ភាគ : 6 ផែនដីឡើងកម្ដៅ!!!

2.9K 146 0
                                    


"គឺជាមនុស្សតែម្នាក់ដែលសម្លាប់ត្រកូលគីមនោះហើយណាចៅហ្វាយ..ចៅហ្វាយចង់ថាខ្ញុំគិតអាក្រក់លើលោកប្រុសជូអ៊ុនក៏បានក៏ប៉ុន្ដែខ្ញុំពិតជាសង្ស័យលើគាត់ពិតមែន!!"នាយដែន

"យើងមិនច្បាស់ទេ!!"ជុងហ្គុកនាយមិចនឹងអាចសម្រេចភ្លាមៗបានទៅបើនាយមិនទាំងនឹងដឹងថាមានមនុស្សតាមដាននាយផងនោះ

"មួយរយះមកនេះខ្ញុំព្យាយាមលាក់បាំងអ្នកប្រុសថេយ៌ខ្លាំងណាស់ព្រោះថាបើជាកូនចៅរបស់លោកប្រុសពិតមែនអ្នកប្រុសថេយ៌ច្បាស់ជាគ្រោះថ្នាក់!!"នាយដែន

"ហ្ហឹមម៎..មែនហើយយើងគួរតែបង្កើនការការពារថេយ៌ឲ្យតឹងរឹងជាងនេះទើបបាន យើងបន់ឲ្យតែថេយ៌ឆាប់បានបញ្ចប់ថ្នាក់វិទ្យាល័យនោះទេព្រោះយើងនឹងឆាប់បានបញ្ចូនគេឲ្យទៅរៀននៅក្រៅប្រទេស!!"ជុងហ្គុក

"ខ្ញុំក៏គិតដូចជាចៅហ្វាយដែរ!!"នាយដែន

"ឯងមើលខុសត្រូវទីនេះឲ្យរៀបរយទៅយើងត្រូវទៅវិញហើយមិនចឹងទេពេលថេយ៌ភ្ញាក់មិនឃើញយើងច្បាស់ជារកយើងទៀតមិនខានទេ!!"ជុងហ្គុក

"បាទចៅហ្វាយសុខសប្បាយតាមផ្លូវ!!"នាយដែន

"ហ្ហឹមម៎!!"ជុងហ្គុកនាយមិនមាត់គ្រាន់តែងក់ក្បាលបន្តិចរួចហើយក៏បានដើរទៅឡានរួចក៏បើកចេញទៅ

"ពួកឯងរហ័សរហួនបន្តិចទៅ!!"នាយដែនក៏ងាកទៅប្រាប់កូនចៅផ្សេងៗដែលកំពុងសម្អាតនៅក្នុងកុងតានឺនោះ

"បាទលោកបងពួកខ្ញុំជិតរួចហើយ!!"កូនចៅម្នាក់ក៏បានឆ្លើយ

@ skip

"បងប្រុសពិតជាបញ្ចូនមនុស្សឲ្យមកតាមដានយើងពិតមែនឬ?? បើនេះជាការពិតថេយ៌របសៀយើងច្បាស់ជាមានគ្រោះថ្នាក់!!"ជុងហ្គុកនាយដើរបណ្ដើររអ៊ូរបណ្ដើរ

"ក្រាកក៎!!"

"អីយ៉ាស៎ កូន-កូនថេយ៌មិចក៏កូនភ្ញាក់!!"ជុងហ្គុក នាយគ្រាន់តែបើកទ្វាបន្ទប់ភ្លាមស្ទើរតែលស់ព្រលឹងស្លាប់ទៅហើយព្រោះថាបើកទ្វាមកឃើញលោកកូនកំពុងអង្គុយសម្លក់នាយពីលើគ្រែមក

"ប៉ាទើបមកពីណា??"ថេយ៉ុងមិនឆ្លើយនឹងសំណួររបស់នាយនោះទេគេបែរជាសួរបកទៅនាយវិញទាំងទឹកមុខខឹង

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now