ភូមិគ្រឹះ
" មិនដឹងថាយ៉ាងម៉េចហើយទេនៀក៎ " meme អ្នកដែលអង្គុយលើសាឡាងអង្អែលផ្ទៃពោះដែលរាងខ្ទាតធំនោះបន្លឺសម្តីចេញមក
គ្នាគេប៉ុន្មានអ្នកដែលចាំមើលផ្លូវអ្នកទាំងបួននោះអង្គុយរងចាំដូចម៉ែទៅផ្សារចឹង
.
.
.
កាត់មកអ្នកខាងនេះវិញកំពុងតែដេញតាមស្រីតូចជើងល្អដែលមានឈ្មោះថា Pichy យើងហ្នឹងយ៉ាងរំភើយ...ឯអ្នកក្មេងតូចយើងដាក់មេក្រូចក៏ព្រោះតែនាងមិននឹកស្មានថាជួបបិសាចឬថាអមនុស្សក៏ថាបាននាងគិតក្នុងចិត្តបណ្តើររត់បណ្តើរថាហេតុអីនាងមកជួបរឿងឆ្គួតៗអស់ទាំងនេះទៅវិញ
" អាយយយ!..លែងយើងទៅបិសាចឆ្គួត!.." Pichy នាងចាប់ផ្តើមស្រែកដោយ បិសាចសង្ហារ Bella យើងមកចាប់លើកនាងដាក់នៅហ្នឹងស្មាហើយក៏ហោះឡើងទៅម្តងទៀតដោយក្មេងតូចយើងមិនបានចាប់អារម្មណ៍
" ឈប់ស្រែកហើយនៅឲ្យស្ងៀមទៅក្មេងល្អ.." Bella និយាយហើយក៏សើចបន្តិចរួចក៏ទះគូទ Pichy មួយដៃឮសូរតែផាច់
" អ៊ូយ!..ណែក៎ឆ្គួតទេហ្អីឈឺណ៎ា!.." Pichy
" បើមិនចង់ឈឺនៅឲ្យស្ងៀមទៅ!.." bella
" ..... " Pichy
" ហើយក៏ឈប់តមាត់ទៅ!..ប្រយ័ត្នបោះពីលើស្មាធ្លាក់ដល់ដីទៅ នាងដឹងហើយថាបិសាចហ៊ាននិយាយហ៊ានធ្វើ..យល់!.." Bella និយាយកាត់រាងតូចដែលប្រឹងនិយាយតែនាងដឹងមុនក៏និយាយពាក្យទាំងនោះចេញមកមុនតែម្តងទៅ
.
.
.
បានមួយសន្ទុះតូច Pichy ក៏និយាយក្នុងចិត្តព្រោះនាងគិតថាបើនិយាយចេញមកឮៗ bella អាចហ្នឹងឮនាងហើយក៏ទម្លាក់នាងចុះទៅ" មិនមែនជាការពិតទេ..." .....
" ហើយហេតុអីក៏មិនមែនជាប្រុសសង្ហារណ៎!.."....
" តែនេះជា vampire..មែនប្រុស!.. soulmate ស្អី!...ជាស្រីហ្នឹងបន្តពូជម៉េចកើតទៅ!..."....
" ហើុយ!..យល់សប្តិទេដឹង!...ភ្ញាក់ៗៗ! " Pichy គិតក្នុងចិត្តហើយក៏ទះថ្ពាល់ខ្លួនឯងតិចៗដើម្បីដាស់អារម្មណ៍ឡើងវិញ
" វាជាការពិត...ហើយជាស្រីតើយ៉ាងម៉េច!... soulmate ជាមួយយើងមិនបានហ្អេស!.. vampire ចង់បន្តពូជដោយមិនបាច់ចាំរួមភេទក៏បាន វាទាស់ខុសអី.." Bella នាងបានឮ Pichy គិតក្នុងចិត្តហើយទ្រាំមិនបានក៏និយាយចេញមក
Pichy នាងមិនហ៊ានតមាត់ព្រោះខ្លាចថា Bella ហ្នឹងសម្លាប់នាងបើហ៊ានតែបញ្ចេញសម្លេងមកបន្តិចនោះ
Bella ឃើញបែបនោះក៏ញញឹមចុងមាត់បន្តិចហើយក៏បន្តហោះទៅឡានរបស់នាង
.
