ភាគទី១២
កណ្ដាលយប់ជុងគុកស្រាប់តែចេញពីបន្ទប់របស់ខ្លួនព្រោះតែអ្នកបម្រើមិនបានរៀបចំទឹកទុកក្នុងបន្ទប់ទើបធ្វើឱ្យគេពិបាកត្រូវចុះមករកទឹកផឹកទាំងកណ្តាលយប់បែបនេះហើយក៏ចៃដន្យស្រាប់តែជួបខេឡាដែលកំពុងតែចុះមករកទឹកផឹកដែរ។
«ចៃដន្យណាស់យើងជួបគ្នាទៀតហើយ»
ជុងគុកក៏មិនបានតបទៅនារីចំពោះមុខឡើយគេយកថូទឹកមួយចេញមករួមជាមួយនឹងកែវពីរព្រោះគិតថាថេយ៉ុងអាចនឹងក្រោកឡើងរកទឹកផឹកជាមិនខាន ទង្វើសោះកក្រោះរបស់ជុងគុកធ្វើឲ្យខេឡាមិនពេញចិត្តបន្តិចប៉ុន្តែនាងនៅតែបន្តនិយាយសន្ទនាជាមួយនឹងជុងគុកដដែល។
«ខ្ញុំមិនជឿថាសំដីរបស់លោកល្ងាចមិញជាការពិតទេ...ប្រាប់មកថាលោកនៅចាំខ្ញុំបាន»
ខេឡាមានបំណងដើរចូលទៅជិតរាងក្រាស់យកដើមទ្រូងរបស់ខ្លួនត្រដុសអង្អែលនិងបានដៃរបស់ជុងគុកដោយសង្ឃឹមថាអ្នកម្ខាងទៀតនិងមានអារម្មណ៍ប៉ុន្តែក៏ត្រូវខកចិត្តនៅពេលដែលជុងគុកថយក្រោយគេចចេញពីនាង។
«ប្រាប់មកថាយើងស្គាល់នាងតាំងពីពេលណា?»
«លោកនេះលេងសើចច្រើនមែននេះកុំប្រាប់ណាថាលោកភ្លេចរឿងកាលពីបីឆ្នាំមុន»
«បីឆ្នាំមុន?»
«ពិតមែនហើយលោកនេះចំមែនចេះភ្លេចខ្ញុំទៅកើត»
ខេឡាញញឹមព្រោះគិតថាជុងគុកអាចនឹងចងចាំ
នាងឡើងវិញប៉ុន្តែគ្រប់យ៉ាងផ្ទុយពីការគិតរបស់នាង
ទាំងអស់។
«បីឆ្នាំ?នាងគិតថា បីឆ្នាំមកនេះតើខ្ញុំជួបមនុស្សស្រីប៉ុន្មានរយនាក់ទៅហើយ?មួយទៀត...តើនាងមានចំណុចណាដែលគួរឲ្យខ្ញុំត្រូវចងចាំនោះ»
បន្ទាប់ពីបញ្ចប់ប្រយោគវាយប្រហារចិត្តរបស់ខេឡារួចរាល់ជុងគុកក៏ឡើងទៅខាងលើបាត់ដោយទុកឲ្យនារីភេទទន់ខ្សោយនៅឈរក្ដាប់ដៃទប់កំហឹងតែម្នាក់ឯង។
ភ្លាមនោះចៃដន្យថេយ៉ុងក៏ចុះមករកទឹកផឹកដូចគ្នាប៉ុន្តែដោយសារតែជុងគុកមិនបានឡើងទៅបន្ទប់ភ្លាមៗដោយគេទៅបន្ទប់សៀវភៅដើម្បីយកឯកសារមួយចំនួនទៅធ្វើការក្នុងបន្ទប់គេងទើបធ្វើឲ្យពួកគេទាំងពីរនាក់មិនបានជួសផ្លូវគ្នា។
«អ្នកនាងខេឡាមិនទាន់គេងទេឬ?»
