Part 9: គ្រោះថ្នាក់

296 29 17
                                    

Beomgyu រត់ត្រហេបត្រហបតែម្នាក់ឯងនៅកណ្ដាលផ្លូវ គេពិតជាខ្លាចខ្លាំងណាស់ ព្រោះមេឃងងឹតស្លុបហេីយគេមិនស្គាល់ផ្លូវថែមទៀត។

"តេីធ្វើយ៉ាងម៉េចទៅ?!" Beomgyu ឆ្លេឆ្លាចុះឡើង ចិត្តមួយខ្លាចជួបមនុស្សមិនល្អ ឯចិត្តមួយទៀតខ្លាចថា Lucas អាចមកទាន់។

រំពេចនោះ Beomgyu ភ័យអរព្រមគ្នានៅពេលឃេីញភ្លេីងឡានដែលចាំងមកប៉ះផ្ទៃមុខរបស់គេ។ Beomgyu តាំងស្មារតីហេីយរត់ទៅរកឡាននោះដេីម្បីសុំដោយសារជាមួយ។

"ចង់ស្លាប់ឬយ៉ាងម៉េច?!" សម្លេងស្រួយស្រឹបបានបន្លឺចេញពីកញ្ចក់ឡាន ហើយនាងគឺ Stella ដែលជាប្អូនស្រីរបស់ Hyunjin នោះឯង។

"សុំទោសផងអ្នកនាង! តេីខ្ញុំអាចសុំដោយសារឡានផងបានទេ?" Beomgyu ពោលទៅកាន់នារីឆ្នាស់ឆ្នេីមដែលកំពុងមេីលគេពីលេីដល់ក្រោម។

"ឡើងមក!" Stella យល់ព្រម ព្រោះនាងគិតថា Beomgyu មិនមែនជាមនុស្សអាក្រក់ឡើយដោយយោងតាមរូបរាងរបស់គេ។

"និយាយអញ្ចឹងលោកចង់ទៅណា?" Stella សួរទៅកាន់ Beomgyu ដែលរក្សាភាពស្ងៀមស្ងាត់ដូចមនុស្សគ។

"ឈប់សិន តេីទីនេះជាកន្លែងណាទៅ?" Beomgyu សួរបកទៅវិញ ព្រោះមិនដឹងថា Lucas បាននាំគេមកកាន់ទីណាឡេីយ។

"តែថាម៉េចក៏លោកមិនដឹងទិសតំបន់បែបហ្នឹង? លោកមានរឿងអីដែរឬអត់?"

"ខ្ញុំត្រូវគេចាប់ខ្លួនមក! ហើយខ្ញុំបានរត់គេចខ្លួនពីគេ តែខ្ញុំមិនដឹងថាខ្លួនឯងមកដល់ទីណាឡេីយ!" Beomgyu ប្រាប់ការពិតទាំងអស់ទៅកាន់ Stella  ហើយនាងឡើងស្លុតនៅពេលឮបែបនេះ។

"ហាសថាម៉េចហ្នឹង? លោកត្រូវគេចាប់ខ្លួនហ្អេស?!" នាងសឹងមិនជឿនូវអ្វីដែលបានឮ។

"ពិតមែនហើយ! គេជាមនុស្សអាក្រក់"

"ទីនេះជា Busan ហើយផ្ទះរបស់លោកនៅម្ដុំណា?"

"នៅ Seoul!!"

"ស្លាប់ហើយ! អញ្ចឹងចាំខ្ញុំជូនលោកទៅចំណតឡានក្រុង!"

"អរគុណខ្លាំងណាស់!" Beomgyu ញញឹមបន្តិច ហើយរំពេចនោះគេក៏នឹកឃេីញរឿងមួយ។ រវល់តែស្លន់ ខួរក្បាលរបស់គេឡើងស្ពឹកលែងចង់ដំណើរការទៅហេីយ។

"និយាយអញ្ចឹងខ្ញុំអាចខ្ចីទូរស័ព្ទបន្តិចបានទេ?" Beomgyu គិតចង់តេទៅប្រាប់អ្នកផ្ទះពីដំណឹងរបស់ខ្លួន ហើយភ្លាមនោះ Stella ក៏អោនរកទូរស័ព្ទរបស់នាងដែលជ្រុះទៅខាងក្រោម។

"អ្នកនាងប្រយ័ត្ន!!" ស្របពេលនោះ Beomgyu ស្រែកឡើងភ្លាត់សម្លេង ព្រោះមានឡានដឹកទំនិញធំមួយបេីកយ៉ាងលឿននៅខាងមុខ ហើយវិនាទីនោះ...

