Part 6: បាត់ខ្លួន

262 26 20
                                    

ថ្ងៃថ្មីបានចាប់ផ្តើម។ Yeonjun បានណាត់ Soobin សារជាថ្មីដេីម្បីនិយាយរឿងការងារដែលខកខានកាលពីម្សិលមិញ ប៉ុន្តែថ្ងៃនេះគេណាត់មកនិយាយនៅឯក្រុមហ៊ុនម្ដង។

ម៉ោង9:00 am

"ពេលណាទេីបឯងមកដល់?" Yeonjun បោះសំណួរទៅកាន់មិត្តសម្លាញ់របស់ខ្លួន ដោយសម្លេងរាបស្មេី ហេីយទឹកមុខរបស់គេបង្ហាញឲ្យដឹងថាគេស្អប់ការរង់ចាំជាទីបំផុត។

"មានបញ្ហាតិចតួចនៅតាមផ្លូវ មួយសន្ទុះទៀតយើងទៅដល់!" Soobin រហ័សតប តែតបមិនទាន់ចប់ប្រយោគស្រួលបួលផង អ្នកម្ខាងទៀតចុចបិទយ៉ាងលឿនដូចរន្ទះ។

"មេីលចរិតចុះ!!" Soobin រអ៊ូរទាំព្រោះហួសចិត្តនឹងមហាមិត្ត។ គិតៗទៅគេចេះរាប់អានមនុស្សអញ្ចឹងៗបានដែរណ៎ វាមិនសូវសម។

ថ្លែងពី Beomgyu វិញពេលនេះគេកំពុងស្វែងរកឯកសារឲ្យ Yeonjun ព្រោះមុននេះបន្តិចរាងក្រាស់បាន call ឲ្យគេរកសាមីពណ៌គគីរដែលនៅក្នុងថតតុ ហើយត្រូវយកទៅឲ្យនៅក្រុមហ៊ុនផងដែរ ពីព្រោះឯកសារនោះវាសំខាន់។

បន្ទាប់ពីរកឃេីញហេីយ Beomgyu រហ័សស្រូតទៅក្រុមហ៊ុនព្រោះមិនចង់ឲ្យរាងក្រាស់ call មកតឿន។ Beomgyu បោះជំហានចូលក្រុមហ៊ុនរួចសម្ដៅទៅកាន់ជណ្ដេីរយន្តដេីម្បីឡេីងទៅ office របស់រាងក្រាស់ដែលនៅជាន់ទី5។

"សុំទៅម្នាក់ផង!" Beomgyu ប្រុងចុចបិទទ្វារជណ្ដេីរយន្តទៅហេីយក៏ប៉ុន្តែសម្លេងធំគ្រលរស្រាប់តែបន្លឺឡេីង ហើយសាមីខ្លួនគេក៏រត់ចូលទៅខាងក្នុងដែរ។

"ចៃដន្យពិតមែន! ជួបគ្នាម្ដងទៀតហើយ!!" ម្នាក់នោះគឺ Soobin ហ្នឹងឯង គ្មាននរណាទេក្រៅពីកម្លោះសង្ហារថ្ពាល់ខួចមានមន្តស្នេហ៍ដែលធ្លាប់ជួយ Beomgyu កាលពីម្សិលមិញឡេីយ។

"បាទ!" Beomgyu ញញឹមស្រាលៗ តែគេមានអារម្មណ៍ថារឹងខ្លួនព្រោះរាងខ្ពស់សម្លឹងមេីលគេមិនដាក់ភ្នែកទាល់តែសោះ ។

"ទៅជាន់ទីប៉ុន្មានដែរ?" Soobin សួរទៅកាន់រាងតូចដែលកំពុងឈរស្ងៀម។

"ជាន់ទី5!"

"Aww ខ្ញុំក៏ទៅជាន់ទី5ដែរ! និស្ស័យឲ្យច្បាស់ក្រឡែត!
តែថាទៅជួប Yeonjun មែនទេ?"

ទណ្ឌកម្មស្នេហ៍ (ផ្អាក)Where stories live. Discover now