ថេយ៉ុងនិយាយទៅខេឡាដល់ព្យាយាមធ្វើឫកពាធម្មតាបំផុតទោះជាពេលនេះគេបានដឹងដល់ក្រសែភ្នែកដែលកំពុងតែសម្លឹងគេហាក់ដូចជាចង់ស៊ីក្រសែភ្នែកដែលកំពុងតែសម្លឹងគេហាក់ដូចជាចង់ស៊ីសាច់ផឹកឈាមមិនខុស។
«ឯងចង់បញ្ឈឺយើងមែនទេ?»
ខេឡាគិតថាថេយ៉ុងកំពុងតែចូលមកចំអកខ្លួន
ជាមិនខានបន្ទាប់ពីឃើញហេតុការណ៍ដែលជុងគុកនិយាយថាមិនចាំនាង។
«ខ្ញុំឬ?អ្នកនាងយល់ច្រឡំហើយ»
ថេយ៉ុងចង្អុលមុខខ្លួនឯងនៅពេលដែលឃើញខេឡាចោទប្រកាន់គេទាំងរស់បែបនេះ។
«ប្រាប់យើងមកថាឯងនឹងលោកជុងគុកត្រូវជាអ្វីនឹងគ្នា?»
«ខ្ញុំថាដូចជាគ្មានហេតុផលអ្វីដែលខ្ញុំត្រូវមកបកស្រាយប្រាប់អ្នកនាងទាំងកណ្ដាលយប់បែបនេះទេព្រោះថាវាគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំបើអ្នកនាងចង់ដឹងក៏ទៅសួរគេដោយខ្លួនឯងបាន»
«មិនប្រាប់ឬក៏មិនហ៊ានប្រាប់?អាប្រុសលក់ខ្លួន»
«អ្នកនាងខេឡា!!កុំប្រើពាក្យសំដីមើលងាយខ្ញុំ
បែបនេះ »
ថេយ៉ុងក្ដៅស្លឹកត្រចៀកងុឺងតែម្តងគេប្រើខ្សែភ្នែកសម្លឹងទៅខេឡាដើម្បីឲ្យនាងដឹងថាពាក្យសំដីរបស់នាងមុននេះពិតជាប៉ះពាល់ដល់ផ្លូវអារម្មណ៍គេខ្លាំងណាស់។
«ប្រកែកទៅ!!រឿងរបស់ឯងនឹងជុងគុកយើងដឹងអស់ហើយឯងគ្រាន់តែជាអ្នកទោសដែលគេប្រើឱ្យនៅបំរើលើគ្រែគេតែប៉ុណ្ណោះ...វាមិនខុសពីប្រុសលក់ខ្លួនទេ»
(លោកប្រាប់នាងម្នាក់នេះឬ?)
ថេយ៉ុងគិតក្នុងចិត្តរឿងបែបនេះបើមិនជុងគុកជា
អ្នកប្រាប់តើស្រីម្នាក់នេះអាចដឹងដោយរបៀបណាទៅព្រោះថាវាជារឿងផ្ទាល់ខ្លួនរបស់គេនឹងជុងគុក។ ដោយគេមិនបានដឹងទេថារឿងទាំងអស់គឺជុងគុកមិនបានដឹងអ្វីទាំងអស់ដោយសារតែឥទ្ធិពលលុយរបស់ខេឡាទើបនាងអាចដឹងរឿងនេះបានយ៉ាងងាយបំផុតដោយមិនចាំបាច់ហែកមាត់អ្នកណាឲ្យមកប្រាប់ឡើយ។
«ហេតុអីមិននិយាយ..យើងចាក់ចំចំណុចឬ?ចង់ទៅ
ណាមកនិយាយជាមួយយើងសិន»
ខេឡាទាញដើមដៃថេយ៉ុងឲ្យងាកត្រឡប់មកវិញបន្ទាប់ពីឃើញគេបែរក្រោយបម្រុងនឹងចាកចេញពីផ្ទះបាយ។
«ខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយអ្នកនាងទៀតទេចំណែករឿងនោះអ្នកនាងចង់គិតអ្វីក៏ស្រេចតែអ្នកនាងចុះខ្ញុំគ្មានអ្វីត្រូវបកស្រាយឡើយហើយមួយទៀត...រឿងដែលនាងកំពុងតែនិយាយនោះវាជារឿងផ្ទាល់ខ្លួនរវាងខ្ញុំនិងគេអ្នកនាងមិនពាក់ព័ន្ធឡើយ»
«ហេតុអីក៏ថាមិនពាក់ព័ន្ធខ្ញុំនិងជុងគុកស្រលាញ់
គ្នាឯងជាជនទីបីមកជ្រៀតជ្រែកស្នេហារបស់ខ្ញុំនៅ
ថាមិនពាក់ព័ន្ធទៀតឬ!!!»
បេះដូងខាងឆ្វេងរបស់ថេយ៉ុងសុខៗវាស្រាប់តែលោតខ្លាំងៗរហូតទាល់តែគេមានអារម្មណ៍ថាវាអាចនឹងគាំងក្នុងពេលបន្តិចទៀតនេះ ដោយខ្លួនគេមិនដឹងមូលហេតុច្បាស់លាស់ឡើយថាពេលនេះខ្លួនឯងកំពុងតែកើតអ្វីគ្រាន់តែស្តាប់ពាក្យដែលខេឡានិយាយចប់ហេតុអីក៏គេមានអារម្មណ៍ថាមិនសប្បាយចិត្តវា...វាឈឺទ្រូងខាងឆ្វេង។
«ហេតុអីក៏គេមិនធ្លាប់ប្រាប់ខ្ញុំ...»
«ឯងជាអ្នកណាចាំបាច់អីជុងគុកត្រូវប្រាប់រឿងនោះដល់ឯងមិនយូរទេគេប្រាកដជាទាត់ក្បាលឯងចេញពីឆាកជីវិតរបស់គេជាមិនខាន»
«សូមឲ្យថ្ងៃនោះវាហ្នឹងដល់ឆាប់ៗទៅចុះ»
«ប្រាកដហើយជុងគុកគេស្រលាញ់យើង គេគ្រាន់តែជួយរបស់ដែលប្លែកថ្មីមិនយូរមិនឆាប់គេនឹងធុញឯង»
«ដូចដែលគេធុញនិងអ្នកនាងត្រូវទេ?»
«អាយ…»
ខេឡាហែកមាត់ស្រែកអស់សំឡេងបន្ទាប់ពីត្រូវអាក្មេងពីម្សិលមិញឈរមកសើចចំអកដាក់នាងបែបនេះ ដោយសំឡេងរបស់នាងទាក់ទាញឲ្យជុងគុកដែលទើបតែចេញពីបន្ទប់សៀវភៅនោះដើរមកផ្ទះបាយម្ដងទៀត ថេយ៉ុងដោយសារតែត្រចៀករបស់គេវ៉ៃពីកំណើតទើបបានឮសម្រុកជើងរបស់ជុងគុកដែលកំពុងតែដើរចូលមកផ្ទះបាយមុននឹងគេក្រឡេកទៅឃើញកែវទឹកដែលនៅលើតុនោះភ្លាមនោះគំនិតអាក្រក់មិនដឹងចេញមកពីណាស្រាប់តែរត់ចូលមកក្នុងខួរក្បាលរបស់ថេយ៉ុងភ្លាមៗតែម្តង។ឈូ!
ខេឡាមើលទៅថេយ៉ុងដោយទឹកមុខភ្ញាក់ផ្អើល
បន្ទាប់ពីឃើញគេយកកែវទឹករបស់ខ្លួនមកជះលើ
មុខខ្លួនហើយមិនត្រឹមតែប៉ុណ្ណឹងថេយ៉ុងបោកកែវ
ដែលអស់ទឹកនោះទៅនឹងឥដ្ឋមុននឹងទម្លាក់ខ្លួន
ទៅលើអំបែងកែវនោះ។
«អ៊ូយ!»
«ថេយ៉ុង!!!»
ចំណែកឯម៉ាហ្វៀកំលោះវិញចូលមកក៏ឃើញថាពេលនេះថេយ៉ុងកំពុងតែមុតហ្នឹងអំបែងកែវនោះយ៉ាងជ្រៅឈាមជាច្រើនកំពុងតែហូរចេញពីខ្លួនប្រាណរបស់រាងតូច។
«នាងកំពុងតែធ្វើឆ្កួតស្អីហាសខេឡា!!»
