អធិដ្ឋាន: ភាគទី261-270

55 4 0
                                    

•🐻🐰•

[តុអាហារក្នុងផ្ទះរបស់លោកស្រីHehyun]

-អ្នកខ្លះនោះឯងកើតបាន5ឆ្នាំហើយវាមិនទាន់រកអូវុលឃើញផងឥឡូវគេមានកូនមួយទៀតបាត់ទៅហើយ

ម៉ាក់អាងខ្លួនជាគ្រូជីវៈគ្រប់ម៉ាត់ចេញមកសុទ្ធតែសម្តីអ្នកវិទ្យាសាស្រ្ត

-បានហើយម៉ាក់ខ្ញុំមិនទាន់សាមទេ ហើយកុំបៀបធៀបខ្ញុំជាមួយក្មេងបែកស្លុយអស់នោះខ្ញុំវ័យប៉ុណ្ណេះហើយមិនទាន់មានប្តីផងពួកវាចេះមានសង្សារតាំងតែនៅបឋម

-យើងនិយាយតែបច្ចុប្បន្នទេ

-ម៉ាក់គួរតែសប្បាយចិត្តដែលកូនម៉ាក់ជាមនុស្សចាស់ទុំ...

ខឹកៗៗ!
ស្តាប់ឮសម្តីកូនគាត់ពោលអួតខ្លួនឯងមិនទាន់ចប់ផងគាត់ក៏ឈ្លក់បាយរហូតថ្នាក់អ្នកជាស្វាមីភ័យឡើង

-ញាំទឹកសិនទៅអូន

-ចាស់ទុំ??ឯងនឹងមែនទេហៅថាចាស់ទុំ?!

......

[ម៉ោង9:30]apartment building in Seoul

ដំណើរបើទ្វារចុះពីលើឡានដ៏អង់អាចរបស់លោកMin Yoongiនិងគូដណ្តឹងPark Jiminធ្វើឲ្យអ្នកនៅជាន់ក្រោមមុខអគារមើលនិងខ្សឹបខ្សាវគ្នាពីរូបរាងដ៏អស្ចារ្យរបស់គេគ្រប់ៗគ្នា

ពួកគេត្រូវប្លែកចិត្តដោយសារតែមិនដែលឃើញមនុស្សសង្ហារៗបែបនេះនៅម្តុំនេះពីមុនមកនោះទេច្បាស់បំផុតគឺពួកគេនេះហើយ

-គេមើលអីពួកយើងម្លេស

-មកនេះ!!

-ហឹម!?

អឹប!

Yoongiទាញដៃគេមកមួយទំហឹងវិសតែនឹងដួលដើម្បីមកផ្អឹបនឹងដងខ្លួនហើយដាក់ដៃលើចង្កេះjiminបញ្ជាក់ទៅកាន់ភ្នែកជាច្រើនគូនោះឲ្យកាន់តែច្បាស់ថានាយជាម្ចាស់រូបកាយមួយនេះល្មមឈប់មើលប្រពន្ធគេបានហើយ

ឡើងមកជាន់លើមិនទាន់ដល់មុខបន្ទប់របស់ពួកគេនៅឡើយស្រាប់តែដាច់ភ្លើងភ្លាមៗធ្វើឲ្យJiminព្រឺឆ្អឹងខ្នងចាប់លេបទឹកមាត់បន្តិច

ក្អឹក!

នរណាខ្លះដែលចាប់អារម្មណ៍ថាពេលងងឹតនឹងកាន់តែខ្សត់សម្លេងជាងពេលភ្លឺឆ្ងាយណាស់រហូតយើងអាចស្តាប់ឮខ្យល់ដង្ហើមចេញនិងចូលនិងចង្វាក់បេះដូងដែលកំពុងលោតញាប់របស់អ្នកកម្លោះសក់ទង់ដែងមួយនេះ

Yoongiដឹងច្បាស់ថាJiminខ្លាចទើបលួចញញឹមឡើងបន្តិចពីក្រោយខ្នង

មកដល់មុខបន្ទប់Jiminជាអ្នកកាន់សោនិងកំពុងចាក់ដើម្បីចូលក្នុងតែសោរថ្ងៃនេះដូចជាខុសយ៉ាងម៉េចមិនដឹងទេហេតុអីក៏ចាក់មិនត្រូវ?

ខ្ទោក!

-ចង្រៃយ៎

Jiminឲនមករើសសោរដំណាលនឹងyoongiក៏បណ្តាលជាបុកក្បាលគ្នាមួយទំហឹង

-អូយយយ!yoongi!!!

-បាទ?

-ហេតុអីក៏បងមិនបើកភ្លើងទូរសព្ទមក?

-អូៗមែនហើយបងភ្លេចទៅ

នាយអេសក្បាលដោយកិរិយាអឹមអៀនធ្វើដល់ទៅFBIតែឆោតដល់ថ្នាក់ងងឹតហើយនៅមិនព្រមបើកភ្លើងទូរសព្ទ

-អស់ថ្មបាត់ហើយ

-ខ្ញុំគួរតែសម្លាប់បងឥឡូវនេះទេ?

-ដាច់ចិត្តក៏ធ្វើទៅ...

-ឆើស!!
Jiminខ្ចិលឈរសម្លក់យូរក៏ប្តូរជាឲនចុះរាវរកសោរវិញចង្រៃជាន់គ្នាពេកទេដឹងទូសព្ទអស់ថ្មទាំងពីរនាក់ក្នុងពេលអាសន្នអីបែបនេះ

-អូននៅត្រង់នឹងហើយបងទៅជាន់ក្រោមយកពិលពីក្នុងឡានមកនឹងកង្ហា..

គ្រាន់តែឮថាYoongiនឹងចុះក្រោមjiminឈប់ពីរាវរកសោរតែបែជាស្ទុះចូលមកឲបដៃអានាគតប្តីជំនួសវិញនិងមិនភ្លេចគ្រវីក្បាលញាប់ស្អេកចង់ប្រាប់ថាមិនឲ្យទុកគេចោលម្នាក់ឯងទេ

-អត់ទេអូនខ្លាច

សឺត...!!

Yoongiឲនមកថើបសក់គេបន្តិចព្រោះតែឫកពាគួរឲ្យខ្នាញ់របស់គេ
*******

អធិដ្ឋាន/PrayerWhere stories live. Discover now