•🐻🐰•
[...] - Taehyung! Taeមកទៅផ្ទះ
សម្រែករបស់អ្នកជាម្តាយស្រែកហៅកូនប្រុសដែលកំពុងដើររើសអ្វីមិនដឹងនេះដល់ម៉ោងហើយត្រូវត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការនេសាទលក្ខណៈគ្រួសាររបស់ពួកគេ។-បាទម៉ាក៎!!
ក្មេងល្អិតឆ្លើយជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាតមិនចម្លែកព្រោះទម្រង់មុខអក្សរVសាច់ឈាមល្អល្អិតមិនសមណារស់ក្នុងត្រកូលអ្នកនេសាទសមុទ្របែបនេះឡើយ!នៅមិនប៉ុន្មានឆ្នាំទៀតគឺដល់គម្រប់ខួបអាយុ8ឆ្នាំរបស់គេហើយ។គេរត់ត្រុកៗទៅតាមម្តាយដោយសម្លៀកចាស់ៗតែមិនភ្លេចញញឹមជាប់ព្រោះតែបានរើសសំបកខ្យងខ្លះៗនៅឯមាត់ឆ្នេរអម្បាញ់មិញ។
-ស្អាតណាស់ ហិហិហិ!
រវល់តែឈ្ងោកមិនមើលផ្លូវគេបានរត់ទៅបុកនឹងក្មេងប្រុសម្នាក់Taeដួលព្រុសព្រោះមាឌតូចជាងគេ។-ឯងយ៉ាងម៉េចហើយ? ម៉ោះខ្ញុំជួយ
គេហុចដៃឲ្យTaeតោងក្រោកឡើង-អរគុណ! ខ្ញុំមិនអីទេ ខ្ញុំទៅវិញហើយខ្លាចម៉ាក់ចាំផ្លូវមិនឃើញនឹង...ត្រូវរំពាត់មិនខានទេ
ក្មេងនេះសម្តីច្រើនណាស់ឃ្លាចុងក្រោយtaeធ្វើជាលើកដៃមកបាំងមាត់ហើយនិយាយតិចៗ ឃើញហើយមិនខ្នាញ់មិនបាន។
ថាហើយគេក៏រត់ទៅបាត់ទុកឲ្យក្មេងប្រុសម្នាក់នេះឈរមើលរហូតបាត់ស្រម៉ោល តែគេប្រទះនឹងសំបកខ្យងមួយដែលចាំបានថាជារបស់ក្មេងប្រុសមុននេះ ប្រហែលជាគេធ្វើជ្រុះហើយ កម្លោះតូចរើសឡើងហើយញញឹមបន្តិច...
-ទើបមកពីណា?
មកដល់ភ្លាមក៏ត្រូវអ្នកជាម្តាយសម្លុតសួរទាំងគ្រោតគ្រាត
-អូនរើសខ្យងលេងម៉ាក់
-ហើយខោអាវទៅប្រឡាក់អីមក
-គឺ...អឹមកូនរត់បុកគ្នាជាមួយអាបងណាអត់ស្គាល់ទេ
YOU ARE READING
អធិដ្ឋាន/Prayer
FanfictionMain character: Kim Taehyung x Jeon Jungkook THANKS&LOVES YOU 🐾