ជុងគុកប្រើរាងកាយរឹងមាំរបស់ខ្លួនទប់ថេយ៉ុងដែលពេលនេះទឹកមុខរបស់គេមានសភាពស្លេកស្លាំងញើសក៏ចាប់ផ្តើមស្រក់ហូរមកជាច្រើនចំណែកឯឈាមក៏ហូរកាន់តែច្រើនថែមទៀត ខេឡាវិញក៏ភ័យមិនស្ទើរដែរនៅពេលដែលឃើញជុងគុកសម្លឹងមកកាន់ខ្លួនដោយក្រសែភ្នែកបែបនេះ។
«កុំស្រែកដាក់នាងអី..នាងប្រហែលគ្មានបំណងទេ»
«ជុងគុកលោកកុំជឿវាឲ្យសោះវាកំពុងតែបោកប្រាស់លោកហើយឯង...ឯងចោទប្រកាន់យើង»
ខេឡាចូលមកដោយគោលបំណងរបស់នាងគឺចង់ទៅទះតប់ថេយ៉ុងដែលធ្វើឲ្យជុងគុកយល់ច្រឡំចំពោះនាងប៉ុន្តែនាងមិនបានចូលទៅដល់ខ្លួនថេយ៉ុងឡើយក៏ត្រូវបានជុងគុច្រានស្មារឲ្យដួលទៅផ្នែកម្ខាងទៀតនៃផ្ទះបាយ។
«នាងហ៊ានប៉ះពាល់ថេយ៉ុងម្ដងទៀតនាងច្បាស់ជា
មានរឿងជាមួយនឹងយើងជាមិនខាន»
«ចៅហ្វាយ»
ភ្លាមនោះអង្គរក្សរបស់ជុងគុកបួនប្រាំនាក់ក៏ចូល
មកដល់ផ្ទះបាយបន្ទាប់ពីពួកគេបានឮសំឡេង
ឈ្លោះគ្នា។
«ឆាប់អូសស្រីម្នាក់នេះចេញពីចម្ការរបស់យើង
កាន់តែឆាប់កាន់តែល្អ»
«អត់ទេជុងគុកលោកស្ដាប់ខំបកស្រាយសិន»
ខេឡាសឹងតែស្រែកយំទៅហើយជាពិសេសនៅពេលដែលឃើញថេយ៉ុងកំពុងតែបញ្ជូនស្នាមញញឹមចំអកមកកាន់ខ្លួន។
«ជុងគុក...ខ្ញុំឈឺ»
ថេយ៉ុងចាប់ផ្ដើមបញ្ចេញក្បាច់ពិសេសរបស់ខ្លួនដោយបញ្ចេញទឹកភ្នែកស្រក់មកជាច្រើនធ្វើឱ្យជុងគុកបារម្ភជាខ្លាំងព្រោះគិតថាថេយ៉ុងកំពុងតែឈឺរបួសជាមិនខានមុននឹងគេលើកបីរាងកាយរបស់ថេយ៉ុងឡើងយ៉ាងថ្នាក់ថ្មមនឹកខឹងខ្លួនឯងដែលខ្វះពេលវេលាចេញពីបន្ទប់ទៅធ្វើឱ្យថេយ៉ុងមានរបួបែបនេះ។
«យកឡានចេញទៅមន្ទីរពេទ្យចំណែកស្រីម្នាក់នេះ
ពេលដែលយើងមកវិញគឺត្រូវតែបាត់មុខនាងពីចម្ការ
របស់យើង»
«បាទចៅហ្វាយ»
YOU ARE READING
សំណព្វចិត្តម៉ាហ្វៀ(ចប់)
Fanfiction«ជួយផងមានមនុស្សលង់ទឹក!!!!!» «មានមនុស្សលង់ទឹក??!!» សំឡេងមនុស្សម្នាឆោឡោធ្វើឱ្យ ចន ជុងគុក ម្ចាស់កាស៊ីណូដ៏មានឥទ្ធិពលជាងគេនៅឡាវេហ្គាលប្រញាប់ចូលទៅកន្លែងកើតហេតុព្រោះភាពចង់ដឹងចង់ឮក៏ ប៉ុន្តែគេស្រាប់តែភ្ញាក់ផ្អើលលើសដើមព្រោះមនុស្សដែលកំពុងតែលង់ទឹកនោះជាមនុស្...