Wrong Bride

392 24 4
                                    

ក្នុងរឿងនេះខ្មីនដាក់តួ Bella ជាតួប្រុស
ហើយខ្មីននឹងដាក់ឈ្មោះ Bella
ទៅជា Isamenin វិញ
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តណ៎ា!..
__________
___

នៅក្នុងថ្ងៃដ៏សែនវិសេសវិសាលសម្រាប់បុរសម្នាក់ដែលជាកូនកំលោះក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នោះកំពុងតែឈរទទួលភ្ញៀវយ៉ាងមម៉ាញឹក..។ ក្រឡេកមកមើលការរៀបចំក្នុងពិធីវិញ អ្នកដែលជាកូនកំលោះគឺជាមនុស្សម្នាក់ដែលផ្តើមគំនិតរៀបចំពិធីទាំងមូលឡើងដែរ...។ ហើយក្នុងថ្ងៃដ៏សែនសុខសាន្តនោះ Isa អ្នកដែរត្រូវជាកូនកំលោះក៏បានអញ្ជើយនារីម្នាក់ដែលត្រូវជាអតីតសង្សារចាស់របស់ខ្លួនមកចូលរួមផងដែរ..។

បន្ទាប់ពីឈរទទួលភ្ញៀវអស់មួយសន្ទុះធំនារីដែល Isa បានឈរចាំមើលថាតើពេលណានាងមកដល់នោះក៏មកឈរចំពីមុខគេដោយនៅក្នុងដៃមានកាន់ធៀបការនិងកាដូសម្រាប់ជូនដល់កូនកំលោះនិងកូនក្រមុំដោយខ្ចប់យ៉ាងស្អាតហុចទៅឲ្យគូរស្វាមីភរិយាថ្មីថ្មោងនោះ..។

" អបអរសាទរផងណ៎ា!.." Pichy នាងបាននិយាយនឹងបានហុចកាដូរទៅឲ្យ Isa ហើយក៏ឱនទៅឱបអ្នកដែលជាកូនក្រមុំក្បែរនោះ

" អរគុណណាស់ដែរអញ្ជើញមក " កូនក្រមុំ

" លោកដូចគ្នា...ចូលរួមអបអរផង.." Pichy ងាកទៅនិយាយជាមួយ Isa នឹងព្យាយាមញញឹមទៅកាន់គេដូចគ្នា...ឯ Isa វិញបានត្រឹមញញឹមមកកាន់នាងប៉ុណ្ណោះ..

បន្ទាប់មក Pichy ក៏ដើរចូលទៅខាងក្នុង..នាងក៏បានចាប់អារម្មណ៍នូវការតុបតែងនៃកម្មពិធីការទាំងមូល...ក្រោយពីឃើញបែបនោះទឹកមុខរបស់ Pichy ចាប់ផ្តើមផ្លាស់ប្តូរតែម្តង។ នាងព្យាយាមទប់អារម្មណ៍ ទប់ទឹកភ្នែកដែរជិតហ្នឹងស្រក់ចុះមកនោះព្រោះនាងមិនចង់ឲ្យកម្មវិធីត្រូវមកខូចខាតដោយសារតែនាងទេ...ក្នុងចិត្ត ក្នុងទ្រូងនិងបេះដូងរបស់នាងស្ទើរតែប្រេះស្រាំទៅហើយនៅពេលឃើញបែបនេះ..។

[ បន្ទាប់ពីពិធីត្រូវបានបញ្ចប់ ]

" អរគុណដែលបានមកចូលរួម " Isa និយាយបន្ទាប់ពីឃើញថាភ្ញៀវត្រូវបានត្រលប់ទៅវិញអស់នៅសល់តែនារីដែលជាអតីតសង្សារចាស់ខ្លួននៅមិនទាន់ទៅ..ហើយអ្នកដែលត្រូវជាកូនក្រមុំឃើញបែបនោះក៏ឲ្យអ្នកដែលជាស្វាមីទៅហៅឡានតាក់សីុឲ្យ Pichy យើងជិះទៅផ្ទះវិញ...មួយសន្ទុះបន្តិចមកពួកគេក៏ដើរមកមាត់ផ្លូវដើម្បីរងចាំការមកដល់របស់តាក់ស៊ី....

Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )Where stories live. Discover now