ភាគ1

751 21 0
                                    


ភាគ 1
ពិធីមង្គលការ
« សុំជួយត្រេកអរផង.... !»
« អរគុណ ! អ្នកទាំងអស់គ្នា!»
« ប៉ាម៉ាក់សុំអោយកូន មានតែសុភមង្គល !»
« បាទ អរគុណប៉ាម៉ាក់ !»
« ថេយ៍.. បង មិចក៍ស្លេកម្លេះ?» ហូបបី សួរអ្នកជាកូនកម្លោះរបស់ខ្លួនគេបែរជាញញឹមនិង អង្អែលក្បាលនាយតូច
« បងមិនអីទេ .. ប្រហែលជាហត់បន្តិច!» ថេយ៍យ៉ុង ថើបថ្ពាល់សររលោងរបស់ ហូបបីទាំងញញឹមស្រស់
« បង.. មិចក៍ ជុងហ្គុកមិនមកចូលរួម ?» ហូបបី សួរទៅថេយ៍ នាយតូចក៍ឆ្ងល់ព្រោះ ថេយ៍យ៉ុង ជុងហ្គុកជាមត្តស្និតស្នាលណាស់មិចក៍គេបែរជាមិនមកចូលរួមបែបនេះ ?
« គេប្រហែលរវល់ !» ថេយ៍ និយាយបែបនោះក៍ទំលាក់ទឹកមុខចុះពេលដឹងថានាយទេជាអ្នកហាមឃាត់ជុងហ្គុកមិនអោយមកចូលរួម
៚សមុទ្រ
« ហេតុអី? ហេតុអី ក៍យើងត្រឹមជាតួជំនួសរបស់ឯងថេយ៍ ? យើងស្រលាញ់ឯង.. យើងសុំនៅក្បែរឯង .. តែឯងបែររុញច្រានយើងបែបនេះ !» ទឹកភ្នែករបស់កូនប្រុសហូរស្រស់ មិនស្តាយស្រណោះទាល់តែសោះ ក្នុងដៃរបស់គេកំពុងកាន់រូបថតរបស់មនុស្សដែលគេស្រលាញ់ អស់រយះពេល 5 ឆ្នាំហើយតែ គេត្រឹម ជាអ្នកកំដរ នាយតូចដែលមាននាមជាប្តីគេ តែជា ប្រពន្ធខាងរាងកាយរបស់នាយ ..
« យើងសុំទោសដែលយើងហាមខ្លួនឯងមិនបាន !» ជុងហ្គុក
« ជុង !» សម្លេងប្រុសម្នាក់ បន្លឺពីក្រោយខ្នងរបស់នាយក្រាស់
« ថេយ៍ ? ជាថេយ៍មែនទេ ?» ជុងហ្គុកងាកក្រោយតែគេបានត្រឹម ញញឹមខ្សោះពេលម្នាក់នោះជាជីមីន
« ឯងធ្វើអី ជុង ?» ជីមីនហៅអ្នកដែលគេលួចស្រលាញ់ជាច្រើនឆ្នាំតែគេដឹង ប្រុសម្នាក់នេះមានចិត្តអោយអ្នកណា
« សុំទោស .. ជីមីន !» ជុងហ្គុក ដើរកាន់តែជ្រៅទៅកាន់ សមុទ្រ ហើយបិទភ្នែកសន្សឹមៗ ធ្វើអោយគេនឹករឿងរ៉ាវ គ្រប់យ៉ាង របស់ពួកគេ ជាពិសេស កាលពី ៦ ខែ មុនដែលនាយបានក្លាយជាម្ចាស់រាងកាយរបស់ គីម ថេយ៍យ៉ុង
6 ខែមុន ...
