ភ្លៀង⛈️(2) final

511 25 7
                                    

ក្នុងខនដូ Bella

Pichy នៅពេលមកដល់បន្ទប់របស់សង្សារពូកែប្រច័ណ្ឌនាងហើយនោះក៏បានបោះកាបូបនិងសម្ភារៈធ្វើការរបស់នាងទៅលើសាឡុងដោយតឹងទ្រូងបំផុត។ Bella ពេលដែលបានឃើញដូចនេះហើយក៎បានដើរ
មកលួងដោយសារតែជម្លោះនៅក្នុងឡានមុននោះនឹងឯង។

" ទៅគេសុំទោសណា!...." Bella និយាយយកចិត្តនិងឱបនាងពីក្រោយដោយដឹងថាខ្លួនធ្វើខុសពិតមែន

(នេះមុខឪពេលលួងម៉ែ😅)

" បងតែងតែរករឿងអូនដោយមិនសួរហេតុផល " Pichy និយាយរួចបែរទៅមុខទៅ Bella ហើយបន្ត

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" បងតែងតែរករឿងអូនដោយមិនសួរហេតុផល " Pichy និយាយរួចបែរទៅមុខទៅ Bella ហើយបន្ត..

" នៅពេលដែលអូនចង់ប្រាប់បង បងក៏ធ្វើមិននិយាយរកអូន ! ហើយតើឲ្យអូនប្រាប់បងបែបម៉េចបើបងចេះតែចេញចរិកបែបហ្នឹងមក.." Pichy

ត្រលប់ទៅពេលនៅក្នុងឡាន

" បងប្រច័ណ្ឌអូនជាមួយ Kris មែនទេ " Pichy សួរនឹងលើកដៃមកជូតទឹកភ្នែកដែលយំនោះ តែក៏មិនមានអ្វីឆ្លើយតបនាងវិញ..ហើយនាងក៏និយាយត

" Kris និងអូនជាសង្សារនឹងគ្នា....." Pichy និយាយមិនទាន់ចប់ផងតែត្រូវបានកាត់ដោយ Bella

" អ៎រ! យល់ហើយថាហេតុអីបានឱបក្នាស្និតយ៉ាងហ្នឹងនោះ " Bella

" បងស្តាប់អូននិយាយឲ្យអស់សិនបានទេ ..."Pichy

Bella ចង់និយាយតតែត្រូវនាងនិយាយ កាត់បានមុន។

" បងតែងធ្វើបែបនេះនៅពេលអូននិយាយបកស្រាយឲ្យបងដឹង " Pichy

" រឿងអូននិង Kris ជាសង្សារគ្នាមែនតែពួកយើងបែកគ្នាយូរហើយ..."Bella ប្រុងនិយាយតែក៏ត្រូវបិទមាត់វិញ ពេលឃើញក្រសែភ្នែកគួរឲ្យខ្លាចរបស់ Pichy សម្លឹងទៅគេដោយមិនដាក់ភ្នែក

" ហើយគេក៏ជាអ្នកសុំអូនបែកមុនដែរ ឥលូវនេះអូននិងគេលែងត្រូវជាអីហ្នឹងគ្នាទៀតដែរ"... Pichy

" ហើយហេតុអីគេឱបអូន " Bella និយាយបែបកូនក្មេងគួរឲ្យអាណិតនៅពេលដែលដឹងខ្លួនខុស...

" អូនក៏មិនដឹងដែរ! ឈប់ទាក់ទងគ្នាមុនបងចូលមកទៅទៀត " Pichy

" ហើយបងគួរតែឈប់ ធ្វើអាចរិកប្រច័ណ្ឌខុសទំនងបានទេ " Pichy និយាយហើយយកដៃទាំងពីរមកឱបនឹងទ្រូងនិងងាកមិខចេញទាំងខឹង។

End of flashback

" បានបងសន្យាថាលែងធ្វើបែបហ្នឹងទៀតហើយ " bella និយាយរួចថើបថ្ពាល់ pichy មួយខ្សឺតធំតែម្តង ។ បន្ទាប់មកពួកគេបានទៅងូតទឹកជាមួយគ្នា និងធ្វើម្ហូបពេលល្ងាចញាុំ ដើម្បីចម្អែតក្រពះរបស់ពួក គេផងដែរ

ពួកគេទាំងពីរធ្វើនេះធ្វើនោះ និងការងាររបស់គេរហូតដល់យប់ទើបនាំគ្នាគេង។

" Good night my princess " Bella បានរំកិលខ្លួនមកឱប Pichy និងនិយាយពាក្យ good night ទៅនាង។ Pichy នៅពេលបាននៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់មនុស្សដែលនាងស្រលាញ់ក៏ខិតទៅជិតខ្លួនរាងក្រាសនិងតបស្នងនៃការឱបនោះ ។ Bella ញញឹមនឹងថើបសក់របស់រាងតូចហើយក៏បានសម្ងំគេងរហូតដល់លក់រាងៗខ្លួន

The End

វាគ្រាន់តែរឿងខ្លីៗតែប៉ុណ្ណោះ មិនបានសរសេរវែងឆ្ងាយអីទេព្រោះឪ bell ប្រាប់ឲ្យចប់ត្រឹមនឹងខ្លាចអ្នកអានលើសឈាម ចឹងរឿងនេះគឺចប់ត្រឹមហ្នឹងឯង😁🙏

អរគុណសម្រាប់ការអានណា..ពីឪ bell

ពីឪ bell

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )Where stories live. Discover now