អធិដ្ឋាន: ភាគទី141-150

110 3 0
                                    

•🐻🐰•
[Early morning ☀️]
វេលាព្រលឹមស្រាងៗនាឡិការចង្អុលប្រាប់ថាដល់ពេលហើយ!
Jiminសម្លឹងមើលម៉ោងរួចក៏ដកដង្ហើមធំ

-ខ្ញុំគិតថាចាំTaeភ្ញាក់សិនទៅ ទៅឥឡូវក៏អង្គុយចាំដដែល

-មិនអីទេ! បើគេដឹងគេអាចនឹងយំខ្ញុំទ្រាំឃើញទឹកភ្នែកគេមិនបានទេ មើលថែគេឲ្យល្អណា មិនចឹងខ្ញុំនឹងសម្លាប់លោកមិនខាន! មោះYeontan

Jungkook ទាញJiminមកឲបបន្តិច។ក្រោយលែងពីការឲបJiminរហ័សចេញដំណើរទៅជាមួយកូនឆ្កែរបស់Taeខ្លាចគេក្រោកមកទាន់គេអាចចិត្តមិនដាច់ទៅមុខមិនរួចថយក្រោយមិនកើតជាមិនខាន
........
ក្រោយពីJiminចេញទៅបាត់JKក៏រហ័សបិទទ្វាចូលមកក្នុងមើលTaeវិញ

ពេលនេះគេងមិនទាន់ភ្ញាក់នៅឡើយ មើលចុះពេលពន្លឺព្រះអាទិត្យចាំងមកបញ្ឈិតនឹងផ្ទៃមុខសម៉ត់មួយនេះគេកាន់តែស្រស់ស្អាតឡើងហើយ

ខ្យល់បក់ចូលតាមបង្អួចរវិចៗនាំយកសក់អ្នកកម្លោះឲ្យរេរាំទៅមកតិចៗJkសន្សឹមយកដៃទៅវែកចេញបង្ហាញផ្ទៃមុខនោះឡើងមកពេញភ្នែកម្តងទៀត

គេអង្គុយសម្លឹងមិនដាក់មើលកាន់តែយូរកចំណុចទាស់ក៏គ្មាន
មួយសន្ទុះទើបមានសម្លេងគ្រហឹមឡើង

-ហឹម! ហាយយ

Taeពត់ខ្លួនមុនងើបអង្គុយស្ងាបតិចៗទឹកមុខដូចមិនទាន់អស់ងងុយ

-គេងវិញទៅបើនៅងងុយ

-ឯណាបងMin?Taeចង់គេងជាមួយបងMin

-Tae!ស្តាប់បងណា!Jimin hyungមានភារកិច្ចត្រូវធ្វើមិនយូទេគាត់នឹងមករស់នៅជាមួយយើងវិញហើយ

-ភារ..កិច្ច? ភារកិច្ចជាអ្វី?

JKចាប់ដកដង្ហើមធំឡើងបន្តិចគេមិនដឹងថាតទៅមុខទៀតនឹងត្រូវឆ្លើយសំណួរឆោតៗជាមួយទឹកមុខឆ្ងល់មួយនេះដល់ពេលណានោះទេ

-គឺជារឿងដែលយើងត្រូវធ្វើយល់ទេ?

មិនតបតែក៏ល្មមសន្និដ្ឋានបានថាគេស្ដាប់មិនដឹងសេចក្តីនោះទេព្រោះក្រវីក្បាលមកតតាត់ហើយ

-okឥឡូវមិនបាច់យល់ទេ តែអត់យំទេណាប្រាប់ឲ្យហើយ

គិតថានិយាយទុកមុនក្រែងមិនរករឿងតែគ្មានទេគ្រាន់តែនិយាយដល់ពាក្យយំភ្លាមសុខៗមិនដឹងចេញទឹកភ្នែកមកពីណាTaehyungស្រែកយំហ៊ូទារកJiminមកវិញ

អធិដ្ឋាន/PrayerWhere stories live. Discover now