រោគចិត្ត (psycho) : part2

366 13 3
                                    

២អាទិត្យក្រោយមក

បន្ទាប់ពីរឿងកើតហេតុបានកន្លងផុតទៅជាច្រើនថ្ងៃមកខាងប៉ូលីសនិងភ្នាក់់ងារសើុបខាងក្រុមហ៊ុនដែលឲ្យគេសើុបដោយសម្ងាត់នោះ...រកមិនបានភស្តុតាងឬអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ។ ពីព្រោះថាជនដៃដល់ទាំងនោះធ្វើការបានស្អាតនឹងម៉ត់ចត់មែនទែនដោយមិនបន្សល់ដានឲ្យខាងប៉ូលីសរកឃើញអ្វីសោះតែម្តង...ហើយធ្វើឲ្យពួកគេក្រញ៉ាញ់ខួរមិនស្ទើរដែរ។

ហើយអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះគឺ...បុគ្គលិកស្រីម្នាក់នោះបានទទួលមរណភាពបាត់ទៅហើយ។ ហើយក៏ធ្វើឲ្យបុគ្គលិកដែលរួមការងារជាមួយគ្នាមានការសោកស្តាយនឹងមានចិត្ភភ័យខ្លាច...ថាតើពួកគេអាចជួបរឿងបែបនោះម្តងទៀតឬអត់.. បែបនេះហើយដែលធ្វើឲ្យខាងប៉ូលីសក្រញ៉ាញ់ខួរនិងឈឺក្បាលដោយរកមូលហេតុមិនឃើញ...។

ក្នុងក្រុមហ៊ុន

" Bella!!..ឯងមិនអីទេមែនទ៎េស!!.." Tracy បានសួរទៅកាន់ Bella ដោយក្តីបារម្ភ..

" ខ្ញុំមិនអីទេ!!..." Bella និយាយទាំងរលីងរលោងទឹកភ្នែក..

" ខុសមកពីខ្ញុំ!..ដោយសារតែមិនបាននៅជាមួយនាង!..ទុកនាងចោលម្នាក់ឯង!..ទើបមានរឿងនេះកើតឡើងមក!..." Bella និយាយបន្ទោសខ្លួនហើយក៏យំចេញមកដោយទប់ទឹកភ្នែកមិនបានក៏បណ្តោយឲ្យវាហូរចេញមក...

" ទើបតែស្គាល់គ្នាមិនបានប៉ុន្មានផង!..ក៏ទៅចោលខ្ញុំបាត់!..គាត់ជាមនុស្សរីករាយនាំគេសើចសប្បាយ!..តែមនុស្សបែបនេះបែរជាអស់អាយុមុនបាត់ទៅហើយ!.." Bella និយាយទាំងយំនឹងបានឱនមុខចុះទៅលើតុ..

" កុំចឹងអី!.. Audrey នាងទៅបានសុខហើយ!..កុំយំបែបនេះអី!..បើ Audrey ឃើញ Audrey មិនសប្បាយចិត្តទេបើឃើញពួកយើងយំបែបនេះណ៎ា!.." Tracy និយាយលួងលោមនាងក៏ព្រោះតែពួកគេទាំងបីនាក់ជិតស្និទ្ធនឹងគ្នាទោះបី Bella ទើបតែចូលធ្វើការក៏ដោយ..ព្រោះពួកគេបាននិយាយគ្នា២ទៅ៣ដងក៏មានអារម្មណ៍ថាចូលចិត្តគ្នាទៅហើយ...

" ឈប់យំហើយជូតទឹកភ្នែកចេញទៅណ៎ា!.." Tracy និយាយ

" អឹម!..អរគុណដែលបានជួយលួងលោមខ្ញុំណ៎ា!.." bella និយាយពាក្យអរគុណហើយក៏ចូលទៅឱប Tracy រួចក៏សុំនាងទៅបន្ទប់ទឹកដើម្បីលុបលាងមុខដែលបានយំហ្នឹងឯង...

Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )Where stories live. Discover now