.
កាត់ កាត់ កាត់មកដល់ឡានភ្លាម Bella ក៏និយាយមកតែម្តងព្រោះថានាងឃើញមិត្តនាងអង្គុយចាំក្នុងឡានមុនបាត់ទៅហើយ
" យើងឲ្យពួកឯងជួយយើង...មិនមែនមកអង្គុយចាំបែបនេះទេ!.." Bella និយាយដោយដាក់រាងតូចចូលទៅក្នុងឡានហើយអង្គុយនៅជិតនាង
" យើងដឹងថាឯងធ្វើម្នាក់ឯងបានចឹងពួកយើងក៏មកមុនចាំឯងទៅ!.." Mari និយាយ
" Mosako ចេញឡានទៅ " Fa ប្រាប់ឲ្យ Mosako ចេញឡានហើយគេក៏បញ្ឆេះឡានចេញទៅ
..........
ពេលមកដល់ឡាន៏ចតមុខភូមិគ្រិស្ដភ្លាម bella ក៏ប្រុងចាប់នាងតូចបីម្តងទៀតដោយឃើញថានាងមិនចង់ចេញពីឡានតែក៏ត្រូវនាងតូចហ៊ាម ហើយក៏ចុះចេញយ៉ាងលឿនមិនពេលដែលបិសាចសង្ហារចាប់លើក
ដើរមកដល់ខាងក្នុង Pichy បានក្រឡែកមើលជុំវិញឃើញរូបថតយ៉ាងច្រើនដាក់តាំងជាប់ជញ្ចាំងរួចក៏គិតក្នុងចិត្ត
" ហ្អើយ..មើលទៅរស់អត់ទេអញបើលេងចូលដល់ក្នុងសំបុកចឹងនេះ " Pichy
" មកហើយហ្អ៎!.." Cha បានបន្លឺសម្លេងចេញមកក៏ធ្វើឲ្យតួស្រីយើងងាកទៅមើល
" ហ្អឹម!..ក្លិនក្រអូប...ផ្អែម...យើងចូលចិត្តក្លិននិងរស់ជាតិស្រស់ៗបែបនេះ..." Cha និយាយហើយក៏បើកចង្កូមហ៎ាមាត់ខាំករ Pichy តែម្តង
" អា៎ៗៗៗ " Pichy ស្រែកដោយការឈឺចាប់ពេញទាំងខ្លួន....
.
.
.
អ្នកទាំងប៉ុន្មានដែលនៅក្នុងនោះឈរមើល ក៏ស្រាប់តែសើចឡើងព្រមគ្នាលើកលែងតែ Bella ដោយរាល់សកម្មភាពទាំងនោះគឺ Cha គ្រាន់តែចង់បន្លាច Pichy លេងបន្តិចតែប៉ុណ្ណោះដោយប្រើសមត្ថភាពខ្លួនពង្វក់ស្មារតីនាងតូចឲ្យចូលក្នុងការស្រមើរស្រមៃមួយដែលខ្លាចនោះឯង" បានហើយឈប់ទៅ Cha!.." Bella
" Sorry..យើងឈប់ហើយ..hehe " Cha
Axel, Meme, Cha បានឈរពិនិត្យមើលជុំវិញ ខ្លួនរបស់ Pichy មួយសន្ទុះធំដែលទង្វើរនោះបានធ្វើឲ្យនាងតូចយើងភ័យស្ទើរលស់ព្រលឹងទៅហើយ
២ម៉ោងបានប៉ុណ្ណឹងឯង🙏
To be continue 😘😘
![](https://img.wattpad.com/cover/334804224-288-k921097.jpg)
YOU ARE READING
Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )
Fanfictionជាប្រភេទរឿងសម្រាប់ bellpich ខ្នាតខ្លី...បែបមនោសញ្ចេតនា, ម៉ាហ្វៀ, សិស្ស, នឹងច្រើនទៀតបើ writer ចង់សរសេរ 😁 . . . វាអាចនឹងមានភាគខ្លះប្រើពាក្យអសុរសតិចតួចចឹងសូមកុំប្រកាន់អីណា🥺🙏