40

3.2K 169 0
                                    

ភាគទី៤០

«សុខសួលឬ?»
   ថេយ៉ុងងាកមុខចេញព្រោះមិនចង់ឱ្យបុរសដែលនៅចំពោះមុខឃើញទឹកភ្នែករបស់គេដែលរៀបនឹងស្រក់នោះទេថេយ៉ុងចង់ប្រកែកទៅវិញណាស់គេមិនធ្លាប់មានក្តីសុខនោះទេ    បន្ទាប់ពីម្ដាយស្លាប់បាត់បង់ជីវិតទៅប៉ុន្តែក៏មិនដឹងថាប្រកែកគេទៅគាត់វិញនឹងបានអ្វីមកវិញនោះទេព្រោះមនុស្សបុរសដែរនៅចំពោះមុខមិនធ្លាប់ចាត់ទុកគេជាកូនសូម្បីតែម្តង។
«កុំនិយាយច្រើនទៅផ្ទះវិញជាមួយយើង»
   លោក យ៉ុងឆុន ចូលមកចាប់ទាញដៃរបស់ថេយ៉ុងឲ្យទៅតាមគាត់ថេយ៉ុងក៏ចង់ប្រកែកនិងឪពុកខ្លួនដែរខួរក្បាលរបស់គក៏ទាមទារចង់ចាកចេញពីកន្លែងនេះព្រោះគេចង់មានសរីភាព។  ប៉ុន្តែគ្រាន់តែលោកយ៉ុងឆុនបើកទ្វារបន្ទប់ទឹកភ្លាមក៏មានមនុស្សឈុតខ្មៅជាច្រើនអ្នកដែលឈរនៅពីមុខគាត់មិនដឹងថាពួកេគទាំងនោះមកតាំងពីពេលណានោះទេ។ថេយ៉ុងចង់ប្រាប់ឪពុកខ្លួនខ្លាំងណាស់ថាមនុស្សបុសឈុតខ្មៅជាង១០នាក់នេះគឺជាកូនចៅរបស់ជុងគុក គមិនទាន់ទាំងបានប្រាប់ផងជុងគុកក៏បោះជំហានចូលមកដោយឫកពារនឹងកាយវិការឃោឃៅបំផុត។
«ចង់នាំមនុស្សយើងទៅណា???»
   ជុងគុកសួរដោយសំឡេងត្រជាក់នេះបើគេមិនដាក់ឧបករណ៍ស្រូបសម្លេងជាមួយអាវថេយ៉ុងទេប្រហែលជាមិនដឹងទេថាមានមនុស្សកំពុងចង់នាំថេយ៉ុងចេញពីគេ។
«ឮយើងសួរេទថាឯងចង់នាំមនុស្សរបស់យើងទៅណា»
   សំឡេងស្រែកគំហកអស់សំឡេងរបស់ជុងគុកធ្វើឲ្យកូនចៅទាំងអស់លើកកាំភ្លើងទៅភ្ជង់ក្បាលរបស់ លោកយ៉ុងឆុន ញ័រជើងគាត់ភ័យរហូតទាល់តនិយាយអ្វីមិនចេញចំណែកឯថេយ៉ុងវិញក៏ធ្វើអ្វីមិនត្រូវដូចគ្នា។
«ម៉ាក់គិតយ៉ាងមិចទៅ?»
   នីនីសួរម្ដាយរបស់ខ្លួន ពេលនេះទាំងនាងនិងម្ដាយកំពុងតែលបមើលឈុតឆាកដ៏ឃោរឃៅនៅខាងក្នុង។
«នៅធ្វើអីទៀតចង់ឲ្យគេបាញ់បំបកក្បាលឬក៏យ៉ាងម៉េច?ឯងក៏ស្គាល់អាម្នាក់នឹងថាវាឃោរឃៅកម្រិតណាបើថាផែនការបរាជ័យឪឯងងាប់តែម្នាក់បានហើយ ព្រោះផែនការនេះ
វាជាអ្នករៀបចំ»
   ឡានីឆ្លើយតបព្រមទាំងចាប់អូសកូនស្រីរបស់ខ្លួនចាកចេញពីភោជនីយដ្ឋាននេះយ៉ាងលឿនបើនៅយឺតយូរពួកអាម៉ាហ្វៀទាំងនោះប្រាកដជាចាត់ការទាំងពួកនាងទៀតជាមិនខាន។
«ដើរមករកយើង»
   មិនដឹងថាមានមន្តសណ្តំអ្វីនោះទេទើបគ្រាន់តែសំដីរបស់ជុងគុកមួយម៉ាត់សោះក៏ធ្វើឲ្យគេធ្វើតាមដោយគ្មានប្រកែកសូម្បីមួយម៉ាត់
(គ្រាន់តែចូលមកក្បែរខ្លួនរបស់ជុងគុកភ្លាមថេយ៉ុងក៏ត្រូវអ្នកម្ខាងទៀតចាប់ដើមដៃនិងអូសឲ្យមកនៅក្រោយខ្នងរបស់គេ។
«ជុងគុក...កុំធ្វើអីគាត់...គាត់ជាប៉ារបស់ខ្ញុំទេ»
«<? ?»
   ជុងគុកសួរទាំងជាប់សង្ស័យព្រោះការសន្ទនាដែលបានស្ដាប់ឮមុននេះមិនសមជាសម្ដីឪពុកដែលនិយាយជាមួយកូននោះទេ ប៉ុន្តែពេលដែលក្រឡេកទៅមើលបុរសចំណាស់ម្នាក់នោះគេក៏មើលឃើញភាពប្រហាក់ប្រហែលគ្នារវាងដែលថេយ៉ុងជាមួយនឹងគាត់ទើបគេព្រមបញ្ចប់ការសង្ស័យត្រឹមនេះ។
«ខ្ញុំមិនខ្វល់ថាលោកគឺជាអ្វីជាមួយនឹងថេយ៉ុងនោទេ...ព្រោះបើខ្ញុំឃើញលោកមករញ៉េរញ៉ៃគេទៀតលោកប្រហែលមិន
