Part 3 : ការចាប់ផ្តើម

287 21 73
                                    

ថ្ងៃថ្មី☀️

ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចនៃបន្ទប់តូចមួយដែលធ្វេីឲ្យអ្នកដែលកំពុងលង់លក់ទទួលរងនូវការរំខាន។ Beomgyu នៅមិនទាន់អស់ងងុយនៅឡេីយទេីបខំប្រឹងសម្ងំគេងបន្តពីព្រោះគេទេីបតែគេងលក់នាពេលទៀបភ្លឺ។

កាយតូចភ្ញាក់ឡេីងក្រញ៉ាងព្រោះត្រូវនរណាម្នាក់យកទឹកមកជះពីលេី។ រាងតូចបេីកភ្នែកដោយភាពមីងម៉ាំងព្រោះមិនទាន់ស្វាងក៏ប៉ុន្តែភ្លាមនោះគេស្ទុះក្រោកយ៉ាងលឿននៅពេលដែលឃេីញវត្តមានស្វាមីចិត្តកំណាច។

"គិតថាខ្លួនឯងជាព្រះអង្គម្ចាស់ឬទេីបដេកមិនចង់ក្រោកបែបនេះ?" គេសួរBeomgyuដោយសម្លេងរឹងកំព្រឹស។

"គឺ...គឺថា" Beomgyu ឆ្លេីយមិនចេញព្រោះមិនដឹងគួរឆ្លេីយបែបណាឲ្យសាកសមនឹងសំណួរដែលគេចោទសួរ។

"កុំភ្លេចឲ្យសោះថាឯងមានឋានៈត្រឹមជាអ្នកបម្រេីប៉ុណ្ណោះ" គេដាស់តឿនBeomgyuម្ដងទៀតព្រោះគេខ្លាចថា Beomgyu មិនចាំនូវអ្វីដែលគេបានប្រាប់កាលពីយប់។

"ក៏ប៉ុន្តែខ្ញុំរៀបការក្នុងនាមជាប្រពន្ធរបស់បង"

"តែយេីងមិនបានចាត់ទុកឯងជាប្រពន្ធ!"

"....." Beomgyu អួលដេីមក ទឹកភ្នែកបម្រុងនឹងស្រក់ចុះមកក៏ប៉ុន្តែគេព្យាយាមទប់ពីព្រោះមិនចង់បង្ហាញភាពទន់ជ្រាយនៅចំពោះមុខ Yeonjun។

"ចាប់ពីពេលនេះឯងគឺជាអ្នកបម្រេីរបស់យេីងហេីយត្រូវស្ដាប់តាមពាក្យសម្ដីរបស់យេីងគ្រប់យ៉ាង"

"ហេតុអីក៏ខ្ញុំត្រូវស្ដាប់?បងមានសិទ្ធិអី?" រាងតូចប្រមូលភាពក្លាហានដេីម្បីចោទសួរនូវអ្វីដែលគេគិតក្នុងចិត្ត។ គេមិនយល់សោះថា Yeonjun មានអំណាចអ្វីមកចាត់តាំងជីវិតរបស់គេ។

រាងក្រាស់ភាំងនឹងសំណួររបស់ Beomgyu ពីព្រោះគេគ្មានសិទ្ធិអ្វីមកចាត់ចែងឡេីយ ក៏ប៉ុន្តែដឹងត្រឹមថា Beomgyuគឺជាមនុស្សដែលគេចង់សងសឹក។

"កុំសួរសំណួរល្ងីល្ងេីបែបនេះ! សិទ្ធិអីមិនសំខាន់ តែឯងត្រូវស្ដាប់អ្វីដែលយេីងបញ្ជា!"

"ចុះបេីខ្ញុំមិនស្ដាប់?!"

"ត្រៀមចូលរួមបុណ្យសពឪរបស់ឯងឲ្យហេីយទៅ!" គេប្រេីពាក្យគម្រាមយ៉ាងព្រៃផ្សៃ។

ទណ្ឌកម្មស្នេហ៍ (ផ្អាក)Where stories live. Discover now