ពេលនេះហាក់បីដូចមានជិតមានសង្រ្គាមកើតឡើងហើយជូអ៊ុននាយចាប់ផ្ដើមសង្ស័យទៅលើថេយ៌ថាជាកូនរបស់លោកគីមមួយវិញទៀតរឿងទំនាក់ទំនងស៉ីជម្រៅរបស់ជុងហ្គុកនឹងថេយ៌នោះនាយកាន់តែសង្ស័យខ្លាំងមួយកម្រិតទៀតបែបនេះហើយអាចទេដែលថេយ៌នឹងមានគ្រោះថ្នាក់ដល់ជីវិតនៅពេលដែលជូអ៊ុននាយបានដឹងថាថេយ៌ជាកូនរបស់លោកគីមនោះ...."ទោះបីជាឯងមិនមែនជាកូនរបស់វាតែបើឯងនឹងជុងហ្គុកមានទំនាក់ទំនងជាគូរស្នេហ៍នោះច្បាស់ណាស់វាសនាឯងគេចមិនផុតពីកណ្ដាប់ដៃរបស់យើងទេ!!"ជូអ៊ុននាយនិយាយឡើងទាំងញញឹមចុងមាត់នៅក្រៅឃើញចឹងមែនតែក្នុងចិត្តរបស់នាយវិញនិយាយពីថាពុះកញ្រ្ចោលចង់ដឹងខ្លាំងណាស់...
@ 1 សប្ដាហ៍ក្រោយមក
កន្លងផុតទៅមួយសប្ដាហ៍ហើយដែលជុងហ្គុកនាយជាប់រវល់ធ្វើការរហូតមិនសូវជាមានពេលបាននៅជិតថេយ៌តែថាថ្ងៃនេះពួកគេបាននៅជាមួយគ្នាឡើងពេញមួយថ្ងៃតែម្ដងដោយសារតែជុងហ្គុកនាយបានបញ្ចប់ការងាររួចអស់
"ប៉ាយប់នេះទៅដើរលេងអត់!!"ថេយ៉ុង
"មេឃយប់ហើយអូនគិតចង់ដើរទៅណា៎ទៀត?!!"ជុងហ្គុកឲ្យតែមេឃងងឹតជុងហ្គុកនាយមិនចង់ឲ្យថេយ៌ចេញក្រៅនោះទេព្រោះថាខ្លាចមានគ្រោះថ្នាក់ណាមួយពេលយប់សម្បូរទៅដោយជនមិនល្អដើរជាច្រើនដូចជាក្រុមបងធំបងតូច ពួកម៉ាហ្វៀរនឹងក្រុមសង្គមងងឹតជួញដូរមនុស្សផ្សេងៗ...
"ក៏ទៅមើលកុនដើរផ្សារអីទៅណា៎!!"ថេយ៉ុង
"ពេលយប់បែបនេះប៉ាមិនចង់ឲ្យអូនដើរទេព្រោះវាគ្រោះថ្នាក់!!"ជុងហ្គុក ជូអ៊ុននាយមកវិញហើយជុងហ្គុកនាយមិនចង់បណ្ដោយឲ្យថេយ៌ដើរលេងយប់ដូចកាលពីមុនទេព្រោះខ្លាចជូនអ៊ុននាយចាប់ថេយ៌យកទៅពិនិត្យ DND រកមើលសាច់ញាតិបង្កើតនឹងណា៎
"ហួយ៎..បានប៉ាទៅជាមួយហើយអូនជឿរជាក់ថាគ្មានបញ្ហាទេបាទ!!"ថេយ៉ុង
"ចឹងក៏បានប៉ានាំអូនទៅមើលកុនចុះ!!"ជុងហ្គុក
"យេក៎..ប៉ាគួរឲ្យស្រឡាញ់ជាងគេ!!"ថេយ៉ុង និយាយត្រូវរូវគ្នាហើយក៏បាននាំគ្នាចេញដំណើរទៅរោងកុនបាត់ទៅដោយលើកនេះជុងហ្គុកនាយយកបន្ទប់ VIP មើលតែពីរនាក់កូនសំណព្វចិត្តទេព្រោះខ្លាចថាមានស្រីមករញ៉រញ៉ៃធ្វើឲ្យកំពូលកូនរករឿងទៀតតែកំពូលកូនរករឿងនឹងនាយច្បាស់ជាអស់កាតខ្មៅទៀតមិនខានទេ
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt