14

4.1K 184 0
                                    

ភាគទី១៤

«ខ្ញុំប្រាប់ហើយថាមិនឈឺទេ»
    ជុងគុកបម្រុងនឹងសួរបន្តទៀតប៉ុន្តែត្រូវបានសំឡេងគោះទ្វារកាត់ចង្វាក់របស់គេជាមុន។
«ចូលមក»
   គ្រាន់តែទទួលបានការអនុញ្ញាតភ្លាមទ្វាបន្ទប់ក៏បើកមុននឹងបង្ហាញរូបរាងដ៏រឹងមាំរបស់មនុស្សជំនិតជុងគុកចេញមក។
«ចៅហ្វាយនៅចំការមានរឿងធំហើយ...»
   ស៊ូហ្គានិយាយបណ្ដើរយកដៃអាវជូតញើសបណ្ដើរព្រោះមុននេះគ្រាន់តែឮដំណឹងភ្លាមគេក៏រហ័សត្រឡប់មកលាយការប្រាប់ម្ចាស់ចម្ការភ្លាមតែម្តង។
«មានរឿងអី?ហេតុអ្វីមើលទៅឯងត្រហេបត្រហបម្លេះ?»
ម្លេះ»
«គឺឃ្លាំងស្លឹកស្រាទំពាំងបាយជូររបស់យើងដែល
រៀបនឹងបញ្ចេញលក់នោះមានគេលួចដុត»
«ថាម៉េច!!!មានរឿងបែបនេះកើតឡើងបាន
យ៉ាងម៉េចតើអ្នកណាជាអ្នកធ្វើ»
   សំឡេងដែលពោរពេញទៅដោយភាពខឹងសម្បាររបស់ជុងគុកធ្វើឲ្យទាំងអ្នកនៅក្នុងបន្ទប់និងអង្គរក្សដែលយាមក្រៅបន្ទប់បែកញើសស្រស្រាក់តែម្ដងមើលទៅលើកនេះរឿងមិនមែនតូចឡើយជុងគុកសុខចិត្តទុកកាស៊ីណូសំណព្វចិត្តរបស់ខ្លួននៅឡាវេហ្គាសចោលក៏ព្រោះតែចង់ចូលរួមកម្មវិធីប្រកួតប្រជែងស្រាក្រហមដែលកំពុងតែនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះលើកនេះពួកគេមិនចង់ឃើញទេថាតើសភាពរបស់អាអ្នកដែលហ៊ានមកដុតឃ្លាំងនោះចុងក្រោយពួកវានឹងទៅជាយ៉ាងណា។
«ពួកយើងមិនទាន់បានស៊ើបដឹងនោះទេចៅហ្វាយប៉ុន្តែមិនយូរមិនឆាប់ទេខ្ញុំនឹងរកពួកវាឲ្យទាល់តែឃើញ»
«ពេលនេះកន្លែងកើតហេតុយ៉ាងម៉េចទៅហើយ»
«មិនទាន់អាចបញ្ជាក់ច្បាស់នោះទេចៅហ្វាយព្រោះតែភ្លើងឆេះខ្លាំងចំណែកឯកម្មករកំពុងតែនាំគ្នាជួយពន្លត់យើងមិនទាន់អាចកំណត់ការខូចខាតបានទេ»
«នាំយើងទៅចម្ការភ្លាម»
«បាទ..»
   គ្រាន់តែនិយាយចប់ភ្លាមពួកគេទាំងពីរនាក់ក៏ចេញទៅតែម្តងដោយទុកឲ្យថេយ៉ុងនៅដេកភ្ញាក់ផ្អើលនឹងដំណឹងដែលទើបនឹងទទួលដឹងបានមុននេះ។
«អ្នកណាជាអ្នកធ្វើ?»
   ថេយ៉ុងសួរខ្លួនឯងដោយសំឡេងខ្សឹបៗគ្រាន់តែមើលភ្នែកក៏ដឹងថាមុននេះជុងគុកអាចខឹងរហូតដល់ថ្នាក់សម្លាប់មនុស្សបាន ទោះគេមិនដែលឃើញជុងគុកអារម្មណ៍ល្អប៉ុន្តែក៏មិនដល់ថ្នាក់ខឹងខ្លាំងដល់ម្លឹងឡើយ។
   អំឡុងពេលដែលគ្មានអ្នកណានៅក្នុងបន្ទប់ថេយ៉ុងក៏សាកល្បងចុះពីលើគ្រែនិងព្យាយាមដើរយ៉ាងវេទនាភ្នែកបំផុត កាលពីដំបូងដូចជាមិនសូវឈឺឡើយតែដើរយូរៗទៅក៏កាន់តែឈឺទៅៗហេតុអ្វីគេនេះឈឺខ្លាំងម៉្លេះឈឺសឹងតែកម្រើកជើងមិនបានទៅហើយ។
«ប្រហែលជាថ្នាំបំបាត់ការឈឺចាប់អស់ប្រសិទ្ធភាពហើយ»
   ភ្លាមនោះសំឡេងរបស់លោកដុកទ័រដែលឮនៅមាត់ទ្វារធ្វើឲ្យថេយ៉ុងភ្ញាក់ព្រើតព្រោះតែគាត់ចូលមកមិនបានគោះទ្វារឲ្យដំណឹងជាមុន។
«នេះលោកឈឺមុខរបួសមែនទេ?»
«ប្រហែលហើយបាទ»
   មិនទុកយូរដុកទ័រវ័យចំណាស់ក៏ទាញថ្នាំមួយចេញមកដែលគាត់បានត្រៀមរួចរាល់មុនទៅហើយ។
«ថ្នាំនេះអាចធ្វើឲ្យលោកមិនឈឺមុខរបួស៤-៥ម៉ោងអឺ...មុននេះខ្ញុំឃើញមានអ្នកយាមមុខបន្ទប់តែម្នាក់ទេ»
«ពិតមែនឬ?»
«បាទ»
