ភាគទី៥២
ទោះជាតាមដងផ្លូវកំពុងតែមានផ្លូវស្ទះខ្លាំងយ៉ាងណាឡានទាំងពីរនៅតែបន្តប្រដេញគ្នាដោយម្នាក់ព្យាយាមគេចម្នាក់ទៀតព្យាយាមបើកដេញតាមយ៉ាងណាក៏នៅតែមិនអាចឈ្នះស៊ូហ្គាបានឡើយដោយគេធ្លាប់មានបទពិសោធន៍ក្នុងការបើកគេចឬក៏ដេញតាមអ្នកណាម្នាក់រហូតទាល់តែក្លាយជាជំនាញរបស់គេទៅហើយ។
«អ៎ាស»
ថេយ៉ុងទប់ខ្លួននៅពេលដែលឡានតាក់ស៊ីចាប់ហ្វ្រាំងយ៉ាងខ្លាំងស្របពេលដែលឡានទំនើបរបស់ខ្មៅនោះបានវ៉ាមកឈប់ពីមុខពួកគេ។
ថេយ៉ុងបានឃើញជុងគុកបោះជំហានសំដៅចេញពីឡានខ្មៅមួយនោះ ៥ខែមកនេះគេនៅតែដូចដើមគ្រាន់តែមានពុកមាត់ពុកចង្កាបន្តិចពេលដែលឃើញវត្តមានរបស់គេថេយ៉ុងស្រាប់តែគាំងមិនដឹងថាគួរតែធ្វើយ៉ាងម៉េចចំពោះស្ថានភាពដែលនៅចំពោះមុខនោះទេ។
បាំង!!!
«ថេយ៉ុងបើកទ្វារ»
អ្នកកំលោះមួរម៉ៅជាខ្លាំងនៅពេលដែលគេនិងថេយ៉ុងនៅក្បែរគ្នាត្រឹមតែមួយចំអាមប៉ុន្តែគេមិនអាចប៉ះថេយ៉ុងបានទាល់តែសោះចង់បំបែកកញ្ចក់ឡានប៉ុន្តែខ្លាចអំបែងកញ្ចក់ទាំងនោះខ្ទាតទៅប៉ះរាងតូច។
«ថេយ៉ុងគេជាអ្នកណា?»
គាត់សួរនិងមើលទៅកំលោះសង្ហាដែលនៅក្រៅឡានដែលពេលនេះកំពុងតែគោះកញ្ចក់ឡានចំហៀងថេយ៉ុងមិនឈប់ ថេយ៉ុងមិនបានឆ្លើយតបនិងម៉ែធម៌របស់ខ្លួននោះទេព្រោះតែពេលនេះគេធ្វើអ្វីមិនត្រូវពិតមែនក្រៅពីយកដៃក្រសោបពោះខ្លួនឯងថ្នមៗទាំងទឹកមុខស្លេកស្លាំង។
«ទុកឱ្យម៉ែចុះទៅនិយាយជាមួយគេ»
«កុំអីម៉ែ!!»
ថេយ៉ុងបម្រុងនឹងស្រែកហាមគាត់ប៉ុន្តែយឺតពេលទៅហើយគ្រាន់តែថេយ៉ុងនិយាយចប់ភ្លាមគាត់ក៏បើកទ្វារឡានចេញមកខាងក្រៅដើម្បីនិយាយជាមួយហ្នឹងមនុស្សប្លែកមុខម្នាក់នោះ។ គ្រាន់តែឃើញឡានមួយចំហៀងទៀតបើកទ្វារភ្លាមជុងគុកក៏រត់វឹងមក ឃើញបែបនេះថេយ៉ុងក៏រហ័សបើកទ្វាររបស់ខ្លួនរត់ចេញយ៉ាងលឿនប៉ុន្តែគេមិនអាចទៅណាបាននោះទេដោយសារតែមានស៊ូហ្គាស្ទាក់ចាំស្រាប់។
«អ្នកប្រុសថេយ៉ុង»
ភ្នែកថេយ៉ុងពេលនេះឡើងសអស់ហើយគេព្យាយាមរលាស់ដៃរបស់ខ្លួនចេញពីការចាប់តែគេមិនទាន់ទាំងបានកំរើកខ្លួនផងជុងគុកក៏ចូលមកដល់យ៉ាងលឿនហ្នឹងចាប់ដៃម្ខាងទៀតរបស់ថេយ៉ុងជាប់។
«លែ...លែងខ្ញុំ»
«ថេយ៉ុង!!!»
ភ្លាមនោះរាងកាយរបស់ថេយ៉ុងស្រាប់តែអស់កម្លាំងមិនអាចទប់លំនឹងរបស់ខ្លួនបានគេស្ទើរតែដួលទៅលើថ្នល់ទៅហើយប៉ុន្តែជុងគុកបានចូលមកត្រកងជាប់មិនអញ្ចឹងប្រាកដជាបោកក្បាលហូរឈាមជាមិនខាន។
«ពួកលោកជាអ្នកណា?ពួកលោកកំពុងតែធ្វើឱ្យកូនខ្ញុំភ័យហើយ»
ណាលីរុញស៊ូហ្គាចេញហ្នឹងរហ័សចូលទៅមើលកូនធម៌របស់ខ្លួនដែលពេញនេះសន្លប់បាត់ស្មារតីក្នុងរង្វង់ដៃរបស់ជុងគុក។
«ឆាប់នាំកូនខ្ញុំទៅពេទ្យភ្លាមបើចៅខ្ញុំកើតអីខ្ញុំសម្លាប់ពួកលោកជាមិនខាន»
ជុងគុកមិនបានភ័យនឹងការគំរាមរបស់ស្ត្រីចំណាស់ម្នាក់នោះឡើយប៉ុន្តែគេបារម្ភពីថេយ៉ុងនិងកូនទៅវិញទេទើបគេរហ័សបីថេយ៉ុងឡើងឡានរបស់ខ្លួនយ៉ាងលឿន។
YOU ARE READING
សំណព្វចិត្តម៉ាហ្វៀ(ចប់)
Fanfiction«ជួយផងមានមនុស្សលង់ទឹក!!!!!» «មានមនុស្សលង់ទឹក??!!» សំឡេងមនុស្សម្នាឆោឡោធ្វើឱ្យ ចន ជុងគុក ម្ចាស់កាស៊ីណូដ៏មានឥទ្ធិពលជាងគេនៅឡាវេហ្គាលប្រញាប់ចូលទៅកន្លែងកើតហេតុព្រោះភាពចង់ដឹងចង់ឮក៏ ប៉ុន្តែគេស្រាប់តែភ្ញាក់ផ្អើលលើសដើមព្រោះមនុស្សដែលកំពុងតែលង់ទឹកនោះជាមនុស្...