•🐻🐰•
«ពេលខ្លះខ្ញុំពិតជាចង់បកស្រាយណាស់ថាហេតុអីក៏មិនមានវត្តមានខ្ញុំតែ...ខ្ញុំគិតថាការនៅស្ងៀមគ្រប់ពេលដែលខ្ញុំបាត់ទៅគឺល្អបំផុតព្រោះគ្រប់គ្នានឹងមិនបាច់ប្លែកចិត្តបើសិនថ្ងៃណាមួយខ្ញុំបានចាកចេញដោយមិនវិលត្រឡប់»ថ្ងៃនេះJungkook មិនបានមកផ្ទះទេTaehyungកាន់តែខឹងហេតុអីក៏ធ្វើខ្លួនផ្តេសផ្តាសបែបនេះឈឺក៏មិនព្រមប្រាប់គ្នាចេះមកលាក់លាមទៅកើត
-ខ្លួនខុសតែមិនលួងគេ ឆឹស!
Jungkook មិនបានទៅណាទេនៅផឹកជាមួយYoongi,JhopeនិងNamjoonមិនបានជាឈ្លោះគ្នាអីខ្លាំងទេគ្រាន់តែប្រពន្ធបានដឹងការពិតហើយក៏រករឿងទាស់សម្តីគ្នាបន្តិចតែនាយស្រាប់តែម៉ួម៉ៅក្នុងខ្លួនមិនដឹងយ៉ាងម៉េចដូចជាធុញថប់
ការពិតទៅJungkookត្រូវជំងឺធ្វើទុកខ្លាំងពេលប្រឹងគិតហើយក៏កាន់តែកៀកថ្ងៃត្រូវទៅប៉ារីសមែនទែនហើយដែរក៏គេចមកសម្ងំជាមួយមិត្តភក្តិតែក៏មិនភ្លេចផ្ញើរសារទៅប្រាប់Taehyungគ្រាន់តែមិនឃើញគេចូលមើលទេ
-ផឹកទៀតៗ
Jhopeផឹកទន់ខ្លួនតែម្តងលើសគេឯង-ប្តីប្រពន្ធមានខុសត្រូវអីនិយាយគ្នាទៅ
Namjoonនិយាយឡើង-កំពុងឈឺផងប៉ុណ្ណឹងបានហើយ
Yoongiអត់បារម្ភមិនបានទេខ្លាចតែទៅជាធ្ងន់ធ្ងរយប់យន់ទៅហើយទ្រនិចនាឡិការក៏បង្វិលឥតឈប់Taehyungក្រោយចាំគេយូពេកក៏ដាច់ចិត្តទាញទូរសព្ទមកបម្រុងខលក៏បានឃើញសារប្តីនាយមិនថាអ្វីចេះតែចាំមិនដឹងថ្មាលណាមកវិញទេ
Taehyungក្រោយមានJungkookនៅក្បែរនាយប្រែទម្លាប់ទៅជាមិនចេះនៅម្នាក់ឯងសុខៗឮសម្លេងជ្រុះរបស់យូៗម្តងឮសម្លេងសត្វយំនាយមានអារម្មណ៍រអាឡើងភ្លាមៗចាប់ផ្តើមទៅជារលីងរលោងអន់ចិត្តនឹងប្តីទុកគេចោលមិនដឹងថាខ្លាចទេឬយ៉ាងម៉េច
មួយសន្ទុះធំនាយក៏ដាច់ចិត្តខលទៅព្រោះទ្រាំលែងបានហើយខឹងក៏ខឹងខ្លាចក៏ខ្លាចតែចិត្តដែលព្រួយបារម្ភនេះធំធេងជាងក្រោយទទួលបានការហៅទូរសព្ទពីអ្នកម្ខាងទៀតអ្នកខាងនេះក៏ទទួល
-ហាឡូ បងនៅឯណាថ្មាលនេះហើយហេតុអីមិនចូលផ្ទះ
មិនទាន់ទទួលបានការឆ្លើយតបតាមរយៈទូរសព្ទមកវិញនាយស្រាប់តែបុកពោះក្រោយឮសម្លេងគោះទ្វាជំនួសប៉ុន្មានថ្ងៃនេះឮល្ហៀងៗថាមានក្រុមចោរបានប្លន់ផ្ទះអ្នកនៅក្នុងភូមិទៀតផងTaehyungយំហ៊ូតែម្តង
-Jungkookគេគោះទ្វាមានគេគោះទ្វាអូនខ្លាចណាស់បងនៅឯណា ហុឹកៗ
-ពិតមែនហេស៎Tae??
