•🐰🐻•
''គេប្រៀបដូចជារដូវមួយដែលចូលមកហើយក៏ចាកចេញទៅវិញខុសត្រង់ថាគេទៅតែមិនត្រឡប់មកវិញតាមធម្មជាតិទេ''
Ring~~~
សម្លេងទូរសព្ទរោទិ៍កាត់ដំណេកអ្នកកម្លោះមាឌស្តើងបណ្តាលឲ្យនាយឈោងដៃទៅយកមកមើលថាជានរណាទៅខលមកទាំងព្រលឹមបែបនេះចាប់មកក៏ឃើញថាជាលេខបងប្រុសគេក៏ចុចទទួលឡើង
«ហាឡូ!បងមីនមានការអីខលមកទាំងព្រលឹមបែបនេះ?»
«Taehyunggg...TT »អ្នកជាបងហៅឈ្មោះប្អូនបែបបង្អូសសម្លេង
«ឈប់ៗ!នេះហេតុអីក៏បងយំ?មានរឿងអីឆាប់និយាយមក»
Taehyung រហ័សស្ទុះក្រោកដាច់ស្ងាបដាច់ងងុយអស់តែម្តង«ម្សិលមិញប្អូនថ្លៃទៅParisត្រូវទេ?»
«ត្រូវហើយខ្ញុំទាក់ទងទៅជុងហ្គុកមិនទាន់បាននោះទេ»
«តើគេជិះយន្តជើងទីប៉ុន្មាន»
«ហីយ៉ា!ជីមីនតើបងកំពុងចង់ប្រាប់អ្វីក៏ឆាប់និយាយមកខ្ញុំទ្រាំលែងបានមែនទែនហើយ»
«ជើងហោះហើររបស់ជុងហ្គុកនោះគឺ...យន្តហោះនោះបានធ្លាក់ដោយសារឧបទេវហេតុ»ព្រូសសស!
«Tae Tae ឮទេ?បងចង់សួរឲ្យប្រាកដចិត្តសិនថាតើប្តីឯងជិះយន្តហោះជើងទីប៉ុន្មាន»
«មែនហើយមិនអាចទៅរួចទេ គឺជើងទី...ទី2»
នាយប្រមូលកម្លាំងដៃដើម្បីលើកទូរសព្ទឡើងមកវិញលួងខ្លួនឯងថាមិនមែនជាការពិតទេ
«អូព្រះអើយ!បន្តិចទៀតបងនឹងទៅដល់ណាTaeត្រូវស្ងប់អារម្មណ៍»«មិនអាចៗទេ» Taeទម្លាក់ទូរសព្ទចុះមិនទាន់ទាំងចាប់អារម្មណ៍អក្សរប៉ុន្មានជួរនៅលើអេក្រង់ទូរសព្ទតែរហ័សស្ទុះចូលទៅបើកទូរទសន្សន៍មុនបើមានហេតុការណ៍បែបនេះត្រូវតែមានព័ត៍មានចាក់ផ្សាយជាមិនខាន
''ពិតជាគួរឲ្យតុកស្លុតខ្លាំងបំផុតក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញAircraft FlyingII នៅព្រឹកថ្ងៃទី14ខែធ្នូរម្សិលមិញនេះបានជួបឧបទេវហេតុធ្លាក់យន្តហោះមួយគ្រឿងដែលដឹកអ្នកដំណើរចាកចេញនៅម៉ោង12ថ្ងៃត្រង់ពេលនេះសន្និដ្ឋានបានថាអ្នកដំណើរទាំងអស់មិនមាននរណាម្នាក់នៅរស់នោះទេ....»
Taehyungសឹងមិនជឿនឹងភ្នែកឮនឹងត្រចៀកហេតុអីក៏ទៅជាបែបនេះបាន?នាយបាត់ស្មារតីទ្រាំអង្គុយស្តាប់ពិធីករនិយាយដល់ចប់លែងបានទឹកភ្នែកហូរចុះមកដូចបាក់ទំនប់
YOU ARE READING
អធិដ្ឋាន/Prayer
FanfictionMain character: Kim Taehyung x Jeon Jungkook THANKS&LOVES YOU 🐾