Part 2: ធាតុពិតរបស់គេ

307 24 95
                                    

"ឆាប់ប្រមូលទៅម៉ែដោះ" Yeonjun តឿនមនុស្សចាស់ដែលឈរស្រឡាំងកាំង ព្រោះមិនចង់រួមបន្ទប់ជាមួយនឹង Beomgyuបន្តទៀត។

"ម៉ែដោះ ចេញទៅក្រៅសិនបានទេ? ខ្ញុំចង់និយាយជាមួយYeonjunឲ្យបានច្បាស់" Beomgyu មិនអស់ចិត្ត គេចង់បានចម្លើយមួយដែលសាកសម។

"ចាស អ្នកប្រុស" អ៊ំស៊ីមប្រញាប់ចេញក្រៅ ក៏ប៉ុន្តែគាត់មិនបានចុះទៅខាងក្រោមវិញឡេីយដោយសារគាត់ងឿងឆ្ងល់ថាមានអីកេីតឡេីង ដូច្នេះហើយទេីបគាត់សម្រេចចិត្តលបស្ដាប់ពួកគេ។

"បកស្រាយមក ខ្ញុំមិនយល់ពីអីដែលបងកំពុងធ្វេីនោះទេ?"

Yeonjun សញ្ជឹងគិតមួយសន្ទុះទេីបប្រគល់ចម្លើយដែលធ្វេីឲ្យ Beomgyu សឹងតែក្អួតឈាម។

"យេីងមិនដែលស្រឡាញ់ឯងទេកន្លងមក! គ្រប់យ៉ាងជាការសម្ដែងបំភាន់ភ្នែក"

"........" Beomgyu ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះទទួលយកការពិតមួយនេះមិនបាន។

"យេីងមិនធ្លាប់ស្រឡាញ់ឯងម្ដងណាឡេីយ! ឮច្បាស់នៅ?"

"ហេតុអីក៏ធ្វើបែបហ្នឹង? ហេតុអីក៏រៀបការជាមួយខ្ញុំ??" Beomgyu សម្លឹងមេីលកែវភ្នែករបស់ Yeonjun ដែលមានតែភាពទទេស្អាត។

"គឺយកឯងមកធ្វើបាបដេីម្បីសងសឹកនោះអី!" Yeonjun ញញឹមសមចិត្ត ព្រោះវាជាអ្វីដែលគេចង់បានយូរមកហេីយ ពីព្រោះប៉ារបស់ Beomgyu ជាអ្នកបំផ្លិចបំផ្លាញគ្រួសាររបស់គេ ដូច្នេះគេត្រូវការសងសឹកដោយប្រេីប្រាស់ Beomgyu។

"ម៉េចក៏ធ្វើបែបហ្នឹង? តើខ្ញុំបានធ្វើអីខុសចំពោះបង?"

"ឯងមិនខុស! តែឪរបស់ឯងបានបំផ្លាញគ្រួសាររបស់យេីង!!"

"តេីប៉ារបស់ខ្ញុំបានធ្វេីអី?"

Yeonjun ដកដង្ហើមធំ គេក្ដាប់ដៃយ៉ាងណែនព្រោះកំហឹងចេះតែច្រាលនៅពេលដែលនឹកឃេីញទង្វេីអាក្រក់របស់លោកកាងដែលបានធ្វេីមកលេីគ្រួសាររបស់គេកាលពី10ឆ្នាំមុន។

"ឪរបស់ឯងវាកម្រក់បំផុត"

"ហេតុអីក៏បងនិយាយពាក្យសម្ដីអសុរោះបែបនេះ? បងមិនមែន Yeonjun ដូចពីមុននោះទេ"

"នេះហើយជាធាតុពិតរបស់យេីង!" គេបង្ហាញទឹកមុខកំណាច ព្រោះគេមិនមែនជាមនុស្សល្អឡេីយ។

ទណ្ឌកម្មស្នេហ៍ (ផ្អាក)Where stories live. Discover now