25

3.4K 144 0
                                    

ភាគទី២៥

   លីលីចូលមកសម្ងំនៅក្នុងបន្ទប់ដែលនាងគេងយប់មិញបន្ទាប់ពីបានស្តាប់ពាក្យសំដីរបស់ថេយ៉ុងចប់ធ្វើឲ្យនាងមានអារម្មណ៍មិនល្អទាល់តែសោះទោះជាដឹងថាសម្តីដែលថេយ៉ុងនិយាយមុននេះគឺមិនបានសំដៅដល់នាងឡើយប៉ុន្តែវាបានធ្វើឲ្យនាងអង្គុយគិតព្រោះតែនាងក៏គ្មានប៉ាម៉ាក់ដូចជុងគុកដែរ។

តុកៗ
«លីលីបងអាចចូលទៅក្នុងបន្ទប់បានទេ?»
   ថេយ៉ុងឈរនៅមុខទ្វារព្រោះតែគេដឹងខ្លួនច្បាស់ណាស់ថាលីលីច្បាស់ជាខូចចិត្តនឹងសម្តីរបស់គេជាមិនខាន។
«លីលីសុំនៅម្នាក់ឯងសិនបានទេ»
«ប៉ុន្តែ..»
«មកនេះ!»
ថេយ៉ុងមិនទាន់ទាំងនិយាយអ្វីចេញមកផងក៏ត្រូវជុងគុកដើរមកពីណាក៏មិនដឹងអូសដៃរបស់គេចេញពីមុខបន្ទប់នោះទាំងឫកពារគួរឲ្យខ្លាច។
«លោកលែងខ្ញុំ..»
   គេព្យាយាមកន្រ្តាក់ដៃរបស់ខ្លួនចេញពីជុងគុកប៉ុន្តែគេម៉េចនឹងអាចស៊ូកំលាំងដូចដំរីរបស់អ្នកម្ខាងទៀតបានទៅទីបំផុតថេយ៉ុងក៏ត្រូវជុងគុកអូសចេញពីទីនោះទាល់តែបាន។
«មនុស្សឆ្កួតលែង…»
ឌឹប!
«អូយ!»
   ថេយ៉ុងយកដៃមកស្ទាបចង្កេះរបស់ខ្លួនបន្ទាប់ពីត្រូវជុងគុកបោះគេទៅលើគ្រែប្រៀបដូចជាតុក្កតាអញ្ចឹង ហាត់ប្រាណលើប្រាណយប់មិញមិនទាន់ទាំងបាត់ឈឺខ្លួនផងឥឡូវត្រូវមកឈឺបន្ថែមទៀត។
«កុំភ្លេច ទោសរបស់ឯងដែលហ៊ានលួចរត់នោះយើងមិនទាន់បានចាត់ការផងកុំគិតចង់បន្ថែមទោសថ្មីឲ្យសោះមិនអញ្ចឹងទេយើងមិនធានាសុវត្ថិភាពអ្នកផ្ទះរបស់ឯងទេ»
«លោក!»
   ថេយ៉ុងងើយមុខសម្លឹងទៅអ្នកម្ខាងទៀតយ៉ាងរឹងទទឹងដោយមិនបានមើលសភាពខ្លួនឯងពេលនេះទេថាតើនឹងអាចធ្វើអ្វីគេបាន។  ជុងគុកដើរចេញពីបន្ទប់វិញហើយក៏មិនភ្លេចនឹងចាក់សោរយ៉ាងជិតដល់គោលបំណងរបស់គេនោះគឺមិនឲ្យគេយកចេញទៅណាបានទាំងអស់។
«មនុស្សថោកទាបហ៊ឹក»
   រាងតូចស្ដើងខ្ទប់មុខខ្លួនឯងនិងខ្នើយមុននឹងបញ្ចេញអារម្មណ៍ឈឺចាប់ទាំងអស់ចេញមកនៅពេលដែលគេបាននៅម្នាក់ឯង គេមិនចង់បង្ហាញឲ្យអ្នកណាដឹងថាគេទន់ជ្រាយនោះទេជាពិសេសមនុស្សម្នាក់នោះ។
«ខ្ញុំមិនទ្រាំឲ្យលោកធ្វើបាបខ្ញុំទេ ហើយខ្ញុំនឹងចងចាំទង្វើដែលលោកធ្វើដាក់ខ្ញុំទាំងអស់ ចន ជុងគុក »
«ថេយ៉ុងបាត់ទៅណាហេតុអ្វីក៏ឯងមិនដឹង ក្រែងឯងជាអ្នកមើលការខុសត្រូវថេយ៉ុងមែនទេ»
   ណាមជុនស្តីបន្ទោសទៅកាន់សិស្សប្អូនរបស់ខ្លួនដោយអត់ទ្រាំមិនបាន ថេយ៉ុងបាត់ទៅមួយថ្ងៃមួយយប់ហើយទើបតែមកប្រាប់គេអញ្ចឹងឬ?
«សុំទោសដែលខ្ញុំមិនបានប្រាប់សិស្សច្បង ខ្ញុំគិតថាថេយ៉ុងទៅណាមិនឆ្ងាយពីរីសតទេទើបមិនបានប្រាប់និងព្យាយាមដើររកដោយខ្លួនឯង»
«ឥឡូវយ៉ាងម៉េច ហេតុអ្វីមិនដើររកទៀតចាំបាច់មកប្រាប់យើងធ្វើអី?»
   រាងខ្ពស់ស្រឡះមួយម៉ែត្រប៉ែតជាងក្រោកឈរឡើងប្រសិនបើអ្នកសាងកំហុសនេះឡើងជាអ្នកដទៃគេប្រហែលជាមិនទុកមនុស្សប្រភេទនេះនៅក្នុងរីសតរបស់គេឡើយ។
«ខ្ញុំសុំទោស»
   ជីនអោនមុខចុះទទួលការស្តីបន្ទោសពីណាមជុនដោយមិនមាត់មិនកទាំងបេះដូងខ្ទេចខ្ទាំព្រោះគិតថានេះគឺជាកំហុសរបស់ខ្លួនមែនដែលថេយ៉ុងបាត់ខ្លួនហើយមិនព្រមរាយការណ៍មកប្រាប់ណាមជុន។
«គិតថាពាក្យសុំទោសអាចធ្វើអោយពេលវេលាត្រលប់ក្រោយមែនទេ?»
«ខ្ញុំ..ខ្ញុំជាអ្នកខុស»
«បើដឹងខ្លួនល្អហើយប៉ុន្តែលើកក្រោយកុំឲ្យយើងឮពាក្យសុំទោសទាំងនេះទៀតព្រោះវាមិនអាចជួយឲ្យអ្វីដែលកំពុងកើតឡើងនេះល្អប្រសើរទេ»
«បាទ»
   ណាមជុនទាញទូរស័ព្ទចេញពីលើតុរបស់ខ្លួនមុននឹងចុចទៅលេខមនុស្សជំនិតដែលកំពុងតែអង្គុយលើតុធ្វើការនៅមុខបន្ទប់។
«អែនទ្រូចូលមករកយើងនៅក្នុងបន្ទប់បន្ដិច»
(បាទចៅហ្វាយ)

សំណព្វចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now