ភាគ 25 : បារម្ភ

1.9K 115 2
                                    


"វីង..វីងងងៗៗ!!"កំពុងតែប្រលែងគ្នាសុខៗក៏មានអ្នកខលមកជុងហ្គុកពេលលឺទូរស័ព្ទរោទ៍ក៏រហ័សទៅលើកនិយាយ

"អាឡូ..ឯងមានការអី!!"ជុងហ្គុក

(ចៅហ្វាយនៅកំពុងផែកំពុងតែមានបញ្ហាហើយ...ទំនិញដែលត្រូវនាំចេញត្រូវបានគេលួចបំផ្លាញខូចស្ទើតែ50%ហើយចៅហ្វាយ!!)នាយដែន

"នរណាជាអ្នកធ្វើ!!?"ជុងហ្គុក

(គឺនៅមិនទាន់ដឹងមេខ្លោងនៅឡើយចៅហ្វាយវាមិនព្រមសារភាពទាល់តែសោះ!!)នាយដែន

"ចង្រៃយ៍..ឆាប់ចាប់ខ្លួនវាទៅឃុំទុកនៅកន្លែងដាក់អ្នកទោសសិនទៅបន្តិចទៀតយើងទៅមើលទំនិញដែលខូចនៅកំពុងផែ!!"ជុងហ្គុក

(បាទចៅហ្វាយ!!)នាយដែនក្រោយនិយាយហើយជុងហ្គុកនាយក៏បានដាក់ទូរស័ព្ទចុះបាត់ទៅ

"ប៉ាតើមានរឿងអីទៅ!!"ថេយ៉ុងបានសួរទៅប៉ារបស់គេដោយទឹកមុខងើយឆ្ងល់ព្រោះគេឃើញនាយនិយាយទូរស័ព្ទដោយទឹកមុខមិនល្អ

"គឺប៉ាមានការងារត្រូវធ្វើបន្តិច..កូននៅផ្ទះណាប្រហែលយប់បន្តិចទើបប៉ាមកវិញ!!"ជុងហ្គុក

"បាទ!!"ថេយ៉ុងក៏បានឆ្លើយតបទៅនាយវិញទាំងស្ដាប់បង្គាប់ហើយក៏ញញឹមដាក់នាយយ៉ាងស្រស់

"ចឹងប៉ាត្រូវទៅហើយ!!"និយាយហើយជុងហ្គុកនាយក៏បានចេញឡានទៅបាត់ទៅចំណែកថេយ៌វិញពេលឃើញលោកប៉ាចេញទៅផុតគេក៏បាននិយាយឡើង

"យើងនឹងទៅមើលមុខអាចង្រៃនោះ!!"ថេយ៉ុងនិយាយហើយក៏បានស្លៀកពាក់ឈុតខ្មៅដើម្បីចេញទៅក្រៅ កុំគិតថាថេយ៌គេមិនដឹងថាជុងហ្គុកនាយកំពុងនិយាយទូរស័ព្ទជាមួយអ្នកណានោះគេដឹងហើយក៏ដឹងថានាយកំពុងមានបញ្ហាដូចគ្នា

"តាក់ស៉ី...ជូនខ្ញុំទៅកន្លែងនេះ!!"ថេយ៉ុងបានចង្អុលទីតាំងឲ្យអ្នកបើកតាក់ស៉ីមើល ក្រោយឃើញហើយគាត់ក៏បានចេញឡានទៅគឺថាថេយ៌គេបានស្គាល់កន្លែងដែលជុងហ្គុកនាយបានដាក់អ្នកទោសនោះតែគេមិនបានឲ្យអ្នកបើកតាក់ស៉ីយកគេទៅដល់ទីនោះម៉ងទេគឺគេបានឲ្យគាត់យកគេទៅដាក់នៅឆ្ងាយពីទីនោះប្រហែល100m។  ជិះតាក់ស៉ីប្រហែលជាងកន្លះម៉ោងថេយ៌ក៏បានដល់គោលដៅ....

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now