ថ្ងៃដែលពិសេសបំផុតសម្រាប់មនុស្សគ្រប់គ្នាគឺជាថ្ងៃដែលបានរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់អស់ពីបេះដូង។
រាងតូចច្រឡឹងបង្វិលខ្លួនដោយភាពស្រស់ស្រាយ គេសម្លឹងមេីលខ្លួនឯងនៅក្នុងកញ្ចក់ដោយមិនភ្លេចញញឹមយ៉ាងស្រទន់ដែលបង្ហាញពីអារម្មណ៍សប្បាយចិត្តនិងមានក្ដីសុខ។
"Beomgyu ~ កូនពិតជាស្អាតខ្លាំងណាស់" អ្នកស្រីលៀរ៍ដែលជាម្ដាយស្ងេីចសរសេីរនឹងសម្រស់ដ៏ល្អឯករបស់កូនប្រុសបណ្ដូលចិត្ត។
"បេីកូនកម្លោះបានឃេីញប្រាកដជាភ្លឹកមិនខានទេ! ថាមិនស្រួលភ្លេចដកដង្ហេីមទៀតផង" Yujinដែលជាមិត្តសម្លាញ់របស់Beomgyuនិយាយចំអន់លេងដែលជាហេតុធ្វេីឲ្យBemgyuមានអារម្មណ៍អៀនខ្មាស។
"មិនដល់ថ្នាក់ហ្នឹងទេ" Beomgyu អស់សំណេីចហេីយភ្លាមនោះលោកប៉ារបស់គេក៏បេីកទ្វារចូលមក។
"ដល់ពេលហើយកូន!" លោកកាងដែលជាឪពុកវាចាទៅកាន់កូនប្រុសសំណព្វ រួចគាត់ក៏ហុចដៃទៅរកBeomgyu។ រាងតូចប្រញាប់កៀកដៃឪពុកដេីម្បីដេីរទៅកាន់ពិធីដែលរៀបចំឡេីងនៅឆ្នេរសមុទ្រ ហេីយមិនយូរប៉ុន្មានកម្មវិធីក៏បានចាប់ផ្តើម។
"Yeonjun! ប៉ាផ្ញើប្អូនផងណា៎" លោកកាងហុចដៃBeomgyuឲ្យកូនប្រសារប្រុសដោយមិនភ្លេចនិយាយផ្ដែផ្ដាំឲ្យមេីលថែរាងតូចដែលមានតម្លៃស្មេីកែវភ្នែកនិងដួងចិត្តរបស់គាត់។
"បាទលោកប៉ា" រាងសង្ហាញញឹមបន្តិច រួចចាប់ផ្ដេីមសម្លឹងមេីលដៃគូរបស់ខ្លួនដោយក្រសែភ្នែកស្រទន់តែវាបង្កប់ភាពមុតស្រួចនៅក្នុងនោះ។
"អូនស្អាតខ្លាំងណាស់Beomgyu!"
ថ្ពាល់របស់Beomgyuក្រហមភ្លាមៗ គេញាប់ញ័រពេលទទួលបានពាក្យសរសេីរពីមនុស្សសំខាន់។"បងក៏សង្ហាដូចគ្នា" រាងតូចសម្លឹងមុខគេដោយក្រសែភ្នែកទន់ភ្លន់ និងស្មោះត្រង់ហេីយរំពេចនោះលោកអាចារ្យក៏ចាប់ផ្ដេីមកម្មពិធី។
"តេីលោក Choi Yeonjunយល់ព្រមទទួលលោកKang Beomgyu ជាភរិយាស្របច្បាប់និងស្មោះស្ម័គ្ររួមរស់ជាមួយគ្នារហូតដែរទេ?"
"បាទ ខ្ញុំយល់ព្រម"
"តេីលោក Kang Beomgyu យល់ព្រមទទួលលោក Choi Yeonjun ជាស្វាមីស្របច្បាប់និងស្មោះស្ម័គ្ររួមរស់ជាមួយគ្នារហូតដែរទេ?"
YOU ARE READING
ទណ្ឌកម្មស្នេហ៍ (ផ្អាក)
FanfictionពេលដែលរៀបការរួចទេីបBeomgyuដឹងថាខ្លួនត្រូវបានបោកប្រាស់ឲ្យចូលអន្ទាក់ដេីម្បីសងសឹក ហើយអំពេីល្អរបស់Yeonjunកន្លងមកគឺគ្រាន់តែជាផ្នែកមួយនៃផែនការរបស់គេតែប៉ុណ្ណោះ។ "ឯងត្រូវតែសងគ្រប់យ៉ាងដែលឪពុករបស់ឯងបានធ្វេីមកលេីគ្រួសាររបស់យេីង!!" Yeonjun "តេីប៉ារបស់ខ្ញុំបានធ្...