34

3.1K 152 0
                                    

ភាគទី៣៤

     ព្រឹកព្រលឹមថ្ងៃថ្មីថេយ៉ុងបើកភ្នែកមកក៏ឃើញថាពេលនេះគេមកដល់បន្ទប់របស់ផ្ទះចម្ការវិញបាត់ទៅហើបានន័យថាយប់មិញគឺពិតជាត្រូវបានជុងគុកចាប់មកវិញមែន។
«មកកន្លែងនេះវិញទាល់តែបាន»
    ថេយ៉ុងរអ៊ូរទាំទាំងធុញទ្រាន់ភ្លាមនេះគេក៏ចាប់អារម្មណ៌ថាដៃរបស់គេនៅជាប់ខ្នោះនៅឡើយដោយសារតែម្ចាស់ខ្នោះនោះមិនទាន់បានដោះឃើញបែបនេះកាន់តែធ្វើឲ្យថេយ៉ុងមួរម៉ៅលើសដើម។
«កុំឲ្យខ្ញុំរត់បានម្ដងទៀតឲ្យសោះ»
«សាករត់ម្ដងទៀតទៅមើលយើងនឹងធ្វើឲ្យឯងស្គាល់ចនជុងគុកកាន់តែច្បាស់»
   សំឡេងរបស់ជុងគុកធ្វើឲ្យថេយ៉ុងបានដឹងថាគេមិនមែននៅក្នុងបន្ទប់តែម្នាក់ឯងនោះទេ ជុងគុកដើរមកជិតគ្រែនឹងដាក់ថាសអាហារនៅលើតុក្បែរនោះ ថេយ៉ុងធ្វើជាមើលមិនឃើញថែមទាំងទាញភួយគ្របខ្លួននឹងបែរខ្នងទៅម្ខាងដើម្បីគេចមុខជុងគុកទៀតផង។
«ទោសដែលហ៊ានលួចរត់យើងមិនទាន់ជម្រះបញ្ជីជាមួយឯងផងយ៉ាងមិចចង់បង្កើតទោសថ្មី?»
«បូកដកទោសខ្ញុំអស់ចិត្តហើយមែនទេ?»
«កុំប្រើសំឡេងបែបនេះជាមួយយើង...»
   ជុងគុកនិយាយទាំងខាំធ្មេញពេលនេះព្យាយាមរំងាប់អារម្មណ៍ឆេវឆាវរបស់ខ្លួនពេញទីហើយប៉ុន្តែមើលទៅថេយ៉ុងដូចជាមិនសហការជាមួយគេទាល់តែសោះ។
«បើលោកមិនចូលចិត្តយ៉ាងមិច?ខ្ញុំត្រូវធ្វើតាមអ្វីដែលលោកចង់បានទាំងអស់មែនទេ»
«មែន!!!ព្រោះឯងជាមនុស្សរបស់យើងអ្វីដែលយើងមិនពេញចិត្តកុំធ្វើ»
«ចាំទុកខ្ញុំមិនមែនជាមនុស្សរបស់លោកឬក៏របស់អ្នកណាទាំងអស់ លោកគ្រាន់តែជាពួកម៉ាហ្វៀធ្វើតែអំពើអាក្រក់ចាប់ជំរិតនិងធ្វើបាបមនុស្សដែលគ្មានផ្លូវតស៊ូតែប៉ុណ្ណោះខ្ញុំមើលមិនឃើញចំណុចល្អរបស់លោកទេ»
   មកដល់ពេលនេះថេយ៉ុងគ្មានអ្វីដែលត្រូវខ្លាចអ្នកចំពោះមុខទៀតទេព្រោះកាន់តែគេទន់ខ្សោយកាន់តែអ្នកម្ខាងទៀតជិះជាន់បើដូច្នេះគេសុខចិត្តតទល់ស្លាប់ម្ខាងម្នាក់វិញប្រសើរជាង។
«បើចឹងមកធ្វើជាមនុស្សរបស់យើងពេលនេះតែម្ដងទៅល្អទេ»
   និយាយចប់ជុងគុកក៏ដើរមកទាញកន្ត្រាក់ភួយដែលថេយ៉ុងកំពុងតែដណ្ដប់នោះពេញទំហឹងធ្វើឱ្យភួយធ្លាក់ទៅម្ខាងទៀតនៃគ្រែចំណែកឯថេយ៉ុងបានត្រឹមតែងាកខ្លួនគេចចេញពីអ្នកម្ខាងទៀតប៉ុន្តែគេមិចនឹងអាចយកឈ្នះជុងគុកបានទៅ។
ខ្វាក់!!
   សំឡេងរហែកសាច់ក្រណាត់លាន់ឮឡើងពេញបន្ទប់បន្ទាប់ពីសម្លៀកបំពាក់របស់ថេយ៉ុងត្រូវបានម៉ាហ្វៀកំលោះរូបសង្ហាចាប់ហែករហូតទាល់តែលែងនៅសល់សភាពដើម។
«យ៉ាងមិចមនុស្សលោកធ្វើបានត្រឹមតែប៉ុណ្ណឹងទេមែនទេ វាថោកទាបណាស់ដឹងអត់?»
   សំដីរបស់ថេយ៉ុងប្រៀបដូចជាយកសាំងមកចាក់លើរងើកភ្លើងដែលកំពុងតែឆេះនោះកាន់តែធ្វើឲ្យកំហឹងរបស់ជុងគុកពុះកញ្ជ្រោលឡើងថែមទៀត។
«វាសប្បាយនោះអី ថោកទាបក៏ថោកទាបចុះឯងគិតថាយើងខ្វល់មែនទេ»
   ថាចប់ជុងគុកក៏ចាត់ការថេយ៉ុងទាំងកម្រោលចូល រាងតូចក៏បានត្រឹមនៅស្ងៀមព្រោះដៃក៏ជាប់ខ្នោះរបស់មនុស្សពាលប៉ុន្តែទោះបីដៃគេមិនជាប់ខ្នោះក៏មិនអាចតតាំងនឹងអ្នកម្ខាងទៀតបានស្រាប់ហើយ។

