@ ថ្ងៃថ្មី"កូនថេយ៌ក្រោកឡើង!!"ជុងហ្គុកនាយក៏បានដាស់ថេយ៌ឲ្យក្រោកពីដំណេកនេះក៏ម៉ោង8ហើយតែថេយ៌នៅមិនទាន់ក្រោកនៅឡើយទាំងដែលពេលនេះនាយបានរៀបចំខ្លួនត្រៀមទៅធ្វើការរួចទៅហើយ
"ហ្ហឺមម៎...អូនសុំគេងតិចទៀតសិន!!"ថេយ៉ុងរមៀលខ្លួនគេចពីនាយហើយក៏សង្ងំគេងបន្តជុងហ្គុកវិញនាយឃើញបែបនេះហើយហួសចិត្តតែម្ដង
"តែនេះម៉ោង 8 ហើយណាម្ចាស់បេះដូងប៉ា!!"ជុងហ្គុក
"ហាសស៎..ម៉ោង 8 ហើយយូរណាស់ហើយមិចមិនប្រាប់អូនសោះចឹង!!"ថេយ៉ុងបន្ទាប់ពីលឺនាយថានេះជាម៉ោង 8 ហើយក៏រហ័សស្ទុះចុះពីលើគ្រែវិញរត់ចូលបន្ទប់ទឹកបាត់
"ហឺសស៎ៗ..ក្មេងនេះ!!"ជុងហ្គុកនាយក្រវីក្បាលហួសចិត្តនឹងកំពូលកូនជាខ្លាំងហើយក៏បានងាកមករៀបចំកម្រាលពូកឲ្យមានរបៀបទៅ។
មិនយូរប៉ុន្មានថេយ៌ក៏បានចេញពីបន្ទប់ទឹកវិញទាំងស្លៀកពាក់រួចជាស្រេចរួចក៏បានដើរចុះទៅក្រោមហើយក៏បន្តដើរទៅតុកអាហារដែលប៉ាអង្គុយចាំជាស្រេចនោះ...
"មោះមកញ៉ាំអាហារពេលព្រឹកឲ្យហើយមកកូន..ថ្ងៃនេះទៅក្រុមហ៊ុនជាមួយប៉ាទេ!!"ជុងហ្គុក
"អូនច្បាស់ជាទៅហើយមិនទៅមិចនឹងកើត!!"ថេយ៉ុងមិនទៅមិចកើតបើស្អែកត្រូវទៅកាន់ណាដាវិញហើយនោះ
"ចឹងឆាប់ញ៉ាំទៅនឹងរហ័សបានទៅក្រុមហ៊ុនជាមួយប៉ា!!"ជុងហ្គុកនាយនិយាយឡើងទាំងញញឹមទៅកាន់កូនប្រុស
"បាទប៉ា!!"និយាយហើយពួកគេទាំងពីរក៏បានញ៉ាំអាហារពេលព្រឹកជាមួយគ្នាបន្ទាប់ពីរួចរាល់ហើយក៏បានចេញដំណើរទៅក្រុមហ៊ុនជាមួយគ្នាបាត់ទៅ!!!
@ ក្រុមហ៊ុន ឈីយ៉ាកុ
"អេ៎..ឯងមើលនោះទៅអគ្គនាយកគាត់មកជាមួយអ្នកណានឹងស្អាតម្លេះ!!"បុគ្គលិក
"មិនដឹងដែរតែមើលទៅស្រដៀងៗ!!"បុគ្គលិក
"ស្រដៀងអ្នកណា!!"បុគ្គលិក
"កូនគាត់នឹងហើយមិនចាំទេហី..អគ្គនាយកយើងគាត់មានកូនប្រុសមួយណានេះប្រហែលជាកូនគាត់ហើយ!!"បុគ្គលិក
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt