ប្រធានថ្នាក់កំពូលព្រាន

323 25 4
                                    

      ថ្ងៃនេះជាថ្ងៃចូលដំបូង ដែលរាងតូចចូលរៀននៅសកលវិទ្យាល័យ ព្រោះខ្លួនទើបតែដូរមកពីប្រទេសអូស្រ្តាលីដោយមូលហេតុដោយសារគ្រួសារគេដូរមករស់នៅកូរ៉េវិញ គេដើរចូលតម្រង់ទៅបន្ទប់ការិយាល័យក្នុងគោលបំណង ទៅធ្វើកាតសិស្សនឹងសួរនាំពីថ្នាក់រៀនរបស់ខ្លួន  ពេលទៅក៏ជួបលោកគ្រូម្នាក់គឺលោកគ្រូគីម គាត់បានបានធ្វើកាតសិស្សនឹងណែនាំពីរវិន័យឲ្យរាងតូច
លោកគ្រូគីម:ឯងឈ្មោះហ្វីលីគហេស ជាកូនប្រុសរបស់លោកលីមែនទេ
គាត់បានសួរទៅរាងតូចព្រោះគាត់ធ្លាប់ស្គាល់គ្នាជាមួយប៉ារាងតូចដែរ
ហ្វីលីគ:បាទ លោកគ្រូស្គាល់ប៉ាខ្ញុំមែនទេ
លោកគ្រូគីម:ត្រូវហើយគ្រូធ្លាប់ជាសិស្សប្អូនរបស់គាត់កាលនៅវិទ្យាល័យ
គាត់ញញឹមហើយប្រាប់ទៅកាន់រាងតូចដូចមនុស្សស្រី

      ភ្លាមនោះស្រាប់តែមានសិស្សប្រុសម្នាក់រាងខ្ពស់ស្រលះទម្រង់មុខសុិចសុី និយាយរួមទៅគឺសង្ហារតែម្តង បានដើរចូលក្នុងនេះដោយដៃកាន់ក្រដាសកិច្ចការដែលគ្រូគិមឲ្យគេប្រមូលពីសិស្សដើម្បីដាក់ពិន្ទុ

លោកគ្រូគីម:យ៉ុនជីន ហាជួយនាំសិស្សថ្មីទៅផងគេរៀនបន្ទប់ជាមួយឯងដែរណា
រាងក្រាស់មិនមាត់តែងក់ក្បាលបញ្ចាក់
លោកគ្រូគីម:ហ្វីលីគឆាប់ទៅតាមគេទៅគេជាប្រធានថ្នាក់របស់ឯងហើយ
ហ្វីលីគ:បាទលោកគ្រូ
ថាហើយរាងតូចក៏ដើរទៅតាមរាងក្រាស់
ដោយមិនប្រយ័ត្នរាងតូចក៏ជំពប់ជើងនោះនឹងដួលទៅហើយតែសំណាងរាងក្រាស់រហ័សចាប់ជាប់

យ៉ុនជីន:ដើរមិនចេះមើលទេហី
យ៉ុនជីនថាឲ្យរាងតូចខ្លាំងៗ ហើយក៏សម្លក់មុខរាងតូច
ឯរាងតូចតូចវិញមិនមាត់គិតតែពីដើរតាមគេ
មួយសន្ទុះរាងតូចក៏និយាយឡើង
ហ្វីលីក:ហ្អេលោកលោកជាប្រធានថ្នាក់មែនទេ
យ៉ុនជីន:ដឹងហើយនៅសួរទៀត?
ហ្វីលីគ:គ្រាន់ចង់សួរ បើមិនចង់ប្រាប់ទេឆ្លើយធ្វើអី
យ៉ុនជីនរាបនឹងតបទៅហើយតែចៃដន្យអីគេ
ក៏ក្រលេកឃើញស្រីស្អាតដើរមក
មិនបង្អង់យូរគេក៏រហ័សទៅនិយាយអូសក្រឡាចង់ញ៉ែគេ
ហ្វីលីកមើលទៅយ៉ុនជីនហើយក៏និយាយក្នុងចិត្តម្នាក់ឯង
តាមពិតជាពួកព្រាននារីឃើញស្រីមិនបាន
យ៉ុនជីន:ហ្អេ អេនណា តើល្ងាចនេះទំនេរទេខ្ញុំចង់ប៉ាវបាយល្ងាចនាង ព្រោះនាងខានមករៀនច្រើនថ្ងៃប្រាកដជាតាមមិនទាន់មេរៀនទេ ចាំខ្ញុំជួយពន្យល់នៅយប់នេះល្អទេ
អេនណា:មានអីបានតើ តើពន្យល់មេរៀនរួចយើងទៅណាបន្តទៀត
អេនណានិយាយដោយអោនទៅខ្សិបនៅក្បែរត្រថៀករបស់រាងក្រាស់
ក្រោយលឺសំនួរនេះហើយរាងក្រាស់ញញឹមចុងមាត់ហើយនិយាយថា ទៅខុនដូររបស់នាងទៅស្រួលពន្យល់មេរៀនជាង
ក្រោយនិយាយចប់អេនណាក៏ ញញឹមយ៉ាងពព្រាយព្រោះរឿងបែបនេះនាងក៏ចូលចិត្តមិនចាញ់រាងក្រាស់ដែរ
យ៉ុនជីន:ខ្ញុំទៅថ្នាក់ហើយណា bye
យ៉ុនជីននិយាយដោយមិនភ្លេចព្រិចភ្នែកដាក់អេនណា
ថាហើយរាងក្រាស់នឹងហ្វីលីកក៏ដើរទៅក្នុងថ្នាក់
ហើយហ្វីលីគក៏ណែនាំឈ្មោះឲ្យទៅមិត្តរួមថ្នាក់របស់ខ្លួនបានស្គាល់

ក្រោយពីណែនាំរួចហើយគេក៏ទៅអង្គុយក្បែររាងស្តើងហើយ
គេក៏ត្រូវបានពីរនាក់ណែនាំឲ្យស្គាល់ដែរ
ខ្ញុំឈ្មោះ សូនូ ចំណែកខ្ញុំឈ្មោះ ជេគ
ណែនាំហើយពួកគេទាំង3ក៏រាប់អានគ្នាជាមិត្តភក្តិ
មួយសន្ទុះក្រោយមក ក៏មានរាងស្តើងម្នាក់ទៀតដើរចូលមកអង្គុយក្បែរហ្វីលីកហើយ គេក៏បានណែនាំឈ្មោះគេឲ្យរាងតូចស្តាប់
ខ្ញុំឈ្មោះជុងវ៉ុន
  មិនខុសទេជុងវ៉ុនគឺជាមិត្តភក្តិរបស់សូនូនឹងជេគដែរទើបគេដើរមកអង្គុយកន្លែងនេះមិនសួរសូម្បីមួយមាត់
     មិនយូរប៉ុន្មានក៏ដល់ម៉ោងបាយរាងស្តើងទាំង4ក៏ទៅញាំុបាយភ្លាមនោះក៏មានសម្លេងហូរយ៉ាងខ្លាំង
មិនដឹងថាមានរឿងអីទេ
   មួយសន្ទុះក៏មានវត្តមានកម្លោះសង្ហារ4នាក់ដើរមកមិនខុសទេសម្លេងហោរនោះមកពីពួកស្រីៗទាំងនោះឃើញពួក4នាក់នោះ
  ដោយឆ្ងល់ពេក
Felix:ក៏សួរទៅកាន់មិត្តទាំង3របស់គេ
ហើយជ៉ុងវ៉ុនក៏ប្រាប់តាមដំណើរទៅ

ជ៉ុងវ៉ុន:4នាក់នោះគឺជាប្រុសសង្ហារប្រចាំសាលានឹងឯង ហើយពួកគេក៏កូនអ្នកមានដែរ
ម្នាក់ដែលខាងស្តាំគេគឺគេឈ្មោះ នីស៊ីម៉ូរ៉ា នីគី
ម្នាក់បន្ទាប់ឈ្មោះ ផាកសុងហ៊ុង
ម្នាល់កណ្តាលឈ្មោះ ហ្វាង យ៉ុនជីន
ម្នាល់កៀនគេឈ្មោះ ផាកចុងសុង
ម្នាក់ស្មោះ សុងហ៊ុននុងណាជាក្រាស់របស់ជេគណាពួកឯងដឹងទេ
ក្រោយលឺបែបនេះពួកគេក៏នាំគ្នាសើចខ្លាំងៗ

សូនូ:ណែហ្វីលីគកុំសូវនៅជិតពួកគេទាំង4នោះព្រោះពួកគេព្រាននារីខ្លាំងណាស់
ជាពិសេសប្រធានថ្នាក់តែម្តង ពួកគេទាំង4ណាមិនប្រុសឬស្រីនោះទេឲ្យតែមានពេលទំនេរតែងតែចូលក្លឹបលេងស្រីថែមទៀត គ្រាន់តែនិយាយក៏រអើមពួកគេដែរ
ហ្វីលីក:ចុះបើដឹងបែបនេះហើយមិចក៏ស្រីៗទាំងនោះនៅតស្រែកហោរពេលឃើញពួកគេចឹង
ជេគ:មានតែពួកយើង3នាក់ដែលដឹងព្រោះពួកយើងធ្លាប់ទៅក្លឹបហើយឃើញពួកនោះធ្វើអីក្នុងបន្ទប់ទឹកតែម្តង
សូនូ:កុំទៅជិតពួកគេអី យើងប្រាប់ក្នុងបំណងល្អ
ព្រោះពួកវាធ្វើរឿងលើគ្រែជាមួយស្រីៗពិតមែន តែពួកគេមិនស្រលាញ់ស្រីទេ
ហ្វីលីក:យើងដឹងហើយអរគុណដែលប្រាប់
ល្ងាចនេះទៅញាំអីនៅក្រៅឬអត់
អ្នកបី:ទៅ ម៉ោងប៉ុនម៉ាន
ហ្វីលីក:ម៉ោង5:30យ៉ាងមិចដែរ
ពួកគេទាំង3ក៏ok


_______________________________
រង់ចាំភាគបន្ទរ❤️‍🩹
Admin linna💞

គូស្នេហ៍ឆ្មាកណ្ដុរWhere stories live. Discover now