អធិដ្ឋាន: ភាគទី151-160

103 4 0
                                    

•🐻🐰•
«ក្រោយភ្លៀងមេឃស្រឡះហើយបន្ទាប់មកវាក៏ភ្លៀងសាជាថ្នី!»

ពីរមួយថ្ងៃទៅមួយថ្ងៃTaehyung មិនមានបញ្ចេញអាការៈគួរឲ្យកត់សម្គាល់ណាមួយឡើងមកឡើយគេគឺនៅតែបែបនេះមិនប្រសើរជាងមុនតែក៏មិនយ៉ាប់យឿនពេក

នៅជាមួយគ្នារាល់ព្រឹកល្ងាចយប់យូៗJungkookក៏សមខ្លួននឹងបរិយាកាសមួយនេះ។ចំណែកឯការងារនៅក្រុមហ៊ុនគេផ្អាកទៅពិនិត្យមើលអស់មួយរយៈពេលធំហើយ។

ដោយដឹងថាថ្ងៃនេះមានប្រជុំសំខាន់គេក៏ប្រញាប់ទាក់ទងទៅប៉ាម៉ាក់Taeឲ្យមកជួយមើលគេមួយគ្រាសិន!

អ្នកស្រីKimទទួលបានដំណឹងនេះភ្លាមគាត់សប្បាយចិត្តណាស់ប៉ុន្តែអ្នកជាស្វាមីហាក់មិនត្រេកអរប៉ុន្មានព្រោះតែសភាពរាងកាយរបស់ប្រពន្ធកាន់តែទ្រុឌទ្រោមទៅៗ

ផ្អែកលើជំងឺផ្លូវចិត្តដែលឈឺមកជាច្រើនឆ្នាំរបស់លោកស្រីរាងកាយក៏បើកដៃឲ្យរោគ៌ាឯទៀតចូលមកជាបន្តបន្ទាប់

-ទុកឲ្យបងទៅមើលគេអូនមិនបាច់ទៅទេ

-លោកKim! អូននឹកកូន

គាត់ចាប់ដៃអ្នកជាប្តីនិយាយទាំងសម្លេងស្ញោៗបបូរមាត់ស្លេកស្លាំង

-ជាងម្ភៃឆ្នាំមកនេះវាលើសលប់ពីការអត់ធ្មត់របស់អ្នកជាម្តាយដែលត្រូវគេងទទឹងរង់ចាំផ្លូវ ចាំជួបមុខកូនជាទីស្រលាញ់ស្មើរជីវិត...ឲ្យអូនទៅផងអូនក៏មានកូនដូចគេដែរ អូនអាចនឹងមិនបាននៅមើលមុខគេយូរទៀតទេ

លោកស្រីសម្លឹងមុខស្វាមីរួចញញឹមមុនបិទភ្នែកសម្រាកព្រោះមានអារម្មណ៍ថាហត់ៗក្នុងខ្លួន ទឹកភ្នែកប៉ុន្មានតំណក់ក៏ហូរចេញមក

-ទេ!អូនកុំនិយាយបែបនឹងដាក់បងណាKim Azmi

លោកKimចាប់ដៃប្រពន្ធជាប់ឈ្ងោកមុខយំមិនចេញសម្លេងដោយហេតុជាមេគ្រួសារលោកតែងតែបង្ហាញទៅកាន់ពិភពខាងក្រៅនេះថាខ្លួនរឹងមាំជានិច្ច។

តើវាមានប្រយោជន៍អ្វីទៅដល់ខ្លួនយើង? នរណានឹងទទួលយកបានដែលត្រូវបាត់បង់កូនទាំងកំពុងពេញស្រលាញ់កន្លងមកមិនដឹងថាគេនៅរស់ឬស្លាប់។ពេលវេលាដែលត្រូវជួបជុំមកដល់ ឧបទេវហេតុក៏កើតមានឡើងតំណាលគ្នា

អធិដ្ឋាន/PrayerWhere stories live. Discover now