សំណាងល្អដូចលើកនេះនោះទេ..តោះទៅវិញ»
   ជុងគុកបណ្ដើរថេយ៉ុងចេញពីបន្ទប់ប៉ុន្តែសំឡេងរបស់លោកយ៉ុងឆុនធ្វើឱ្យជើងរបស់ជុងគុកគាំងឈប់មួយកន្លែង។
«លោកចង់នាំកូនទៅណា?»
   លោកយ៉ុងឆុនប្រមូលភាពក្លាហានទាំងអស់របស់ខ្លួនដើម្បីនិយាយឃ្លាទាំងនេះចញមកក្នុងនាមជាឪពុកម្នាក់គេមិនធ្វើអ្វីខ្លះដូចជាមិនសម។
«គិតថាលោកហាមឃាត់ខ្ញុំបាន?»
   រាងក្រាស់បែរត្រឡប់មកវិញនិងសួរសំណួរទៅកាន់អ្នកម្ខាងទៀតធ្វើឲ្យអ្នកដែលទើបប្រមូលភាពក្លាហានហើយក៏ទន់ជើងម្តងទៀត។
«ខ្ញុំ...ខ្ញុំគ្រាន់តែចង់សួរថាលោកនាំកូនខ្ញុំទៅក្នុងឋានៈអ្វី?»
   សំណួរនេះធ្វើឲ្យទាំងថេយ៉ុងនិងជុងគុកគាំងបន្តិចព្រោះសូម្បីតែពួកគក៏មិនដឹងដែរថារាល់ថ្ងៃនេះពួកគេស្ថិតក្នុងទំនាក់ទំនងអីប្រាកដ។
«លោកចង់យ៉ាងមិច?»
«លោកប្រហែលមិនលើកឋានៈកូនខ្ញុំឱ្យលេចមុខលេចមាត់ពេលនេះទេ»
   ការឆ្លើយតបរបស់លោកយ៉ុងឆុនធ្វើឱ្យជុងគុកកាន់តែកាត់ន័យមិនត្រូវថាអ្នកនៅចំពោះមុខចង់បានអ្វីឱ្យប្រាកដចង់បានថេយ៉ុងត្រឡប់ទៅវិញឬក៏យ៉ាងម៉េច?
«កុំនិយាយវែងឆ្ងាយច្រើនចូលសាច់ការមក»
«យ៉ាងណាបើជ្រុលជាលោកយកកូនខ្ញុំទៅហើយក៏គួរមានលុយតិចតួចឲ្យដែល»
   សំដីរបស់គាត់ម្តងទៀតហើយដែលធ្វើឲ្យជុងគុកគាំងពោះមិនគិតថាបុរសនៅចំពោះមុខហ៊ាននិយាយសំដីយកលុយដោះដូរជាមួយនឹងកូននោះទេ។
«លោកគិតថាខ្ញុំចិញ្ចឹមគេមកអស់លុយមិនតិចនោះទេ»
«លោកចង់បានប៉ុន្មាន»
   ចំណែកឯថេយ៉ុងវិញពេលនេះគេមានអារម្មណ៍ថាប្រៀបដូចជាមានស្រមោលទះកំផ្លៀងគេរាប់រយដៃអញ្ចឹងព្រោះគេស្ពឹកតាំងពីចុងជើងដល់ចុងសក់ទៅហើយនៅពេល
ដែលឮបុរសទាំងពីរនោះនិយាយតថ្លៃគ្នាប្រៀបដូចជាគេមិនបានស្មើនឹងទំនិញដែលត្រូវដាក់លក់ក្នុងទីផ្សារនោះទេ។
«ប៉ុន្មានក៏បានស្រេចតែលោកឲ្យ»
   លោកយ៉ុងឆុនផ្លាស់ប្តូរកាយវិការយ៉ាងលឿនពីភ័យខ្លាចមកទៅជាត្រេកអរដោយគិតថាបន្តិចទៀតនឹងមានទឹកលុយជាច្រើនឥតគណនាធ្លាក់មកលើដៃគាត់ជាមិនខាន ហើយក៏ដូចអ្វីដែលគាត់គិតមិនខុសនៅពេលដែលជុងគុកទាញ
សែករបស់គេមកសរសេរជាចំនួនទឹកលុយដែលគាត់មិនដឹងដូចគ្នាថាប៉ុន្មានប៉ុន្តែគាត់គិតថាលំដាប់ ចន ជុងគុកដែលជាម្ចាស់កាស៊ីណូដ៏ធំបំផុតរបស់ឡេវហ្គាសទៅហើយប្រាកដជាមិនមានចំនួនតិចនោះទ គាត់រត់ស្ទុះទៅយកសែកដែលជុងគុកហុចឲ្យយ៉ាងលឿន។
«ឈប់»
ខ្វាក់!!
   ប៉ុន្តែសែកនោះក៏ត្រូវបានថេយ៉ុងដណ្ដើមបានមុនរួមទាំងហែកសែកនោះដោយមិនស្តាយស្រណោះសូម្បីតែបន្តិច។
«ខ្ញុំមិនមែនជាទំនិញសម្រាប់ដោះដូរ»
   និយាយចប់ក៏គប់កំទេចក្រដាសដែលខ្លួនទើបតែហែកនោះទៅចំពោះមុខជុងគុកព្រោះគេមានអារម្មណ៍ថាឆ្អែតនិងទង្វើហើយនូវទង្វើទាំងអស់របស់ជុងគុក។
«អាកូនចង្រៃ»
ផាច់//
ស្មារបស់ថេយ៉ុងត្រូវបានទាញទៅក្រោយដោយស្នាដៃរបស់លោកយ៉ុងឆុនថែមទាំងត្រូវឪពុករបស់ខ្លួនទះកំផ្លៀងនៅកណ្តាលចំណោមនិងនៅចំពោះមុខរបស់ជុងគុកព្រោះគាត់ខឹងសម្បារជាខ្លាំងដែលថេយ៉ុងហ៊ានហែកលុយគាត់ចោល។

ព្រូស!!
   ថេយ៉ុងដួលទៅក្បែរជើងរបស់ជុងគុកគេយកដៃទាំងពីរបិទមុខយំហ៊ូ គេមិនបានយំព្រោះតែឪពុករបស់ខ្លួនវាយនោះទេប៉ុន្តែគេយំព្រោះតែខូចចិត្តនឹងខកចិត្តចំពោះគ្រប់គ្នាដែល
នៅទីនេះចុងក្រោយគ្រប់គ្នាទុកគេត្រឹមតែជាទំនិញ នេះឬភាពកក់ក្ដៅដែលគេទទួលបានពីឪពុកឬនេះជាអ្វីដែលគេទទួលបានពីស្នេហាដំបូងរបស់គេ?
   ថេយ៉ុងមិនដឹងដូចគ្នាថាគេទៅស្រលាញ់មនុស្សប្រុសម្នាក់នេះបានយ៉ាងម៉េច មនុស្សប្រុសដែលធ្វើបាបបិទសិទ្ធិសេរីភាពទុកគេមិនស្មើជាទាសករម្នាក់ប៉ុន្តែដឹងខ្លួនម្ដងទៀតក៏មានអារម្មណ៍ថានៅក្បែរមនុស្សប្រុសម្នាក់នេះយូរ
ៗទៅគេក៏បានដឹងពីភាពកក់ក្ដៅនិងសុវត្ថិភាពគេចង់នៅក្បែរជុងគុកព្រោះគេមិនធ្លាប់មានអ្នកណាផ្តល់ភាពទន់ភ្លន់ឲ្យទោះវាត្រឹមតែរយៈពេលខ្លីប៉ុន្តែក៏ធ្វើអោយបេះដូងរបស់គេទោរទន់យ៉ាងលឿន។
   ប៉ុន្តែថ្ងៃនេះពេលនេះគេខកចិត្តខ្លាំងណាស់ប្រសិនជាអាចគេជ្រើសរើសមិនមកឡាវេហ្គាសឡើយព្រោះគេនឹងមិនបានជួបជុងគុកបុរសឃោរឃៅនិងទន់ភ្លន់ម្នាក់នេះ។
«ថេយ៉ុង...»
   ជុងគុកលើកថេយ៉ុងឡើងហើយក៏អោបយ៉ាងជាប់គេមិនដែលឃើញថេយ៉ុងយំខ្លាំងដូចជាលើកនេះនោះទេ ទោះបីជាគេធ្វើបាបថេយ៉ុងយ៉ាងណាក៏ដោយក៏ថេយ៉ុងមិនធ្លាប់មានសភាពទន់ខ្សោយយ៉ាងនេះដែរ។
«លែងខ្ញុំ....»
   ថេយ៉ុងរើបម្រះចញពីការឱបក្រសោបរបស់ជុងគុកយ៉ាងណាក៏គេសម្រេចចិត្តច្បាស់ហើយថាហ្នឹងដកចិត្តស្រលាញ់ពីអ្នកម្ខាងទៀត។

សំណព្វចិត្តម៉ាហ្វៀ(ចប់)Où les histoires vivent. Découvrez maintenant