ពេលរសៀលបានកន្លងផុតទៅ ពេលយប់ក៏ចូលមកដល់។ Beomgyu ដេីរចុះដេីរឡេីងនៅក្នុងបន្ទប់ហេីយខួរក្បាលកំពុងនឹកគិតរកមធ្យោបាយដេីម្បីគេចខ្លួនពីការឃុំឃាំងរបស់ Lucas។
"តេីគួរធ្វើយ៉ាងម៉េចទៅ?!" Beomgyu ឧទានក្នុងចិត្ត ហើយភ្លាមនោះគំនិតមួយក៏បានផុសឡេីងស្របពេលរាងតូចក្រឡេកឃេីញបង្អួច។
"តេីគួរហក់ចុះល្អទេ?!" Beomgyu សម្ដៅទៅជិតបង្អួចនិងក្រឡេកចុះក្រោមដេីម្បីវាស់កម្ពស់ទៅដី តែគួរឲ្យស្ដាយព្រោះបន្ទប់ដែលគេជាប់ឃុំនៅជាន់ទី2ឯណោះ បេីហក់ចុះច្បាស់ជាពិការមិនខាន។
ស្របពេលនោះដែរទ្វារក៏បានរបេីកដោយបង្ហាញវត្តមានរបស់ Lucas ដែលមានកាន់ថាសអាហារមកជាមួយ។
"ឃ្លានហើយនៅ?" គេសួរទៅកាន់រាងតូចដោយសម្ដីផ្អែមល្ហែម តែរាងតូចមិនបានតបឡេីយព្រោះគេមិនពេញចិត្ត។
"បងធ្វើម្ហូបដែលអូនចិត្តណា៎ ឆាប់ញ៉ាំទៅទាន់នៅក្ដៅៗ!" Lucas ដាក់ថាសអាហារនៅលេីតុមួយ ហើយប្រញាប់ដេីរទៅអូសដៃ Beomgyu ឲ្យមកញ៉ាំ។
Beomgyu ព្រមញ៉ាំអាហារដែលនៅលេីតុព្រោះគេមិនបានញ៉ាំអីតាំងពីថ្ងៃ តែវិនាទីបន្ទាប់គេមានគំនិតមួយដែលអាចរត់ចេញពី Lucas។
"ខឹកៗ!!" Beomgyu ធ្វើជាឈ្លក់អាហារ ហើយភ្លាមនោះគេក៏និយាយទៅកាន់ Lucas។
"បងអាចទៅចាក់ទឹកឲ្យខ្ញុំបន្តិចបានទេ?"
ឮភ្លាម Lucas ដេីរទៅយកទឹកនៅជ្រុងម្ខាងទៀតដោយមិនបង្អង់ តែគេមិនបានចាប់អារម្មណ៍ថា Beomgyu ឆ្លៀតពេលយកថូផ្កាដែលដាក់តាំងមកវាយគេពីក្រោយ។
ផូស!!
Beomgyu វាយក្បាល Lucas មួយទំហឹងដែលបណ្ដាលឲ្យឈាមស្រក់ហូររហាចដូចជាទឹក ហើយភ្លាមនោះគេប្រញាប់រត់ចេញទៅក្រៅយ៉ាងលឿនតាមដែលអាចធ្វេីបាន។
Lucas មានអារម្មណ៍ថាសេីៗ ហើយក៏ចាប់ផ្តើមវិលមុខ។ គេព្យាយាមរក្សាលំនឹងដេីម្បីដេញតាម Beomgyu ក៏ប៉ុន្តែវិនាទីក្រោយមកគេក៏សន្លប់បាត់ស្មារតីទៅ។
***
កាត់មកដល់ Yeonjun វិញ គេនៅតែមិនមានតម្រុយពី Beomgyu ។ គេក្រពុលមុខជាខ្លាំង ហើយភ្លាមនោះគំនិតមិនល្អក៏បានផុសឡេីងក្នុងខួរក្បាលរបស់គេ។
![](https://img.wattpad.com/cover/334820394-288-k97375.jpg)
YOU ARE READING
ទណ្ឌកម្មស្នេហ៍ (ផ្អាក)
FanfictionពេលដែលរៀបការរួចទេីបBeomgyuដឹងថាខ្លួនត្រូវបានបោកប្រាស់ឲ្យចូលអន្ទាក់ដេីម្បីសងសឹក ហើយអំពេីល្អរបស់Yeonjunកន្លងមកគឺគ្រាន់តែជាផ្នែកមួយនៃផែនការរបស់គេតែប៉ុណ្ណោះ។ "ឯងត្រូវតែសងគ្រប់យ៉ាងដែលឪពុករបស់ឯងបានធ្វេីមកលេីគ្រួសាររបស់យេីង!!" Yeonjun "តេីប៉ារបស់ខ្ញុំបានធ្...