ផាំង!!!

ឡានទាំងពីរបុកគ្នាយ៉ាងខ្លាំង ព្រោះឡានដឹកទំនិញនោះបេីកខុសទិសដៅ ហើយតៃកុងឡានថែមទាំងស្រវឹងទៀតផង។

Beomgyu និង Stella រងរបួសយ៉ាងដំណំ ព្រោះឡានឡេីងខ្ទេចរូបរាងទៅហេីយដែលបញ្ជាក់ថាពួកគេទាំងពីរស្ថិតក្នុងសភាពគ្រោះថ្នាក់។ រីឯម្ចាស់ឡានដឹកទំនិញវិញ គ្រាន់តែរបួសតិចតួចប៉ុណ្ណោះ ហើយក៏បេីកគេចពីទីនោះបាត់ទៅ។

[Skip]

Beomgyu និង Stella ត្រូវបានបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ហើយ Hyunjin និង Felix ក៏ប្រញាប់មកមន្ទីរពេទ្យក្រោយទទួលដំណឹងដែលទាក់ទងដោយក្រុមប៉ូលីស។

"សង្ឃឹមថាឯងមិនអីទៅចុះ!" Hyunjin បួងសួងក្នុងចិត្ត ហើយបារម្ភពីសុវត្ថិភាពប្អូនស្រីយ៉ាងខ្លាំង ព្រោះប្អូនរបស់ខ្លួនកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់។

"Stella នឹងមិនអីទេ!!" Felix អង្អែលខ្នងរាងក្រាស់ដេីម្បីលួងលោម គេយល់អារម្មណ៍ Hyunjin ច្បាស់ណាស់ថាកំពុងព្រួយបារម្ភខ្លាំងដល់កម្រិតណា។

"ប្អូនយ៉ាងម៉េចទៅហើយ?!" រំពេចនោះលោក Hwang និងភរិយាក៏មកដល់ទាំងមិនទាន់បាត់ស្លុតចិត្តនៅឡេីយ។

"នៅមិនទាន់ដឹងនៅឡើយទេ!" Hyunjin តបដោយក្រសែភ្នែកសោកសៅ។

ប៉ុន្មានម៉ោងក្រោយមក

"លោកគ្រូពេទ្យ តេីកូនស្រីខ្ញុំយ៉ាងម៉េចទៅហើយ?!" អ្នកស្រី Hwang រហ័សសួរទៅកាន់លោកគ្រូពេទ្យដែលទេីបនឹងចេញមក។

"អ្នកជម្ងឺរួចផុតពីគ្រោះថ្នាក់ហើយ!" ចម្លើយរបស់លោកគ្រូពេទ្យធ្វេីឲ្យក្រុមគ្រួសាររបស់ Stella ធូរទ្រូងខ្សាកដូចដកបន្លាចេញពីទ្រូង។

"ចុះអ្នកជម្ងឺម្នាក់ទៀតនោះ?!" Hyunjin សួរបន្តព្រោះក្រុមប៉ូលីសបានប្រាប់ថា Stella រួមដំណើរជាមួយបុរសម្នាក់។

"គេក៏រួចផុតពីគ្រោះថ្នាក់ដែរ ប៉ុន្តែក្បាលរបស់គេប៉ះទង្គិចធ្ងន់ធ្ងរណាស់ ដូច្នេះត្រូវតាមដានអាការៈបន្ត!"

"តេីពេលណាទេីបពួកគេដឹងខ្លួនទៅ?"

"នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែពួកលោកអាចចូលទៅមេីលអ្នកជម្ងឺបាន!"

"បាទអរគុណ!"

"អញ្ចឹងសុំលាសិនហើយ!!" និយាយចប់លោកគ្រូពេទ្យក៏ចាកចេញទៅ ព្រោះគាត់ត្រូវបំពេញតួនាទីផ្សេងទៀត។





You've reached the end of published parts.

⏰ Last updated: Aug 02, 2023 ⏰

Add this story to your Library to get notified about new parts!

ទណ្ឌកម្មស្នេហ៍ (ផ្អាក)Where stories live. Discover now