អធិដ្ឋាន: ភាគទី251-260

79 5 0
                                    

-[ flashbacks ]-

•🐻🐰•

នៅក្នុងផ្ទះ....

-សួស្តីម៉ាក់!

-មកហើយBone ថ្ងៃនេះទៅរកអ៊ុំនៅមន្ទីបន្តិចគាត់ប្រាប់ថាមានការណ៍សំខាន់

-បាទម៉ាក់

Boneជាមិត្តជិតស្និតនឹងBangម្នាក់នេះហើយដែរKetលួចចាប់ចិត្តតែមិនហ៊ានបង្ហាញអារម្មណ៍នោះទេ

-អាឡូអាBang!ថ្ងៃនេះទំនេរទេ? អើ!មកយកយើងទៅមន្ទីពេទ្យអ៊ុំJungផង

-Ok!ប៉ុន្តែ...
Bangរកប្រាប់Boneថាមានសមាជិកម្នាក់ទៀតចង់ទៅដែរតែមានអ្នកឃាត់

-យ៉ាងម៉េច??

-គ្មានអីទេបន្តិចទៀតយើងទៅដល់

បន្ទាប់ពីបានស្តាប់ឮថាBangកំពុងនិយាយទូរសព្ទជាមួយនរណាហើយនោះអ្នកស្តាំដៃញញឹមខ្ចឹបតែម្តងខំអង្រួនដៃជើងម្ចាស់ឡានសុំទៅដែរ

-មកដល់ផ្ទះហើយហេតុអីមិនឆាប់ចុះទៅ
-យើងប្តូចិត្តហើយ ណាឲ្យយើងទៅផង

ឃើញទឹកមុខកំសត់និងភ្នែកឡីងឡង់ប្រឹងសម្តែងដូចកូនឆ្កែរបស់នាងនរណាដាច់ចិត្តរុញចុះពីលើឡាននោះ!

-អាការ:អ្នកមានស្នេហា

-កុំនិយាយច្រើនសម្រេចថាយើងទៅជាមួយដែរ!

-ថាអត់ក៏មិនបានផលដែរ
-គួរឲ្យស្រលាញ់ៗៗណាស់លោកអើយ

នាងធ្វើជាលើកដៃមកចាប់ទាញសាច់ថ្ពាល់គេខ្លាំងៗថ្នាក់ក្រហមមុខកូនប្រុសគេអស់ចង់បញ្ជាក់ថាអរគុណណាស់ដែលយល់ចិត្ត

-បោកទេ!
-និយាយមែនណា
-ចុះស្រលាញ់ទេ??
-Bang....
នាងហៅបែបអង្វរឲ្យគេឈប់លេងបែបនេះទៅយូទៅដូចជាចង់អៀនគ្នាឯងយ៉ាងម៉េចមិនដឹងទេ

-ចឹងស្អប់??
-យើងនិយាយពីពេលណា?
-មិននិយាយថាស្រលាញ់ក៏បានន័យថាស្អប់នឹងហើយ
-ឈប់និយាយជាមួយឯងហើយ

កន្លងផុតទៅមិនដល់15នាទីផងឡានពណ៍សមួយគ្រឿងបានបរមកដល់មុខផ្ទះល្វែងដ៏ប្រណីតមួយខ្នងតាមតែស្ថានភាពខាងក្រៅជុំវិញផ្ទះក៏បញ្ជាក់បានបាត់ទៅហើយថាកំលោះដែលកំពុងបោះជំហានចេញពីខ្លោងទ្វាសំដៅមករកឡានរបស់ពួកគេជាត្រកូលអ្នកមានស្តុកស្តម្ភជាមិនខាន

លើកទីដំបូងរបស់Ketគឺនាងចំហរមាត់តែម្តងត្បិតតែលួចចាប់អារម្មណ៍តែមិនដែលដឹងមិនបានស្គាល់ផ្ទះគេយ៉ាងម៉េចទេ

តុកៗ

-សួ..សួស្តីចាស៎
-Oh Ket!បាទសួស្តី នាងក៏មកដែរមែនទេ?

*nodded

-ឯងអង្គុយខាងក្រោយទៅ
ឃើញKetគាំងសម្តីងក់តែក្បាលមិនដឹងនិយាយអីរបៀបមនុស្សអៀនៗទើបBangរហ័សនិយាយកាត់

-មិនអីទេ លោកមកអង្គុយត្រង់នេះចុះទុកខ្ញុំទៅវិញ
ថារួចនាងក៏រហ័សដោះខ្សែក្រវ៉ាត់បើកទ្វារចុះពីលើឡានដើម្បីប្តូរកន្លែងគ្នា

ខណៈពេលដែលឡានបានមកដល់មុខអគារមន្ទីពេទ្យទាំងបីអ្នកពួកគេក៏ចុះចូលទៅជាមួយគ្នា

-អេហ៎!BangBangមកនេះៗ! នោះគឺលោកJeonតើ?
-មែនហើយៗ
-តើមាននរណាកើតអ្វីមែនទេ?
-អត់ដឹងទេ!

ផូស!

-Awវ៉ៃក្បាលយើងទៀតហើយ
-សួរស្អីក៏មិនដឹង
-នែក៎!ឯងដូចជាឃោឃៅពេកហើយណាយើងមិនមែនអ្នកស៊ើបអង្កេតឯណា

Boneឯណេះលើសពីហួសចិត្តមិនដឹងគួរនិយាយបែបណាឲ្យសមទេជួបដងណាខាំគ្នាដូចតែសត្វរាល់លើក

-នៅឈ្លោះគ្នាសិនទៅ យើងចូលជួបDoctorបន្តិចនឹងមកវិញ
-មិនអីទេលោកទៅចុះ

អ្នកកម្លោះងក់ក្បាល់ជាសញ្ញាថាokហើយចំណែកឯKetបែរពីសម្លក់Bangមកជានិយាយបែបទន់ភ្លន់ដាក់Boneដូចមនុស្សពីរផ្សេងគ្នា

-មិនអីទេលោកទៅចុះ
មិនឈប់នោះទេក្រោយពីនាយBoneដើរចូលក្នុងបាត់បេងបានដៃតម្រាប់តាមKetនៅធ្វើសម្លេងញិញក់សឹងលើសម្ចាស់ដើមទៅទៀត

-ជ្រិញសម្បើម ឆើស

នាយសម្ងំរអ៊ូស្ងាត់ៗម្នាក់ឯងការពិតទៅច្រណែនគេសោះ!

                                  ...... 

-មែនក៏អី??យើងក៏ចាប់អារម្មណ៍ដែរគ្រាន់តែយើងមិនឃើញគាត់ធ្វើអីគួរឲ្យកត់សម្គាល់ទេ

-ហីយ៉ា!ដោយសារតែយើងប្រាប់ថាគាត់ជាប្តីឯងទើបDr.ព្រមនិយាយថាប្តីឯងកើតអីប្រាប់យើងជឿឬមិនជឿមិនដឹងទេ

-ប៉ុណ្ណឹងចុះ!យើងយល់ហើយអរគុណឯងណាស់ដែរបាននាំដំណឹងនេះឲ្យគ្នាបានដឹង

-យ៉ាងណាគាត់មិនគួរលាក់បាំងរឿងបែបនេះនោះទេ

-...ទុកឲ្យយើងចាត់ចែង

*ប្រុសម្នាក់នេះកំពុងតែគិតអីឲ្យប្រាកដ!

                                       *******

អធិដ្ឋាន/PrayerWhere stories live. Discover now