្រូវតែដឹងទាំងអស់នឹង!!"ជុងហ្គុកធ្វើជាអាណាព្យាបាលរបស់គេណាគឺត្រូវមានទំនួលខុសត្រូវចំពោះកូនៗដែលស្ថិតក្រោយការមើលថែរបស់យើងឲ្យបានល្អណាមិនមែនលេងសើចទេ
"ប៉ាៗគួរឲ្យស្រឡាញ់ណាស់មោះអូនសុំថើបមួយមក!!"ថេយ៉ុង
"ថើបតែមួយទេហេស៎..ថើបប៉ាឲ្យច្រើនៗមកប៉ាមិនគិតលុយពីអូនទេ!!"ជុងហ្គុក
"តែអូនគិតលុយណាប៉ា..បើប៉ាចង់ឲ្យអូនថើបប៉ាច្រើនៗឲ្យលុយអូនច្រើនៗដែរមក!!"ថេយ៉ុង
"ជាមួយអូននេះណាប៉ាមិនដែលចំណេញទេមានតែខាតហើយនឹងខាត!!"ជុងហ្គុក ពេលថេយ៌ថើបនាយថេយ៌ទារលុយពីនាយហើយពេលនាយថើបថេយ៌វិញក៏ថេយ៌ទារលុយពីនាយដូចគ្នាគិតទៅនាយខាតរហូតម៉ង
"សឺតត៎..លើកនេះអូនហ្វ្រីឲ្យប៉ាចុះអូនមិនគិតលុយទេ!!"ថេយ៉ុងចាប់មុខនាយមកជិតហើយអោនទៅថើបថ្ពាល់របស់នាយមួយខ្សឺតមុននឹងនិយាយឡើង
"តែ..តែអូនជាអ្នកចាប់ប៉ាថើបតើ?!"ជុងហ្គុកក្រែងថេយ៌អ្នកអ្នកថើបនាយមែនទេមិចក៏ថេយ៌និយាយចឹងប្រយោគនឹងនាយជាអ្នកនិយាយបានត្រូវ។
បន្ទាប់ពីជជែកគ្នាអស់ជាង10នាទីក្រោយមកពួកគេក៏បានចេញដំណើរទៅសាលាជាមួយគ្នាទៅ...
@ សាលារៀន
"កម្មពិធីសាលាធំដល់ហើយណ៎!!"ជុងហ្គុកនាយក៏បាននិយាយឡើងពេលឃើញសាលារៀននេះបានរៀបចំកម្មពិធីយ៉ាងធំ
"សួរស្តីលោកចនពិតជាមានកិត្តិយសណាស់ដែលលោកចនមកចូលរួមដោយផ្ទាល់បែបនេះ!!"នាយកសាលា
"ចៃដន្យអីត្រូវមកអបអរដល់កូនប្រុសរបស់ខ្ញុំផងទើបខ្ញុំមកផ្ទាល់បែបនេះ!!"ជុងហ្គុកនាយនិយាយទាំងញញឹមមើលទៅថេយ៌ដែលឈរក្បែរនាយនោះ
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt