ភាគទី៥
<ក្រឹប..>
ជុងគុកមួលត្រចៀកទ្វារចេញពីបន្ទប់ដើម្បីរក
អ្នកទោសដែលនៅក្នុងបន្ទប់នេះប៉ុន្តែគេបានជួបត្រឹមតែភាពងងឹតប៉ុណ្ណោះជំហានជើងរឹងមាំដើរសំដៅទៅកន្លែងកុងតាក់ភ្លើង។ មិនយូរប៉ុន្មានភ្លើងក្នុងបន្ទប់ក៏ភ្លឺបង្ហាញឲ្យឃើញ
ភាពប្រណិតនៃបន្ទប់ដែលមានក្បាច់ក្បូររចនាដ៏
ល្អឯកសាកសមនឹងឋានៈរបស់ម្ចាស់បន្ទប់មិនខុស។
«ទៅណាបាត់ហើយ»
ជុងគុកដើររកបណ្ដើរដៃម្ខាងក៏ជូតសក់ឱ្យស្ងួតបណ្ដើរគេមិនគិតថាថេយ៉ុងចេញពីបន្ទប់នេះបាន
នោះទេព្រោះបន្ទប់នេះទាល់តែមានលេខកូដសម្ងាត់
ទើបអាចចេញទៅបានដូច្នេះហើយថេយ៉ុងមិនអាច
ទៅណាបានឡើយយ៉ាងច្រើនត្រឹមតែពួននៅបន្ទប់
ក្បែរនេះប៉ុណ្ណោះ។
បន្ទាប់ពីតាមរកជិត១០នាទីរហូតទាល់តែរកគ្រប់បន្ទប់អស់ទៅហើយនៅតែមិនឃើញថេយ៉ុងទៀតកំលោះសង្ហារបស់យើងក៏ចាប់ផ្ដើមមួម៉ៅអារម្មណ៍មិនល្អភ្លាមតែម្តង ។
«ឬក៏…»
លើកនេះអ្នកកំលោះដើរមកកាន់បន្ទប់ទទួលភ្ញៀវ
វិញម្តងដែលមានសាឡុងពណ៌ខ្មៅដាក់តម្រៀបគ្នា
នៅពេលនោះគេក៏បានឃើញថេយ៉ុងកំពុងតែគេង
នៅក្បែរសាឡុងប៉ុនែ្តមិនមែនលើសាឡុងទេគឺនៅលើឥដ្ឋក្បែរសាឡុងទៅវិញដោយមានដៃកាន់រូបចម្លាក់តោដែលមានទំហំប៉ុនថូផ្កានៅក្នុងដៃយ៉ាងជាប់។ ថេយ៉ុងដែលប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ចក៏ត្រូវមកគេងលក់ព្រោះថានេះក៏ម៉ោងជិត៣ទៅហើយទើបធ្វើឲ្យគេគ្មានកម្លាំងដើម្បីតស៊ូបន្តទៀតកាលពីថ្ងៃក៏ធ្វើការរហូតទើបរាងបាក់កម្លាំងបែបនេះ។
ជុងគុកទាញចម្លាក់ថ្មនោះមកដាក់លើតុមុននឹងលើកបីរាងកាយរបស់ថេយ៉ុងជាប់ក្នុងរង្វង់ដៃជើងរបស់គេក៏បោះជំហានទៅបន្ទប់ខ្លួនវិញ។ គ្រាន់តែខ្នងបានប៉ះពូកទន់ល្មើយភ្លាមបបូរមាត់ពណ៌ផ្កាឈូកស្រាលដ៏សែនទាក់ទាញនោះក៏
បញ្ចេញស្នាមញញឹមចុងមាត់ឡើងហាក់ដូចជាមាន
ក្តីសុខខ្លាំងណាស់អញ្ចឹង។<ព្រឹកឡើង>
ថេយ៉ុងក្រោកពីគេងពត់ដៃពត់ជើងតាមទម្លាប់
របស់ខ្លួនមុននឹងចុះពីគ្រែដើរទៅបន្ទប់ទឹក ប៉ុន្តែគេក៏
ត្រូវផ្លាស់ប្ដូរទឹកមុខមួយរំពេចពេលដែលឃើញ
បន្ទប់ទឹកប្លែកខុសពីរាល់ថ្ងៃ។
«មែនហើយប់មិញ...»
គេរត់ចេញពីបន្ទប់ទឹកវិញនិងបានឃើញថាបន្ទប់គេងនៅសល់តែគេម្នាក់ប៉ុណ្ណោះនឹងឆ្ងល់ថាតើហេតុអ្វីបានជាគេអាចឡើងមកគេងលើគ្រែនេះបានបើចាំមិនខុសទេយប់មិញគឺគេនៅកន្លែងសាឡុងនោះទេតើ។
«ឬក៏យើងស្លាប់បាត់ហើយ»
រាងតូចរត់ចូលបន្ទប់ទឹកសាជាថ្មីដើម្បីឆ្លុះកញ្ចក់មើលថាតើគេនៅមានរូបរាងដែរឬទេព្រោះធ្លាប់ឮថាមនុស្សដែលស្លាប់ហើយគឺគ្មានរូបរាងនោះទេមានតែស្រមោលបើឆ្លុះកញ្ចក់ហើយមិនឃើញបានន័យថា
គេស្លាប់បាត់ពិតមែន។
«ឃើញតើ..»
គេលូកដៃទៅប៉ះកញ្ចក់ត្រង់កន្លែងរូបភាពរបស់គេប៉ុន្តែវានៅតែដូចដើមមិនបានផ្លាស់ប្ដូរទៅណាគេមិនអាចលូកដៃទម្លុះកញ្ចក់ដូចដែលនៅក្នុងរឿងបាននោះទេ។
«បានន័យថាយើងនៅរស់»
បបូរមាត់តូចស្តើងនោះខ្ចិបចូលគ្នាមុននឹងថេយ៉ុងលើកដៃគេម្ខាងទះទៅលើមុខខ្លួនឯងមួយទំហឹង។
ផ្លាប់//
«អូយ!ឈឺ»
នៅពេលដែលប្រាកដចិត្ត១០០%ថាខ្លួននៅមានជីវិតថេយ៉ុងក៏ចេញពីបន្ទប់ទឹកសាជាថ្មីនឹងបើកទ្វារចេញក្រៅបន្ទប់ប៉ុន្តែ...ជាប់សោរ
«ជារឿងឆ្កួតស្អីនឹងហាស!»
បាំងៗ!
«បើកទ្វារ»
ថេយ៉ុងព្យាយាមទាត់ទ្វារនោះ៤ ៥ជើងទៀតប៉ុន្តែនៅតែគ្មានអ្នកណាមកបើកឲ្យមានតែឈឺជើងទទេ
ទេទេ។
«ពួកលោក..»
គេដើរថយក្រោយបន្តិចបន្ទាប់ពីឃើញមនុស្សប្រុសឈុតខ្មៅពីរបីនាក់បើកទ្វារចូលមកដោយក្នុងដៃរបស់គេមានកាន់ថាសអាហារមកជាមួយផងដែរ។
«នេះជាអាហាររបស់ឯង»
«ខ្ញុំមិនញុំាទេខ្ញុំត្រូវការចេញពីបន្ទប់នេះ»
«នេះមិនមែនជាកិច្ចការដែលខ្ញុំត្រូវមកនិយាយជាមួយឯងឡើយ ស្រេចចិត្តអាហារទាំងនេះចង់ញុំាឬមិនញុំាក៏បានប៉ុន្តែយល់ល្អញុំាវាដើម្បីសន្សំកម្លាំងទៅអាល្អិត»
និយាយចប់បុរសទាំងពីរនាក់នោះក៏ចេញទៅបាត់នឹងបិទទ្វារដូចដើមដោយទុកឲ្យថយ៉ុងនៅឈរអស់សង្ឃឹមតែម្នាក់ឯងនៅក្នុងបន្ទប់ គេគ្រវាសភ្នែកមើលទៅថាសអាហារនោះប៉ុន្តែក៏មិនព្រមញុំាគេសុខចិត្តស្លាប់វិញល្អជាងបើឱ្យញុំាអាហារទាំងនេះអ្នកណាទៅដឹងក្នុងអាហារនេះមានថ្នាំពុលក៏ថាបានពួកគេមិនចង់ចំណាយគ្រាប់កាំភ្លើងគ្រាន់តែដាក់ថ្នាំបន្តិចក៏អាចសម្លាប់គេបានដែល។
YOU ARE READING
សំណព្វចិត្តម៉ាហ្វៀ(ចប់)
Fanfiction«ជួយផងមានមនុស្សលង់ទឹក!!!!!» «មានមនុស្សលង់ទឹក??!!» សំឡេងមនុស្សម្នាឆោឡោធ្វើឱ្យ ចន ជុងគុក ម្ចាស់កាស៊ីណូដ៏មានឥទ្ធិពលជាងគេនៅឡាវេហ្គាលប្រញាប់ចូលទៅកន្លែងកើតហេតុព្រោះភាពចង់ដឹងចង់ឮក៏ ប៉ុន្តែគេស្រាប់តែភ្ញាក់ផ្អើលលើសដើមព្រោះមនុស្សដែលកំពុងតែលង់ទឹកនោះជាមនុស្...