រោគចិត្ត (psycho) : part1

522 23 0
                                        

សូមធ្វើការអានដោយប្រុងប្រយ័ត្ន ព្រោះអាចហ្នឹងមាន ពាក្យមិនសមរម្យនៅក្នុងអត្ថបទនេះ។ សូមរីករាយក្នុងការអានណ៎ា😉😙
_______________


" ខ្ញុំស្រលាញ់នាង!!...ចង់មើលថែនាង!!...ចង់ចូលទៅជិតនាង...ចង់នៅតែ២នាក់នាង....តែហេតុអ្វីបានជាគ្រប់ពេលតែងតែមានវត្តមានរបស់វាចូលមករហូត!!.."

" បើគ្មានវា!! យើងហ្នឹងបាននៅជាមួយគ្នា! មែនទេអូនសម្លាញ់!!....."

" បើយើងមិនអាចមាននាង!!.....ក៏គ្មានអ្នកណាអាចយកនាងបានដែរ!!...ហា៎សហា៎សហា៎.."

Bella's Pov

អ៎ូស!! មែនហើយ!..ខ្ញុំចង់ប្រាប់ថាថ្ងៃនេះជាថ្ងៃដំបូងរបស់ខ្ញុំចូលមកធ្វើការនៅកន្លែងមួយ ដែលជាកាងារដែលខ្ញុំបានស្រលាញ់បំផុត។ ការងារទាំងនោះខ្ញុំបានសិក្សាយល់ដឹងអំពីវាគ្រប់បែបបទ និងតាមការលក្ខខណ្ឌដែលខាងក្រុមហ៊ុនមានតម្រូវការផងដែរ។ តែក្នុងកំឡុងពេលដែលខ្ញុំបានដើរសុខៗ ក៏មានមនុស្សម្នាក់បានដើរមកបុកខ្ញុំពីក្រោយ ហើយក៏ធ្វើឲ្យរបស់របរដែលខ្ញុំបានកាន់ហ្នឹងដៃនោះក៏បានធ្លាក់ទៅលើឥដ្ឌដែលគេធ្វើសម្រាប់អ្នកថ្មើរជើងផងដែរ.. តែបើនិយាយទៅកាន់គេម្នាក់នោះវិញ គេគ្រាន់តែងាកមកមើលខ្ញុំបន្តិច ហើយក៏ងាកទៅវិញដើរទៅមុខទៀតទាំងមិនបាននិយាយពាក្យសុំទោសមួយម៉ាត់..តែមើលទៅការស្លៀកពាក់របស់គេមើលទៅដូចជាចម្លែកខុសពីអ្នកដទៃ!!...ខ្មៅទាំងលើខ្មៅទាំងក្រោម!!...ថែមទាំងមួកដែលគេពាក់នោះក៏ខ្មៅ...ស្បែកជើង boot..ខោខូវប៊យ...អាវយឺតសាច់ស្បែកនិងអាវបែបសាច់ខូវប៊យដែលពាក់ខាងក្រៅនោះក៏មានពណ៌ខ្មៅដែរ....លើកលែងតែម៉ាស់របស់គេទេដែលមានពណ៏ស។ ហើយខ្ញុំក៏និយាយតិចៗចេញមកថា...

" មនុស្សអីធ្វើលាក់លៀមៗដូចមនុស្សរោគចិត្តហើយនៀក៎!!..." បន្ទាប់ពីនិយាយនិងរើសរបស់របររួចខ្ញុំក៏ដើរចូលទៅក្នុងក្រុមហ៊ុនដើម្បីធ្វើការងារដំបូងរបស់ខ្ញុំ។

Skip

អំឡុងពេលដែលមានអ្វីកើតឡើងនៅមុខក្រុមហ៊ុននោះ...ក៏មានមនុស្សម្នាក់ដែលបានអង្គុយមើលពីចម្ងាយផងដែរ ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីតួឯកយើង...ដែលមានឈ្មោះថា Pichy ផងដែរ។ Pichy បានឃើញហេតុការណ៍នោះហើយ..ក៏ឲ្យអ្នកបើកឡានរបស់នាងចតបន្តិច...ព្រោះខ្លួនឯងដូចជាបានឃើញអ្នកដែលធ្លាប់ស្គាល់ពីមុន...តែក៏មិនបានឃើញគេផ្ទាល់នោះទេ...ព្រោះគេម្នាក់នោះបានឈរបែរខ្នងនឹងឱនចុះរើសរបស់ដែលធ្លាក់ហ្នឹងឥដ្ឌនោះ ហើយបន្ទាប់មក នាងឃើញគេដើរចូលទៅក្នុងក្រុមហ៊ុនមួយនោះ..បន្ទាប់មកនាងក៏ឲ្យអ្នកបើកឡានរបស់ខ្លួនបើកចេញទៅ។

Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )Where stories live. Discover now