ភាគ :9 សម្ដែង

2.5K 136 0
                                    


"គឺជាចនថេយ៉ុង ឈីយ៉ាកុ&ផាក ជីមីន..សូមអបអរផងកូនទាំងពីរពូកែទាំងពីរតែម្ដង!!!"អ្នកគ្រូ

"អា៎..អស្ចារ្យណាស់ៗ!!"សិស្សក្នុងថ្នាក់បាននិយាយឡើងព្រមទាំងទះដៃអបអរដល់ពួកគេទាំងពីរផងដែរ

"ខ្ញុំមិនសុខចិត្តទេ..អ្នកគ្រូហេតុអីខ្ញុំមិនជាប់!!"ព្យុលនាងបាននិយាយឡើងទាំងខឹងព្រោះថាលទ្ធផងមិនដូចការរំពឹងទុករបស់នាង

"គឺថាពិន្ទុរបស់កូនចាញ់គេនឹងហើយ....នេះក៏ដោយសារតែកូនធ្វើលឿនពេកហើយនឹងមិនបានពិនិត្យឲ្យគ្រប់ជ្រុងជ្រោយល្អ"អ្នកគ្រូ

នេះក៏ដោយសារតែកាលដែលប្រឡងនាងធ្វើយកៗដើម្បីឲ្យរួចមុនគេបែបនេះហើយទើបនាងមិនបានពិនិត្យសារឡើងវិញហើយមានកំហុសដោយមិនដឹងខ្លួន...

"......"លឺអ្នកគ្រូនិយាយបែបនេះនាងក៏ស្ងាត់មាត់

"អូ៎..ហើយក្បាលកូនកើតអីទើបរុំបង់បែបនេះកូន!!"អ្នកគ្រូក៏សួរទៅនាងនៅពេលឃើញក្បាលរបស់នាងមានរុំបង់

"គឺថាថេយ៌ណា៎អ្នកម្សិលមិញពេលចេញទៅផ្ទះគេបានវាយខ្ញុំឲ្យបែកក្បាល..ម្សិលមិញខ្ញុំគ្រាន់តែនិយាយលេងសើចជាមួយគេសោះខ្ញុំមិនគិតថាគេវៃខ្ញុំបែបនេះទេ!!"ព្យុលលឺអ្នកគ្រូនិយាយបែបនេះហើយនាងក៏ដើរតួកំសតតែម្ដង

"ពិតឬអត់កូនថេយ៌!!"អ្នកគ្រូ

"បាទខ្ញុំទទួលស្គាល់ថាខ្ញុំវៃនាយបែកក្បាលតែដោយសារតែនាងមកជេរខ្ញុំហើយថែមទាំងដៀលប៉ាម៉ាក់ខ្ញុំទៀត..នាងជេរខ្ញុំថាកូនអត់ម៉ែខ្ញុំ..ហ្ហឹកក៎ៗ..ខ្ញុំខឹងពេកក៏វៃនាងទៅអ្នកគ្រូ ហឹកក៎អ្ហឹកក៎ៗៗ!!"ថេយ៉ុង

បើជ្រុលជាចឹងទៅហើយសម្ដែងតែម្ដងទៅស្គាល់ចនថេយ៉ុង ឈីយ៉ាកុទេចេះសម្ដែងគ្រប់ទម្រងចង់យំៗចង់សើចៗ!!!!

"ថេយ៌កុំយំអីណា..មិនអីទេៗ!!"ជីមីនឃើញថេយ៌យំបែបនេះក៏ទៅអោបលួងលោមគេដើម្បីកុំឲ្យគេយំ

"ព្យុលមិចក៏កូនថាឲ្យមិត្តបែបនេះដឹងទេថាពាក្យសម្ដីរបស់កូនប៉ះពាល់ដល់អារម្មណ៍របស់មិត្ត!!"អ្នកគ្រូ

"អ្នកគ្រូខ្ញុំ-"ព្យុលនាងប្រុងនឹងបដិសេធទៅហើយតែអ្នកគ្រូគាត់និយាយកាត់មុន

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now