អធិដ្ឋាន:ភាគទី231-240

64 4 1
                                    

•🐻🐰•

«កុំណា!កុំទាន់ហ៊ានអះអាងឲ្យសោះរឿងដែលកើតឡើងនៅថ្ងៃខាងមុខស្អីក៏មើលមិនឃើញដែរចួនកាលរឿងមិនអាចក៏ទៅជាអាចហើយអារឿងដែលអាចប្រែជាមិនអាចទៅវិញ...»

-Oppah!
នាយBangស្ដាប់ហើយឡើងក្រញែងខ្លួនតែម្តង
-ស្អីនឹងហាស៎Ketឈប់ហៅយើងបែបនេះទៀតទៅ

-ជ្រេញណាស់គ្រាន់តែហៅលេងមិនបាន
នាយBangមានអារម្មណ៍ថាមិនចូលចិត្តគេហៅបែបនេះព្រោះស្តាប់ហើយក៏អៀនៗយ៉ាងម៉េចទេតែបើជាKetទៅហើយក៏មិនប្រកាន់ដែរព្រោះតែគេដឹងថាមិត្តភិក្តទឹកកន្លះក្អមតាំងពីណាមកហើយ

-ម៉ាក់ចង់ឲ្យយើងការប្តីហើយ
-ហើយយ៉ាងម៉េច?
-មានយ៉ាងម៉េចមិនដឹងទៅរកប្តីឯណាមកការនឹងហើយ
-ចាំយើងកម្មង់តាមOnlineឲ្យ ចាំបន្តិច!

Bangថាហើយក៏ទាញទូរសព្ទមកចុចធ្វើដូចមែនតែKetបែជាមិនបញ្ចេញអាការៈសប្បាយអរជាមួយដូចរាល់ដងទេBangឃើញមិត្តបែបនេះក៏ឈប់លេងបន្តិចទើបនិយាយឡើងបែបខ្លាចៗនឹងបារម្ភព្រោះសុខៗគេប្រែជាបែបនេះប្លែកចិត្តណាស់

-នេះកុំប្រាប់ណាថាឯងគិតច្រើនដោយសាររឿងនឹង?ហួយ!ខេតអើយសម័យណាហើយឯង?គ្មានឪពុកម្តាយណាមកបង្ខំកូនឲ្យរៀបការទៀតទេ

-យើងដឹងតែថាយើងទាក់ទងពីណាក៏មិនបានយូដែរ!ជាតិនេះសង្ស័យតែអត់ស្គាល់ជាតិមានប្តីមែនទែនហើយ

នាយBangពិតអត់ហួសចិត្តមិនបានមើលសភាពមិត្តពេលនេះចុះពិភពលោកនេះហាក់លែងដំណើរការហើយគ្រាន់តែអត់ទាន់មានប្តី;)

-កំដរយើងផឹកបន្តិចបានទេ?
Bangក៏យល់ព្រមហើយអូសដៃមិត្តទៅក្លឹបជាមួយគ្នាពីរនាក់នេះត្រូវដៃគ្នាណាស់សប្បាយក៏ផឹកទុក្ខក៏ផឹកតែអ្នកដែលស្រវឹងខ្លាំងជាងគេរាល់ដងនោះគឺខេតហើយប៊ែងមិនសូវផឹកទេយ៉ាងណាត្រូវនៅជួយមើលខុសត្រូវនិងសុវត្ថិភាពផ្សេងៗរបស់ខេត

-អត់ទោសបងពួកយើងដល់ម៉ោងបិទហាងហើយ!

-អ៎ស!បាទៗ នែក៎ក្រោកឡើងខេត

ប៊ែងដាស់ហើយអៀវទៀតនៅមានក្អួតពេញអាវនាយ

-ហឹមមមម!ទ្រាំទៅអាប៊ែង

អៀវបណ្តើរក៏រអ៊ូបណ្តើរខំធ្វើចិត្តសម្បើមណាស់ផឹកដងណាក៏វេទនាដល់អ្នកដែលមិនស្រវឹងនេះឯង

បន្ទាប់ពីជូនមកដល់ផ្ទះហើយក៏លាឪពុកម្តាយរបស់ខេតទៅវិញតែម្តង

-តើយើងគួរតែលាក់លាមបែបនេះរហូតដែរទេ??ពុទ្ធោអើយ!;|

                                 *******

អធិដ្ឋាន/PrayerWhere stories live. Discover now