៦៣
«អូនចង់ឲ្យកូនក្លាយជាមនុស្សម្នាក់ចេះជួយទុក្ខធុរៈអ្នកដទៃស្មោះត្រង់ស្លូតបូតចេះស្រលាញ់មនុស្សជុំវិញខ្លួន....អូនមិនចង់ឲ្យកូនមានឈាមប្រលាក់ដៃដូចជាបងទេប្រសិនបងមិនអាចកាត់ផ្ដាច់ខ្លួនឯងពីក្រុមម៉ាហ្វៀឃោឃៅទាំងនោះទេអូនប្រហែលជាធ្វើចិត្តប្រើជីវិតដែលនៅសល់រស់នៅជាមួយបងដែលពោរពេញទៅដោយភាពភ័យខ្លាច គ្មានសុវត្ថិភាពជារៀងរាល់ថ្ងៃនោះទេ»
គ្រប់ពាក្យសម្ដីរបស់ថេយ៉ុងធ្វើឱ្យបរិយាកាសនៅក្នុងបន្ទប់ធ្លាក់ទៅក្នុងសភាពស្ងៀមស្ងាត់ដោយមិនមាននរណាម្នាក់បញ្ចេញសំឡេងមិនថាថេយ៉ុងឬជាជុងគុកនោះទេ។ថេយ៉ុងមិនហ៊ាននិយាយបន្តមានឯណាទៅប្រាប់ឲ្យគេបោះបង់គ្រប់យ៉ាងចោលដើម្បីមករស់នៅជាមួយខ្លួននឹងកូនដែលមិនមានអ្វីសោះនៅទីនេះនឹងកាស៊ីណូវាខុសគ្នាដូចជាមេឃនិងដីមើលចុះត្រឹមតែរយៈពេលខ្លីសោះស្បែកសដែលមានជីវិតប្រែទៅជាពណ៌ស្រអាប់ព្រោះធ្លាប់តែរស់នៅសុខស្រួលមានអ្នកបម្រើឆ្វេងស្ដាំបន្ទប់ម៉ាស៊ីនត្រជាក់ពេលនេះគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរព្រោះតែជុងគុកត្រូវធ្វើចម្កាក្រោយអំណាចរបស់ព្រះអាទិត្យធ្វើម្ហូប៣ពេលរៀបចំផ្ទះបោកសម្លៀកបំពាក់ជីវិតគេត្រូវផ្លាស់ប្ដូរទាំងស្រុងស្ទើរតែលែងនៅសល់បងធំម្ចាស់កាសុីណូធំបំផុតរបស់ឡាវេហ្គាលទៅហើយ។
«អូនគ្រាន់តែចង់បានគ្រួសារមួយដែលសាមញ្ញ មានចម្ការព័ទ្ធជុំវិញផ្ទះដែលមិនបាច់ផ្ទះធំពេកនោះទេជាពិសេសមិនចាំបាច់ទ្រាំរស់នៅជាមួយភាពភ័យខ្លាចរហូតនោះទេ....»
ជុងគុកនៅស្ងៀមមិនវាចាគេទទួលដឹងភាពភ័យខ្លាចរបស់ថេយ៉ុងតាមរយៈតំណក់ទឹកភ្នែកដែលហូរមិនឈប់ដៃម្ខាងរបស់គេក្ដាប់ដៃតូចជាប់ដោយមិនមានចម្លើយណាមួយចេញពីមាត់របស់គេដើម្បីធ្វើឲ្យអ្នកដែលអង្គុយនៅមុខនោះមានភាពសប្បាយចិត្តឡើយ។ទោះជាមិនបាននិយាយអ្វីប៉ុន្តែខួរក្បាលរបស់គេកំពុងតែព្យាយាមគិតនិងរកវិធីដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងតើគេគួរតែបោះបង់គ្រប់យ៉ាងដែលខ្លួនខំកសាងតាំងពីដើមឡើយដើម្បីមនុស្សដែលខ្លួនស្រលាញ់ឬអត់ឬក៏ជ្រើសរើសត្រឡប់ទៅទីនោះវិញប្រើជីវិតជាម៉ាហ្វៀរស់នៅជាមួយនឹងការសម្លាប់មនុស្សដោយគ្មានញញើតដៃតែម្នាក់ឯងដូចដើមប៉ុន្តែច្បាស់ណាស់គេមិនអាចរស់នៅដោយគ្មានមនុស្សម្នាក់នេះបានឡើយ។
គេមិនអាចរស់នៅដោយគ្មានថេយ៉ុងបានទេ...មិនអាចទេ//
«.....»
ភាពស្ងៀមស្ងាត់របស់ជុងគុកធ្វើឲ្យថេយ៉ុងកាន់តែយំខ្លាំងជាពិសេសទឹកមុខដែលកំពុងប្រើការគិតយ៉ាងពិបាកចិត្តនោះថែមទៀត។
គេមិចនឹងអាចចោលគ្រប់យ៉ាងដើម្បីឯងទៅថេយ៉ុងហុឹកៗ...ឯងគួរតែដឹងថាគ្មាននរណាម្នាក់ចង់លំបាកនោះទេជាពិសេសមនុស្សដែលធ្លាប់រស់នៅសុខស្រួលដូចជាគេ///
«យប់ជ្រៅហើយខ្ញុំចង់សម្រាកលោកក៏ដូចគ្នាក្រែងទើបងើបពីឈឺនោះអីប្រយ័ត្នទៅជាឈឺម្ដងទៀត»
និយាយចប់ក៏ប្រឡេះដៃពីជុងគុកនឹងផ្តេកខ្លួនទៅលើគ្រែម្ដងទៀតថែមទាំងដេកបែលខ្នងដើម្បីគេងមុខពីជុងគុកទៀតផង។
«....»
ពេលវេលាកាន់តែកន្លងទៅជុងគុកនៅតែអង្គុយមើលខ្នងតូចស្ដើងដោយមិនបានកម្រើកខ្លួនទៅណាទាំងអស់ទាល់តែព្រះអាទិត្យជាប់ដើមរះទើបគេបានរកឃើញចម្លើយមួយដ៏សមស្របសម្រាប់ថេយ៉ុង។
VOCÊ ESTÁ LENDO
សំណព្វចិត្តម៉ាហ្វៀ(ចប់)
Fanfic«ជួយផងមានមនុស្សលង់ទឹក!!!!!» «មានមនុស្សលង់ទឹក??!!» សំឡេងមនុស្សម្នាឆោឡោធ្វើឱ្យ ចន ជុងគុក ម្ចាស់កាស៊ីណូដ៏មានឥទ្ធិពលជាងគេនៅឡាវេហ្គាលប្រញាប់ចូលទៅកន្លែងកើតហេតុព្រោះភាពចង់ដឹងចង់ឮក៏ ប៉ុន្តែគេស្រាប់តែភ្ញាក់ផ្អើលលើសដើមព្រោះមនុស្សដែលកំពុងតែលង់ទឹកនោះជាមនុស្...