Part 4: បារម្ភ?

289 25 138
                                    

Beomgyu ត្រូវបានម៉ែដោះស៊ីមនាំមកសម្រាកក្នុងបន្ទប់តូចរបស់គេ ស្របពេលនោះដែរគ្រូពេទ្រប្រចាំគ្រួសារក៏បានមកដល់ព្រោះ Yeonjun ជាអ្នកcall ប្រាប់។

គ្រូពេទ្យបានភ្ជួរសេរ៉ូមឲ្យ Beomgyu ព្រោះគេខ្សោយខ្លាំងណាស់ ហើយគាត់ក៏ទុកថ្នាំនិងវីតាមីនបំប៉នមួយចំនួនសម្រាប់ Beomgyu ផងដែរ។

"ពេលគេក្រោកមកត្រូវឲ្យគេញុាំអាហារឲ្យបានគ្រប់គ្រាន់ និងកុំភ្លេចឲ្យគេលេបថ្នាំផង!" គ្រូពេទ្យផ្ដែផ្ដាំអ៊ំស៊ីមដែលកំពុងជូតខ្លួនឲ្យ Beomgyu ហើយបន្ទាប់មកអ៊ំស៊ីមក៏ជូនដំណេីរគ្រូពេទ្យទៅខាងក្រៅ។

ក្រោយពេលម៉ែដោះនិងលោកគ្រូពេទ្យចេញផុត Yeonjun ក៏ចូលទៅខាងក្នុងបន្ទប់ដេីម្បីមេីល Beomgyu ព្រោះមុននេះគេមិនចង់ឲ្យម៉ែដោះឃេីញ ទេីបសម្រេចចិត្តឈរចាំនៅខាងក្រៅ។

"វាតិចតួចណាស់សម្រាប់ឯង!" Yeonjun យកដៃវែកសក់របស់ Beomgyu ដែលធ្លាក់បាំងភ្នែក។ កាយវិការរបស់គេផ្ទុយពីពាក្យសម្ដីទាំងស្រុងព្រោះក្នុងចិត្តរបស់គេនៅតែខ្វល់ខ្វាយនិងចង់ដឹងពីសុខទុក្ខរបស់ Beomgyu ។

"ហេតុអីក៏ឯងជាកូនរបស់លោកកាង?! Yeonjun យកដៃអង្អែលមុខរបស់ Beomgyu ថ្នមៗ តែវិនាទីនោះគេរហ័សដកដៃចេញយ៉ាងលឿន ព្រោះភ្ញាក់ខ្លួន។

តាមពិតទៅបេី Beomgyu មិនមែនជាកូនប្រុសរបស់លោកកាងទេ Yeonjun ច្បាស់ជាស្រឡាញ់ថ្នាក់ថ្នម Beomgyu ដូចកែវភ្នែកមិនខាន។ Yeonjun លង់ស្រឡាញ់ Beomgyu តាំងពីពេលជួបគ្នាដំបូងមកម្ល៉េះ តែគួរឲ្យស្ដាយដែលទេវតាមិនបានគាំទ្រស្នេហារបស់ពួកគេ។

Yeonjun រហ័សចេញពីបន្ទប់យ៉ាងលឿននៅពេលដែលត្របកភ្នែករបស់ Beomgyu ចាប់ផ្តើមកម្រើក។ គេមិនអាចឲ្យ Beomgyu ដឹងបានទេថាគេមានកូនចិត្តដែលលួចបារម្ភ។

"អ្នកប្រុសមិនគួរយកការសងសឹកជាធំនោះទេ!" ម៉ែដោះស៊ីមគ្រវីក្បាលព្រោះគាត់ដឹងថា Yeonjun មានអារម្មណ៍បែបណាចំពោះ Beomgyu តែដោយសារគំនុំបាំងមុខទេីបធ្វេីឲ្យ Yeonjun ហាមឃាត់អារម្មណ៍ខ្លួនឯងបែបនេះ។

"អ្នកប្រុសយ៉ាងម៉េចទៅហេីយ?!"ម៉ែដោះស៊ីមប្រញាប់ចូលទៅខាងក្នុងនៅពេលឃេីញ Beomgyu ព្យាយាមក្រោកអង្គុយ។

ទណ្ឌកម្មស្នេហ៍ (ផ្អាក)Where stories live. Discover now