ភាគទី៥៨
អស់រយះពេលកន្លះខែទៅហើយចាប់តាំងពីថ្ងៃដែលជុងគុកមកមើលថែថេយ៉ុងនោះ ពេលវេលាសម្រាលរបស់ថេយ៉ុងក៏ខិតជិតមកដល់បណ្តាលឱ្យពេលនេះថេយ៉ុងត្រូវឡើងចុះទៅមន្ទីរពេទ្យញឹកញាប់បន្តិច ថេយ៉ុងមិនព្រមស្តាប់នរណាឡើយ ទាំងជុងគុក និងអ៊ំស្រីណាលីថាឱ្យផ្ញើរពោះនៅទីនោះទៅគេក៏មិនព្រម ដោយគ្មានអ្នកណាជំនះនឹងចិត្តមានះរបស់ថេយ៉ុងបានក៏មានតែព្រមតាមគេតែប៉ុណ្ណោះ។
«ជុងគុកហើយរឺនៅដល់ពេលពេទ្យណាត់ហើយ បើលោកនៅតែយឺតយ៉ាវជាងនេះបន្តិចខ្ញុំនឹងមិនចាំលោកទេ ខ្ញុំនឹងទៅមុនហើយ»
សម្លេងរអ៊ូរបស់ថេយ៉ុងរំពងឡើងមក នេះម៉ោងជិតប្រាំបីទៅហើយយឺតជាងនេះតែបន្តិចក៏បានទូកចេញចោលអស់ជាក់ជាមិនខាន ជុងគុកប្រាប់គេថាសូមទៅក្នុងបន្ទប់យករបស់បន្តិចតែនេះក៏ដប់នាទីជាងហើយមិនឃើញមកទាល់តែសោះ ។
«មកហើយៗ»
«នេះលោករវល់ធ្វើស្អី ដឹងអត់ថាតែបន្តិចទៀតជើងទូកនឹងអស់ហើយ ខ្ញុំមិនដឹងជា..»
សម្តីដែលខ្លួនបម្រុងនឹងហាឡើងស្តីឱ្យអ្នកម្ខាងទៀតនោះក៏ត្រូវបានបញ្ឈប់ទៅវិញ ដែលប្តូរទៅដោយភាពភ្ញាក់ផ្អើលបន្តិចនៅពេលដែលអ្នកម្ខាងទៀតយកកន្លែងបង់កមករុំឱ្យគេ ។
«ធ្វើស្អីលោក»
«គឺកន្សែងបង់កនោះអី ដែលអូនប្រាប់បងឱ្យរៀនចាក់ទុកពាក់ទុកពេលខែរងានោះអី »
«ខ្ញុំឱ្យលោកធ្វើពាក់ខ្លួនឯងមិនមែនឱ្យខ្ញុំទេ»
«តែបងចង់ធ្វើឱ្យអូន បងចង់ចាក់កន្សែងបង់កមួយនេះឱ្យមនុស្សដែលបងស្រឡាញ់ដោយផ្ទាល់ដៃ ម៉ោះរួចហើយតោះយើងទៅ»
ជុងគុកនិយាយរៀបរាប់បណ្តើរព្រមទាំងពាក់កន្សែងបង់កឱ្យទៅថេយ៉ុងបណ្តើរ ថេយ៉ុងមិនមាត់អ្វីទេគឺគេនៅស្ងៀមឱ្យជុងគុកពាក់ឱ្យគេតាមតែចិត្ត ។ កំឡុងពេលកន្លះខែមកនេះ ជុងគុកមើលថែថេយ៉ុងបានដិតដល់ល្អណាស់ ទាំងម្ហូបអាហារ សម្លៀកបំពាក់ក៏គេរៀបចំឱ្យថេយ៉ុងមិនឱ្យពិបាកសូម្បីតែបន្តិច គ្រប់យ៉ាងគឺជុងគុកជាអ្នកចាត់ចែងទាំងអស់ ពេលនេះជុងគុកប្រៀបដូចជាមេផ្ទះទៅហើយ ការងារផ្ទះមួយមុខណាក៏ជុងគុកចេះអស់ដែរ ។
«កូននៅក្នុងពោះសុខភាពល្អណាស់ មិនមានអ្វីជាបញ្ហានោះទេ តែកំឡុុងពេលមួយខែទៀតនេះសូមលោកប៉ាមើលថែអ្នកម៉ាក់ឱ្យបានល្អណា ព្រោះថាពោះក៏ធំដែលហើយ កូនភ្លោះបែបនេះត្រូវប្រយ័ត្នបន្តិចហើយ »
«បាទអរគុណអ្នកគ្រូពេទ្យ»
«និយាយអញ្ចឹងអ្នកគ្រូពេទ្យតើកូនខ្ញុំប្រុសរឺក៏ស្រី»
ថេយ៉ុងមិនអស់ចិត្តសោះគេក៏សួរទៅកាន់អ្នកគ្រូពេទ្យឡើង នេះក៏ខ្វះតែមួយខែទៀតកើតទៅហើយ តែគេក៏នៅតែមិនទាន់ដឹងពីភេទរបស់កូនខ្លួនទៀត ។
«ខ្ញុំថាអ្នកម៉ាក់ត្រជាក់ចិត្តសិនទៅ និងរងចាំឱ្យដល់ថ្ងៃសម្រាលតែម្តងទៅណា ព្រោះថាទារកមិនព្រមឱ្យអេកូឆ្លុះដឹងសោះថាជាប្រុសរឺក៏ស្រី»
«មិនអីទេណាថេយ៉ុងតែមួយខែទៀតទេយើងនឹងដឹងហើយថាកូនប្រុសក៏ស្រី »
ជុងគុកដាក់ដៃអង្អែលដៃមនុស្សជាទីស្រឡាញ់ថ្នមៗ គេដឹងថាចិត្តថេយ៉ុងចង់ដឹងប៉ុណ្ណាថាកូនរបស់គេជាស្រីរឺក៏ប្រុស សូម្បីតែជុងគុកផ្ទាល់គេក៏ចង់ដឹងដូចគ្នា តែធ្វើយ៉ាងម៉េចបានបើកូនរបស់គេហាក់ដូចជាមិនព្រមឱ្យគេដឹងយ៉ាងនេះសោះ ។
YOU ARE READING
សំណព្វចិត្តម៉ាហ្វៀ(ចប់)
Fanfiction«ជួយផងមានមនុស្សលង់ទឹក!!!!!» «មានមនុស្សលង់ទឹក??!!» សំឡេងមនុស្សម្នាឆោឡោធ្វើឱ្យ ចន ជុងគុក ម្ចាស់កាស៊ីណូដ៏មានឥទ្ធិពលជាងគេនៅឡាវេហ្គាលប្រញាប់ចូលទៅកន្លែងកើតហេតុព្រោះភាពចង់ដឹងចង់ឮក៏ ប៉ុន្តែគេស្រាប់តែភ្ញាក់ផ្អើលលើសដើមព្រោះមនុស្សដែលកំពុងតែលង់ទឹកនោះជាមនុស្...