បន្ទាប់ពីទទួលដំណឹងបាត់ខ្លួនរបស់ Beomgyu ភ្លាម Yeonjun អន្ទះសារក្នុងចិត្តជាពន់ពេក។ គេប្រញាប់ស្វះស្វែងតាមរករាងតូចនៅក្នុងក្រុង និងតាមជាយក្រុងសឹងគ្រប់ជ្រុងជ្រោយ ក៏ប៉ុន្តែគ្មានតម្រុយសូម្បីបន្តិច។ រីឯលោកកាងវិញក៏បានចាត់មនុស្សឲ្យតាមស្វែងរកកូនប្រុសរបស់គាត់ផងដែរ ក៏ប៉ុន្តែមិនបានផល ទេីបគាត់រង់ចាំឲ្យគ្រប់ 24 ម៉ោងដេីម្បីប្ដឹងប៉ូលីស។
ថ្លែងពី Beomgyu វិញ ពេលនេះត្រូវបាន Lucas នាំមកកាន់ផ្ទះចម្ការមួយដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេ ហើយគ្មាននរណាដឹងឡេីយថាផ្ទះនោះនៅទីកន្លែងណា ព្រោះវាជាតំបន់ដាច់ស្រយាល។
"ដោះលែងខ្ញុំទៅ! ខ្ញុំសូមអង្វរ!" រាងតូចពោលទៅកាន់អ្នកម្ខាងទៀតដែលកំពុងអូសដៃគេចូលទៅខាងក្នុងផ្ទះ។
"ឯងត្រូវនៅទីនេះជាមួយបង!" Lucas មិនបានខ្វល់នឹងសម្ដីរបស់រាងតូចឡេីយ ហើយគេញញឹមចុងមាត់ដូចមនុស្សរោគចិត្ត។
"ហេតុអីក៏បងធ្វើបែបហ្នឹង?!" Beomgyu ទទួលបានអារម្មណ៍មិនល្អភ្លាមៗនៅពេលឃេីញទឹកមុខរបស់ Lucas ដែលបណ្ដាលឲ្យគេភ័យបុកពោះ។
"ព្រោះបងចង់រស់នៅជាមួយឯង! បងស្រឡាញ់ឯងណា Beomgyu!!"
"តែខ្ញុំមិនបានគិតបែបហ្នឹងទេ! ម្យ៉ាងទៀតយេីងជាបងប្អូនជីដូនមួយនឹងគ្នាណា៎"
"មកពីបែបហ្នឹងឬទេីបឯងមិនស្រឡាញ់បង? ហើយបេីសិនពួកយេីងមិនជាប់សាច់ឈាមគ្នា តេី Beomgyuស្រឡាញ់បងទេ?"
"អត់ទេ ព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហេីយ!"
"តេីវាល្អត្រង់ណាទៅ? ហេតុអី Beomgyu មិនដែលមេីលឃេីញបង?"
"ឲ្យខ្ញុំសុំទោស! តែខ្ញុំស្រឡាញ់បងមិនបានមែន!!"
Lucas រំខានចិត្តជាខ្លាំង។ គេសឹងកកឈាម និងបាត់បង់ការគ្រប់គ្រងខ្លួនឯងម្ដងៗនៅពេលឮថា Beomgyu មិនបានស្រឡាញ់គេ។ ភ្លាមនោះ Lucas កន្រ្តាក់ទាញ Beomgyu មួយទំហឹងមកផ្អឹបជាប់ខ្លួន ហើយប្រុងនឹងថេីបបំពានរាងតូច។
"កុំធ្វេីអញ្ចឹងឲ្យសោះ បេីពុំនោះទេ ខ្ញុំនឹងខាំអណ្ដាតខ្លួនឯងឲ្យស្លាប់!" Beomgyu គម្រាមព្រមទាំងសម្លឹងមុខរាងខ្ពស់ដោយកែវភ្នែកប្រាកដប្រជា។
YOU ARE READING
ទណ្ឌកម្មស្នេហ៍ (ផ្អាក)
FanfictionពេលដែលរៀបការរួចទេីបBeomgyuដឹងថាខ្លួនត្រូវបានបោកប្រាស់ឲ្យចូលអន្ទាក់ដេីម្បីសងសឹក ហើយអំពេីល្អរបស់Yeonjunកន្លងមកគឺគ្រាន់តែជាផ្នែកមួយនៃផែនការរបស់គេតែប៉ុណ្ណោះ។ "ឯងត្រូវតែសងគ្រប់យ៉ាងដែលឪពុករបស់ឯងបានធ្វេីមកលេីគ្រួសាររបស់យេីង!!" Yeonjun "តេីប៉ារបស់ខ្ញុំបានធ្...