ក្រោយពីស៊្ញូដៃដាក់ជាសញ្ញាហើយកូនចៅរបស់លោកពូលេខាក៏ដឹង ហើយក៏ដើរលបៗទៅមុខម្តងបន្តិចៗ ។ រីឯអ្នកម្ខាងទៀតមិនខ្វល់ហើយក៏មិនព្រមលែង Pichy ដែរមានតែព្យាយាមចាប់អូសនាងទៅជាមួយ...។
Bella គ្មានផ្លូវនឹងអាចថយក្រោយបាន នាងមិនព្រមប្រគល់មនុស្សរបស់នាងទៅវិញជាដាច់ខាត...មកដល់ថ្នាក់នេះហើយនាងសុខចិត្តស្លាប់ជាមួយ Pichy ប្រសើរជាជាងប្រគល់នាងឲ្យគេ។
មិនយូរប៉ុន្មាន Bella ក៏នាំ Pichy មកដល់ផ្លូវទាល់ច្រក..បើថយក្រោយទៀតមានតែលោតជ្រោះទៅជាមួយគ្នា បើទៅមុខមានតែត្រូវលោកពូចាប់តែប៉ុណ្ណោះ...។
" បងគិតថាយើងរស់នៅជាមួយគ្នានៅទីនេះវិញល្អជាង..នៅជាមួយគ្នារហូតណ៎ាសំណប់ចិត្តបង!..." Bella ខ្សឹបដាក់ត្រចៀកនាងតូចដែលគ្មានកម្លាំងកម្ហែងតែប្រឹងតវ៉ារើបម្រាស់ចេញពីគេតែក៏គ្មានប្រយោជន៍រួចហើយ គេក៏បែរក្រោយហើយក៏ហ្នឹងលោតចុះទៅព្រមគ្នាជាមួយនាងតូច
(កាត់ កាត់).....សម្លេងស្រែកបញ្ជារបញ្ឈប់ឲ្យថតក៏បានបន្លឺឡើងចេញពី director
" Ok...ធ្វើបានល្អ..សម្តែងបានល្អ...អ្នកទាំងអស់គ្នាហត់នឿយហើយ....អាចធ្វើការសម្រាកបាន.." director
តាមពិតអ្វីដែលយើងបានឃើញកន្លងមកនេះគ្រប់យ៉ាង វាគ្រាន់តែជាការថតរឿងតែប៉ុណ្ណោះ ។ហើយបកមកមើល bella, Pichy នឹងអ្នកសម្តែងផ្សេងទៀតក៏កំពុងតែរៀបចំខ្លួននឹងយកឥវ៉ាន់ចាំបាច់ទុកប្រើប្រាស់ផ្ទាល់ខ្លួនពួកគេប៉ុណ្ណឹងឯង.....ព្រោះត្រូវសម្រាកលើភ្នំនេះជាច្រើនថ្ងៃដើម្បីថតបញ្ចប់រឿងនោះឯង ។
" ហត់ដែរទេ!.." bella សួរទៅកាន់ Pichy
" អឹុម!..តិចតួចដែរ!.." នាងតូចញញឹមតបមកវិញ
" បើចឹងឆាប់ងូតទឹក ហើយសម្រាកទៅ...មើលចុះគ្រាន់តែថតមួយវគ្គនេះសោះ ឡើងប្រលាក់ពេញខ្លួនអស់ហើយ...មានរម៉ាស់ខ្លួនដែរទេហ្នឹង!.." Bella
" អូនប្រាប់ហើយថាតិចតួច...យើងជាអ្នកសម្តែងគឺតែងតែបែបនេះហើយណ៎ា!..." Pichy
" Ok!..តោះទៅងូតទឹកវិញប្រសើរជាង " bella
" តោះ!..." Pichy
សន្ទនាគ្នាហើយពួកគេទាំង២នាក់ក៏ដើរទៅកន្លែងងូតទឹក ដែលបុគ្គលិកត្រៀមឲ្យ ។ តែអ្នកទាំង២មិនដឹងទេថាមានអ្នកលបមើលពីចម្ងាយដោយគេម្នាក់នោះនៅពួនពីក្រោយដើមឈើធំមួយ សម្លឹងមើលទៅយ៉ាងមានពារដ ។
" គិតថាខ្ញុំឲ្យនាងទៅស្រីម្នាក់ហ្នឹងបានដោយងាយហ្អ៎ Bella.....បងជារបស់អូនម្នាក់គត់...អូននឹងធ្វើគ្រប់យ៉ាងដើម្បីបានបងមកនៅក្បែរអូន bella " នារីម្នាក់នោះនិយាយម្នាក់ឯង សើចម្នាក់ឯងដូចមនុស្សរោគចិត្តចង់បានគេមកធ្វើជារបស់ខ្លួនចឹង...
.
.
.
ចប់ដោយបរិបូរណ៍
ចាស៎គឺថាចប់ហើយ....ជ័យយោរ...yey
YOU ARE READING
Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )
Fanficជាប្រភេទរឿងសម្រាប់ bellpich ខ្នាតខ្លី...បែបមនោសញ្ចេតនា, ម៉ាហ្វៀ, សិស្ស, នឹងច្រើនទៀតបើ writer ចង់សរសេរ 😁 . . . វាអាចនឹងមានភាគខ្លះប្រើពាក្យអសុរសតិចតួចចឹងសូមកុំប្រកាន់អីណា🥺🙏