   នេះគឺជាការថ្វីប្រហែសមួយដោយជុងគុកមិនបានគិតទុកជាមុនឡើយថានឹងធ្វើឱ្យមានបញ្ហានៅខាងមុខ ព្រោះតែប្រញាប់ទៅមើលឃ្លាំងនៅក្នុងចំការដែលកំពុងតែមានអគ្គីភ័យឆាបឆេះទៅធ្វើឲ្យគេចេញមកយ៉ាងលឿនដោយមានអង្គរក្សទៅជាមួយគ្រប់គ្នាតែម្តងដោយនៅសល់តែអង្គរក្សម្នាក់គត់នៅយាមមុខបន្ទប់។
«យើងត្រូវធ្វើយ៉ាងម៉េចទៀត»
«ខ្ញុំប្រហែលជាមិនបាននាំលោកទៅទេ ប៉ុន្តែបន្តិចទៀតខ្ញុំនឹងបញ្ឆោតឲ្យគេទៅយកថ្នាំដែលលោកត្រូវលេបនៅពេលដែលឃើញគេចាកចេញពីបន្ទប់ហើយលោកក៏ប្រញាប់រកទៅជណ្ដើរអាសន្នដែលនៅជិតជណ្តើរយន្តនឹងឯង វាប្រហែលជារាងពិបាកបន្តិចហើយព្រោះតែជើងរបស់លោកនៅមិនទាន់សះស្បើយនៅឡើយប៉ុន្តែនេះគឺជាឱកាសតែមួយគត់ដែលលោកអាចចាកចេញបានគេមិនងាយថ្វីប្រហែសបែបនេះច្រើនដងទេ»
«មិនអីទេខ្ញុំប្រាកដជាអាចធ្វើបានខ្ញុំត្រូវតែចាកចេញពីទីនេះ អរគុណលោកណាស់ដែលបានជួយខ្ញុំបើមានឱកាសខ្ញុំនឹងមកសងគុណលោកវិញ»
   ថេយ៉ុងចាប់ដៃដុកទ័រវ័យចំណាស់និងនិយាយពាក្យអរគុណចេញពីចិត្តទៅកាន់អ្នកដែលបានជួយខ្លួនឲ្យមានសេរីភាព។
«មិនចាំបាច់គុណស្រ័យអ្វីទេ យ៉ាងណាខ្ញុំក៏មិនអាចឈរមើលដោយមិនជួយដែលកុំភ្លេចឲ្យសោះពេលដែលលោកទៅដល់មុខមន្ទីរពេទ្យភ្លាមនោះលោកនឹងឃើញមានឡានពណ៌ក្រហមមួយចតចោលនៅមុខមន្ទីរពេទ្យតែម្តងនោះគឺជាឡានកូនប្រុសរបស់ខ្ញុំ គេកំពុងតែទៅមើលរីសតដែលទើបនឹងសាងសង់រួចលោកទៅតាមគេពេលនោះគេនឹងរកការងារឲ្យលោកធ្វើនៅក្នុងរីសតនោះហើយហើយបើមានឱកាសខ្ញុំនឹងទៅលេងលោក»
   ថេយ៉ុងញញឹមចេញមកទាំងទឹកភ្នែកដាបថ្នល់ទាំងសងខាងទោះជារឿងអាក្រក់កើតឡើងរាប់មិនអស់ក្នុងជីវិតគេទាំងរយៈពេលខ្លីក៏ដោយប៉ុន្តែយ៉ាងណាក៏គេបានជួបរឿងល្អនឹងបានជួបមនុស្សល្អជាច្រើនដែលគេមិននឹកស្មានថាពួកគេនឹងលូកដៃមកជួយខ្លួនទាំងដែរមិនដែលស្គាល់គ្នាបែបនេះសោះ។
«ខ្ញុំសូមអរគុណលោកដុកទ័រម្តងទៀត»
   ថេយ៉ុងអោនក្បាលគោរពអ្នកដែលនៅចំពោះមុខដែលបានជួយគេទាំងដែលសូម្បីតែឈ្មោះក៏មិនស្គាល់។
«យើងចាប់ផ្តើមផែនការតែម្ដងទៅខ្ញុំខ្លាចថាគេនឹង
ត្រឡប់មកវិញ»
«បាទ»
   មិនយូរប៉ុន្មានលោកដុកទ័រក៏ចាកចេញទៅបាត់បន្ទាប់ពីចាក់ថ្នាំឲ្យថេយ៉ុងរួចរាល់ពេលទៅដល់មុខបន្ទប់គាត់ក៏និយាយពីរបីម៉ាត់ជាមួយនឹងអង្គរក្សម្នាក់នោះ មើលទៅអ្នកដែលទទួលបញ្ជាឱ្យយាមនៅមុខបន្ទប់នោះមិនចង់ចាកចេញទាល់តែសោះព្រោះថារាល់ដងមានគ្នា 2 នាក់ប្រសិនបើម្នាក់ទៅយកថ្នាំក៏មានអ្នកយាមមុខបន្ទប់ដែរប៉ុន្តែពេលនេះគឺនៅសល់តែគេម្នាក់អស់ជម្រើសគេក៏សម្រេចចិត្តដើរទៅយកថ្នាំយ៉ាងលឿនដោយសង្ឃឹមថាគេនឹងមកមុខបន្ទប់មុននឹងចៅហ្វាយរបស់គេមកដល់។
   គ្រាន់តែឃើញឱកាសមកដល់ភ្លាមថេយ៉ុងក៏បើកទ្វារចាកចេញទៅតែម្ដងដោយដើរតាមផ្លូវដែលលោកដុកទ័របាននិយាយប្រាប់មុននឹងគេបានឃើញជណ្ដើរអាសន្ននោះពិតមែនគេចុះជណ្តើរនោះទាំងវេទនាព្រោះតែជើងម្ខាងបានស្ពឹកដោយសារតែការចាក់ថ្នាំរបស់លោកដុកទ័រប៉ុន្តែបញ្ហាទាំងនេះមិនអាចធ្វើឱ្យថេយ៉ុងបោះបង់ការព្យាយាមរបស់គេឡើយគេនៅតែបន្តចុះទៅជាន់ក្រោមរហូតដល់មុខមន្ទីរពេទ្យមុននឹងបានឃើញឡានក្រហមមួយនោះពិតមែន។
  