«ជូនខ្ញុំត្រឹមចុះ»
 «មេកាច្បាស់ទេថា...»
 «ខ្ញុំច្បាស់បំផុសហើយលោកអុីបូយ៉ាងណាក៏អរគុណលោកដែលជួយជូនខ្ញុំមកដល់ទីនេះ»
   ជីននិយាយនិងព្យាយាមបញ្ជូនស្នាមញញឹមទៅឱ្យអ្នកចំពោះដើម្បីកុំឲ្យអុីបូបារម្ភគេខ្លាំងពេកប៉ុន្តែធ្វើបែបនេះអុីបូកាន់តែបារម្ភលើសដើមព្រោះស្នាមញញឹមដែលបញ្ជូនឲ្យនោះវាសោកសៅខ្លាំងណាស់។
«នេះជាលុយប្រាក់ខែមេកា»
   ជីនមើលលុយដែលជាសន្លឹកសែកវាធ្វើឲ្យគេនឹកឃើញពេលដែលណាមជុនយកលុយទាំងនោះមកគល់ក្បាលរបស់គេធ្វើឲ្យជីនមានអារម្មណ៍ស្អប់ខ្ពើមលុយទាំងនោះមួយរំពេច។
«មិនអីទេខ្ញុំសុំមិនទទួលល្អជាង»
«ធ្វើបែបនេះយ៉ាងមិចកើតមេកា»
«បាទ...មិនអីពិតមែនខ្ញុំចូលធ្វើការមិនបានយូរប៉ុន្មានផងថែមទាំងចេញពីការងារមុនបញ្ចប់កិច្ចសន្យាទៀតផង»
«ទោះជាយ៉ាងណាមេការក៏គួរទទួលលុយទាំងនេះដែលព្រោះវាជាកម្លាំងញើសឈាមរបស់មេការ ខ្ញុំគិតថាមេការគួរតែទទួលទុកយ៉ាងណាការងារថ្មីក៏មិនមែនចេះតែរកបាននោះទេប្រើវាបណ្ដោះអាសន្នសិនទៅខ្ញុំដឹងថាមេការត្រូវការលុយ»
   និយាយចប់អុីបូក៏យកសែតនោះមកដាក់លើដៃជីនដើម្បីកុំឲ្យអ្នកម្ខាងទៀតប្រកែកបាន។ ប៉ុន្តែកាយវិការទាំងនេះធ្វើឲ្យណាមជុនដែលអង្គុយក្នុងឡានឆ្ងាយពីនាក់ទាំង២នោះគួរសមមានអារម្មណ៍មិនល្អទាល់តែសោះ។
   ខំតែបារម្ភស្មានតែកើតអ្វីធ្ងន់ធ្ងរការពិតនៅមានកម្លាំងទាក់ប្រុសទេតើ ។
បាំង!!!
   ណាមជុនប្រើប្រអប់ដៃរបស់ខ្លួនវាយចង្កូតឡានមួយទំហឹងតាមអារម្មណ៍ពេលនេះ គេនៅក្នុងឡានសម្លឹងមើលអ្នកទាំងពីរនោះមួយសន្ទុះមុននឹងបើកចាកចេញពីចំណុចនោះបាត់ទៅ ព្រោះខ្លាច បើគេនៅទីនេះមួយសន្ទុះទៀតប្រាកដជាអាចនឹងមានអ្នកស្លាប់ម្នាក់ជាមិនខាន។
 «បើចឹងអរគុណលោកហើយណាអែនទ្រូ លោកបានជួយខ្ញុំច្រើនណាស់»
«បាទ វាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ»
«បាទ...បើចឹងខ្ញុំសុំលាលោកត្រឹមនេះចុះ»
«សង្ឃឹមថាយើងនឹងបានជួបគ្នាទៀត»
«...ប្រហែលជាគ្មានឱកាសនោះទេ អរគុណម្ដងទៀតសម្រាប់គ្រប់យ៉ាង»
    ជីនអោនក្បាលគោរពលាអុីបូម្ដងទៀតនឹងចាប់ផ្ដើមអូសវ៉ាលីចាកចេញពីត្រង់នោះតែម្ដងអុីបូក៏សម្រេចចិត្តឡើងឡានរបស់គេវិញព្រោះគេក៏ធ្វើលើសតួនាទីរបស់ខ្លួនច្រើនគួរសមហើយ។

សំណព្វចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now