ព្រឹកព្រលឹមអរុណរះឡើងមើលទៅ ពេលក្រឡែកទៅលើគ្រែបែរជាឃើញមនុស្ស 2 នាក់កំពុងលង់លក់អោបគ្នា
« ហឹម... នេះ ?» គីមថេយ៍យ៉ុង កំម្លោះតូចភ្ញាក់ដឹងខ្លួន យប់មិញគេជប់លាងបញ្ចប់ការសឹក្សា របស់ពួកគេ ផឹកស្រវឹងមិនដឹងខ្លួនតែគេក៍ដឹងថាគេជ្រុលខ្លួនជាមួយនិងជិតដិតរបស់គេទៅហើយ
« ភ្ញាក់ហើយមែនទេ ថេយ៍ ?» ជុងហ្គុក ភ្ញាក់ បន្ទាប់ពីនាយតូច កម្រើកខ្លួន
« យើងប្រញាប់ទៅវិញហើយ ខ្លាច អ្នកម៉ាក់រករឿង !» ថេយ៍ទាញ ភួយដណ្តប់កាយរបស់គេនិងប្រមូលសម្លៀកបំពាក់មកពាក់តែត្រូវបាតដៃមាំទាញមកក្រសោបកាយជាប់និងទ្រូងរបស់គេ
« មិនអីទេ .. បងបានតេប្រាប់អ្នកមីងនិងលោកពូហើយ !» ជុងហ្គុកថើបលើស្មារតូចតែត្រូវគេច្រានចេញ
« ឯងហៅយើងថា យ៉ាងមិច ជុង?» ថេយ៍ងាកខ្វាចមកមើលគេ ដែលហៅគេក្នុងសព្វនាមថ្មី
« ហេតុអីថេយ៍បើពួកយើង....! » ជុងហ្គុក
«  ពួកយើងគឺ ជាមិត្ត .. ហើយយប់មិញពួកយើងក៍ស្រវឹងដែរ !» នាយតូច ប្រលះដៃជុងហ្គុកចេញហើយក៍ងើបមកស្លៀកពាក់ទាំងមិនខ្វល់ថារាងកាយគេកំពុងបង្ហាញរាងស្រលូនពីមុខរាងក្រាស់
« តែយើងចង់ទទួលខុសត្រូវលើឯងណា.. ថេយ៍ !» ជុងហ្គុក ងើបមកអោបនាយតូចដែលកំពុងដាក់លេវអាវដោយមិនខ្វល់និងនាយទាល់តែសោះ
« មិនបាច់ .. យើងជាប្រុសដូចជាឯងចឹង!យ៉ាងណា យើងក៍មិនខូចខាតអីដែរ .. សម្រាប់រឿងយប់មិញចាត់ទុកថា ជប់លាងទៅចុះ !» ថេយ៍យ៉ុង
« តែ...!» ជុងហ្គុកបម្រុងនិយាយត តែកហរសែភ្នែកមាំកំពុងមើលតាមកញ្ចក់
« ពួកយើងបែបនេះល្អហើយជុង ឯងគឺជាមិត្តល្អរបស់យើង .. ឯងក៍ដឹងថា យើងស្រលាញ់ ហូបី ..យើងកំពុងរៀបផែនការរៀបការជាមួយនិងគេ !» ថេយ៍យ៉ុង ដក លុយចេញពីកាបូប ដាក់ អោយជុងហ្គុក ! និង កាតនាមបណ្ណរបស់គេ
« ស្អី... ស្អីគេ ថេយ៍ ?» ជុងហ្គុក
« យកទៅ .. ឯងទើបនិងរៀនចប់ មិនទាន់មានការងារធ្វើទេ! យើងក៍កំពុងស្នងតំណែង CEO ពីលោកប៉ា បើឯងចង់បានការងារយើងនងអោយឯងទៅគ្រប់គ្រង សណ្ឋាគារ សាខា កណ្តាល !» ថេយ៍យ៉ុង
« ឯងទុកយើងជាប្រុសលក់ខ្លួន?» ជុងហ្គុក ក្តាប់ដៃដែលកាន់លុយនោះដោយមានទឹកភ្នែកដកជាប់
( ឯងមើលងាយយើងណាស់ថេយ៍)
« ឯងនិយាយឆ្កួតអីយើងជាមិត្តនិងគ្នា យើងកំពុងជួយឯងណា !» ថេយ៍យ៉ុង និយាយចប់ក៍ងើយទៅថើបបបូរមាត់ ជុងហ្គុកបន្តិចមុននិងចេញពីខនដូ របស់ រាងក្រាស់
« យើងស្រលាញ់ឯងណាស់ថេយ៍ មិចក៍ឯងមិនឃើញតម្លៃយើង?» ជុងហ្គុក ដាល់ជញ្ជាំងខឹងចិត្តដែលគេ លង់ស្នេហ៍ កម្លោះតូច កូនមហាសដ្ឋីម្នាក់នេះ
ភូមិគ្រិះគីម