-អូនខ្លាចណាស់ហុឹកៗ សង្ស័យតែចោរហើយJung-ឈប់ៗ!ឈប់សិនTaeបងទេ!បើកទ្វាឲ្យបងចូលផ្ទះផង
Jungkookទ្រាំអត់បានលួចសើចខឹកៗបាត់អារម្មណ៍ខឹងអស់រលីងដំបូងគ្មានបំណងធ្វើបាបទេតែTaehyungខ្លាចពេកក៏ចាក់បណ្តោយតែម្តងដឹងខ្លួនចូលក្នុងច្បាស់ជាត្រូវរបស់ប្រពន្ធធ្ងន់ជាមិនខាន@@
-ចាំមើលណាអាប្តីចង្រៃ
មុននេះTaeបានចាក់សោរហើយដាក់គន្លឹះថែមទៀតព្រោះដើម្បីការពារសុវត្ថិភាពតែភ្លេចគិតថាបើប្តីមកត្រូវតែគោះទ្វាហើយ
ខ្នាញ់ខ្លាំងណាស់មនុស្សកំពុងខ្លាចផងចេះមកបំភ័យTaeក្រោកឡើងតាំងៗដើរទៅបើកទ្វាទាំងទឹកភ្នែកយំដូចក្មេង7ឆ្នាំខ្លាចខ្មោចលងចឹងឯង
Jungkookរុលចូលមកឲបប្រពន្ធរកថើបថ្ពាល់ក្រោយទ្វាបានបើក
'ហេតុអីក៏អូនយំ?'
'បងមានដែលចាប់អារម្មណ៍ទេថាពេលដែលមេឃក្តៅកាន់តែខ្លាំងបន្ទាប់ពីនោះមិនយូរទេនឹងមានភ្លៀងធ្លាក់ជាមិនខាន!
ដូចចិត្តខ្ញុំពេលនេះហេតុអីហេស៎?ព្រោះខ្ញុំខឹងហើយក៏ខឹងខ្លាំងបងយល់ហើយឬនៅ?...'
'កុំយំបានទេ?Tae...'
Jungkookហៅបែបអង្វរកដោយសម្លេងស្រាលនិងទន់ភ្លន់បំផុតនាយមិនចង់ឃើញមនុស្សម្នាក់នេះស្រក់ទឹកភ្នែកសោះឡើយនេះប្រហែលជាលែងជ្រុះដៃបន្តិចហើយមើលទៅ...-ម៉ោះៗកុំយំណា អ៎ាបងសុំទោសណាបងខុស
-ថយចេញឲ្យឆ្ងាយពីខ្ញុំ
-អត់ទេ
-លែងខ្ញុំឥឡូវនេះ ហើយពីណាឲ្យមកវិញជ្រុលជានៅដល់ថ្មាលនេះទៅហើយមករកស្អី-ចឹងបងទៅវិញហើយ...
រាងមាំក្រាស់ធ្វើជាដើរសំដៅទៅមាត់ទ្វា
-ទៅឆាប់ទៅ ទៅឲ្យបាត់ទៅហុឹកអាប្តីហេងសយទៅហើយលើកនេះកុំត្រឡប់មកវិញទៀតឲ្យសោះខ្ញុំនឹងសម្លាប់បង...!Jungkookមិនដឹងជាប្រឹងញោះគ្នាដល់ពេលណាប្រពន្ធយំឡើងចង់ហើមភ្នែកហើយអត់មិនបានក៏បែមកវិញចាប់ទាញក្បាលគេមកឲបផ្អឹបជាប់នឹងដើមទ្រូងនិងអង្អែលខ្នងលួងលោមកុំឲ្យគេភ័យ
នាយអាចដឹងបានពេលឲបបែបនេះចង្វាក់បេះដូងTaehyungលោតញាប់ខ្លាំងណាស់
-កុំភ័យណាអស់អីហើយបងឈប់ហើយ ឈប់លេងហើយ...
Taeមិននិយាយអីអស់កម្លាំងរើហើយគិតតែជ្រប់មុខយំយកតែមែនទែនលើទ្រូងបុរសដ៏កក់ក្តៅម្នាក់នេះ
*******
YOU ARE READING
អធិដ្ឋាន/Prayer
FanfictionMain character: Kim Taehyung x Jeon Jungkook THANKS&LOVES YOU 🐾