   និយាយពីអ្នកនៅក្នុងឡានក្រហមនោះវិញគ្រាន់តែឃើញថេយ៉ុងចេញពីមន្ទីរពេទ្យដោយដំណើរជើងម្ខាងមានរបួសក៏ដឹងភ្លាមថាជាមនុស្សតែម្នាក់ដែលលោកប៉ារបស់គេប្រើអោយមកយកទៅរីសតព្រោះតែមានបញ្ហាអ្វីក៏មិនដឹងគាត់ក៏មិនបានបញ្ជាក់ឱ្យច្បាស់លាស់ដែរប៉ុន្តែនេះគឺជាបញ្ជាលោកប៉ារបស់គេប្រើទៅហើយមានតែធ្វើតាមគាត់នឹងឯង។
«មកខ្ញុំជួយ»
«អរគុណ..លោក»
   ថេយ៉ុងមានទឹកមុខភ្ញាក់ផ្អើលបន្តិចនៅពេលដែលឃើញអ្នកណាក៏មិនដឹងមកជួយគ្រាគេប៉ុន្តែនៅពេលដែលឃើញបុរសម្នាក់នោះនាំគេមកដល់ឡានក្រហមទើបដឹងថាគេម្នាក់នេះប្រហែលជាកូនប្រុសរបស់ដុកទ័រជាមិនខាន។
«កុំភ្លេចដាក់ខ្សែក្រវ៉ាត់ផង..»
   សំដីរបស់បុរសម្នាក់នោះចប់ថេយ៉ុងក៏ដាក់ខ្សែក្រវ៉ាត់ភ្លាមតែម្ដងនៅតាមផ្លូវពួកគេនិយាយគ្នាបានបន្តិចថេយ៉ុងក៏ងងុយដេកព្រោះតែថ្នាំបំបាត់ការឈឺចាប់នោះក៏លាយថ្នាំងងុយគេងបន្តិចដែរជាទូទៅគេចាក់ឲ្យអ្នកជំងឺបែបនេះឯងព្រោះដើម្បីឱ្យអ្នកជម្ងឺបានគេងគ្រប់គ្រាន់។ ចំណែកឯកូនប្រុសរបស់លោកដុកទ័រដែលមានឈ្មោះថា គីម ណាមជុននោះគេក៏មិនបាននិយាយអ្វីបន្តទៀតដែរព្រោះដឹងមូលហេតុដែលថេយ៉ុងគេងលក់ពាក់កណ្ដាលផ្លូវបែបនេះក៏ព្រោះតែគេបានធ្លាប់រៀនជំនាញពេទ្យបានបន្តិចបន្តួចដែរពីលោកប៉ារបស់គេ។

   ងាកមកខាងជុងគុកវិញដែលពេលនេះគេបានទទួលដំណឹងដែលថេយ៉ុងបាត់ខ្លួនពីមន្ទីរពេទ្យយ៉ាងអាថ៌កំបាំង។

សំណព្វចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now