ឡានទំនើបកំពុងបត់ចូលភូមិគ្រិះដ៍ធំស្កឹមស្កៃ
« បងថេយ៍ ...!» ជុង ហ៊ូសុក ឬ ឈ្មោះក្រៅ ហូបី កំពុងរត់ចេញមកទាំងញញឹមស្រស់ ទៅអោបកម្លោះតូចដូចគ្នា
« មានអីមែនទេ ហូបី ? មិចក៍អូនមកទីនេះទាំងព្រឹក ?» ថេយ៍យ៉ុងញញឹមមិនសូវសមដែលឃើញ នាយតូចមកដល់ភូមិគ្រិះរបស់ខ្លួន
« គឺអូន មកប្រាប់ដំណឹងល្អអោយបងណា៎ !» ហូបី
« ដំណឹងអី គេ ?» ថេយ៍យ៉ុង
« គឺ អូនបានអាហារូបរណ៍ទៅរៀននៅបារាំងហើយ រយះពេល 3 ឆ្នាំ !» ហូបី
« ស្អីគេ ? បងមិនព្រមទេ !» ថេយ៍យ៉ុងស្រែកមួយទំហឹងអោយនាយតូចដែលចំហរមាត់គាំងនិងពាក្យស្រែករបស់ កម្លោះតូច
« គឺជា ក្តីស្រមៃរបស់អូនណា ! មិចក៍បងធ្វើមុខបែបនេះ ?» ហូបី បម្រុងនងយំតែត្រូវថេយ៍ទាញមកអោប
« អា៎ អា៎ បងសុំទោស បងភ្ញាក់ផ្អើលពេក តែថា ពួកយើងនិងរៀបការបន្ទាប់ពីយើងតៀនចប់ មិនអញ្ចឹង ?» ថេយ៍យ៉ុង អោនសួរទៅហូបី ដែលបង្ហាញកាយវិការអស់សំណើច
« ហិហិ .. ប្រុសល្ងង់ ចុះអូនមានថាមិនរៀបការឯណា !» ហូបីទាញខ្លួនពីថេយ៍ហើយអស់សំណើច
« មានន័យថាមិច ? បងមិនយល់ទេ !» ថេយ៍
« គឺ លោកប៉ាអ្នកម៉ាក់ អោយពួកយើងរៀបការហើយចាំទៅរៀនបន្ត!» បន្ទាប់ពីលឺ ហូបី និយាយបែបនេះធ្វើអោយថេយ៍យ៉ុងសប្បាយចិត្តជាខ្លាំងអោបរាងតូចជាប់ និងថើបថ្ពាល់សររលោងនោះទៀត
« ពិតមែនឬ .. បងសប្បាយចិត្តណាស់ !»
ដំណឹងដែលកូនប្រុសទាំងពីររបស់សឹដ្ឋីលំដាប់ប្រទេសរៀបការធ្វើអោយជុងហ្គុកដែលឃើញហើយអស់សង្ឃឹមទម្លាក់ខ្លួនអង្គុយក្បែរគ្រែ
« យើងប្រៀបមិនបាននិងគេទេ ... ឯងជាប្រពន្ធយើងតែ ឯងក៍កំពុងក្លាយជាប្តីគេដូចគ្នា ថេយ៍ !» ជុងហ្គុកសម្រស់ទឹកភ្នែកជាកូនប្រុសមិនដឹងប៉ុន្មានដងទៅហើយព្រោះគេស្រលាញ់.. ស្រលាញ់ថេយ៍ខ្លាំងណាស់
ភូមិគ្រិះ គីម
« ស្អីគេ ... ជុងហ្គុកទៅ ប៊ូសាន ?» ថេយ៍យ៉ុងទទួលពត៍មានពីមិត្តក្នុងក្រុមថា ពេលបបួលជុងហ្គុកមកជួបគេបែរនិយាយថាបានទៅប៊ូសានបាត់ទៅហើយ
« អឺ .. យើងក៍មិនដឹងដែរ វានិយាយថា រៀនចប់ចង់ទៅលេងពុកម៉ែ !» ណាមជុនមានអាយុបងគេក្នុងក្រុមតែទុក ជុងហ្គុកជា កូនពៅព្រោះគេទន់ភ្លន់ ជាបុរសដែរកក់ក្តៅ ស្លូតបូត
« ហឹស.. ចង់លេងអី ជុង ! យើងមិនតាមទ្រឯងទេ !» ថេយ៍យ៉ុងគប់ទូរស័ព្ទ ទៅម្ខាងដោយមិនខ្វល់ថាវាយ៉ាងមិចតែគេបែរជាមើលកញ្ចក់និងញញឹមចំពោះស្នាមលើរាងកាយដែលនាយក្រាស់បនបន្សល់ទុក
« នេះឯង... ពិតជារោលរាលណាស់ !» ថេយ៍យ៉ុង

តួជំនួសក្នុងបេះដូងអូន( ចប់)Where stories live. Discover now