Part 5 : ខឹងសម្បារ

273 25 42
                                    

"ឯងត្រឡប់ទៅវិញសិនទៅ!" ពេលដែលឃេីញមុខ Soobin ភ្លាម Yeonjun ក៏រហ័សដេញSoobinឲ្យទៅវិញតែម្ដងព្រោះគេមិនចង់និយាយរឿងការងារទេនៅថ្ងៃនេះ ហើយចំពោះមូលហេតុគឺដោយសារគេកំពុងខឹង។

"អេ!! ហេតុអីហាស?!" Soobin ចង់ឡប់ខួរនៅពេលដែល Yeonjun ស្រាប់តែដេញគេឲ្យទៅវិញបែបនេះ។ គេខំលុបការណាត់ជាមួយអតិថិជនដេីម្បីមកនិយាយរឿងការងារនៅទីនេះ ក៏ប៉ុន្តែ Yeonjun ស្រាប់តែដេញគេចេញទៅវិញទាំងដែលមកមិនទាន់បាន5នាទីផង។ មិនដឹង Bro jun គាត់គិតអីទេ តាមមិនទាន់។

"ទៅវិញទៅ! ស្អែកចាំនិយាយគ្នានៅក្រុមហ៊ុន" គេនិយាយទាំងមុខស្មេី ហើយកែវភ្នែកកំពុងលួចសម្លក់មុខ Beomgyu ដែលឈរនៅក្បែរនោះ ធ្វើដូចចង់ហែកស៊ីទាំងរស់។

"Ok អញ្ចឹងក៏បាន!!" Soobin ងឿងឆ្ងល់នឹងអាកប្បកិរិយាដ៏សែនចម្លែករបស់មិត្តសម្លាញ់ តែគេមិនហ៊ានដេញដោលបន្តទៀតព្រោះមេីលដឹងដល់កំហឹងរបស់Yeonjun។

"ខ្ញុំទៅវិញហើយណា៎!" Soobin ងាកមកនិយាយជាមួយ Beomgyu ដោយបង្ហាញក្រសែភ្នែកផ្អែមស្រទន់ ហើយវារឹតតែដុតកំហឹងរបស់ Yeonjun ឲ្យកាន់តែក្ដៅមួយកម្រិតទៀត។

នៅពេលដែល Soobin ចេញផុត រាងក្រាស់កន្រ្តាក់ទាញដៃ Beomgyu មួយទំហឹងសឹងតែដួលផ្កាប់មុខ។

"លោកកេីតអីហ្នឹង?" Beomgyu សួរទៅកាន់រាងក្រាស់ដែលប្រៀបដូចកម្រោលចូល។ គេអូស Beomgyu ទៅកាន់បន្ទប់របស់គេព្រមទាំងដាក់គន្លឹះជាប់។

"លោកនាំខ្ញុំមកទីនេះធ្វេីអី?"

"ឯងពិតជាពូកែទាក់ទាញមនុស្សប្រុសខ្លាំងណាស់"

"និយាយពីអី? ខ្ញុំមិនយល់ទេ!"

"ឈប់សម្ដែងធ្វើមិនដឹងខ្យល់អីទៀតទៅ! កុំស្មានថាយេីងមិនដឹងឲ្យសោះថាឯងព្យាយាមទាក់ Soobin!"

"លោកចង់សម្ដៅដល់ភ្ញៀវដែលមករកលោកម្នាក់ហ្នឹងឬ? លោកយកខួរខាងណាមកគិត?"

"សម្ដីថ្លោះមែន! ចង់ដឹងណាស់ថាឯងនៅសម្ដីខ្លាំងបានយូរប៉ុណ្ណាទៀត!"

"លោកចង់ធ្វើអី?" Beomgyu ភ័យខ្លួនមិនស្ទេីរនៅពេលដែលរាងក្រាស់ខិតមកជិតគេឡេីងកៀក។

"ធ្វើរឿងដែលឯងចង់ធ្វើជាមួយអា Soobinនោះអី? យើងឃេីញឯងឲ្យវាប៉ះខ្លួនប្រាណ ប្រហែលចង់ប្រគល់ខ្លួនឲ្យវាឡេីងញ័រហេីយមេីលទៅ!"

ទណ្ឌកម្មស្នេហ៍ (ផ្អាក)Where stories live. Discover now