រោគចិត្ត (psycho): part4

303 23 6
                                    

(ក្នុងផ្ទះតូចមួយនៅលើភ្នំដាច់ស្រយាល)
.
.
6:33pm
.
.

" ហ្អឹម! .." .....

" ភ្ញាក់ហើយហ្អែ៎!...ក្មេងតូចរបស់បង!..." សម្លេងមនុស្សម្នាក់បានបន្លឺឡើងនៅពេលដែលឃើញម្នាក់ទៀតដែលគេងនៅលើគ្រែបានបញ្ចេញសម្លេងនិងរើបម្រាស់ខ្លួនបន្តិច

" នេះពួកយើងនៅណាហ្នឹង! " ....អ្នកដែលគេងលើគ្រែបានសួរទៅកាន់អ្នកដែលអង្គុយជិតនោះ

" នេះ!....ជាស្អីហ្នឹង!... Bella! " Pichy ដែលទើបតែភ្ញាក់ហើយក៏លើកដៃមកញ៉ីភ្នែកនិងថ្ងាស់របស់ខ្លួនក៏ព្រោះតែមានអារម្មណ៍ថាឈឺក្បាល តែក៏ត្រូវឆ្ងល់ដោយនាងលើកដៃមកក៏មានអ្វីម្យ៉ាងនៅលើក៏ដៃរបស់ខ្លួន ហើយក៏បានងាកទៅសួរអ្នកជិតនោះភ្លាមៗដូចគ្មា

" ...."....អ្នកដែលត្រូវសួរនោះក៏មិនបានឆ្លើយតបនាងមកវិញគិតតែអង្គុយញញឹមនឹងមើលមុខរាងតូចដោយមិនដាក់ភ្នែក

" ហេតុអីបងដាក់ខ្នោះដៃអូនទៅវិញ!..ឆាប់ដោះវាចេញទៅ!.." Pichy ចាប់ផ្តើមមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួនក៏ព្រោះតែអាកប្បកិរិយារបស់រាងខ្ពស់ពេលនេះមិនដូចជារាងខ្ពស់ពីមុនមកទេ

" អូនគេងយូរហើយ...ចង់ញាុំអីខ្លះទេបងធ្វើឲ្យ!.." Bella មិនតបហ្នឹងសំណើររបស់រាងតូចដែលបានសុំខ្លួនមុននេះ តែបែរជាសួរសំនួរទាំងនេះហើយក៏លើកដៃទៅវែកសក់ដែលធ្លាក់បាំងភ្នែករាងតូចឲ្យទៅនៅសៀតផ្កានឹងថែមទាំងបកមកអង្អែលថ្ពាល់របស់នាងថ្នមៗ

" Bella!..តើបងកំពុងតែធ្វើអីហ្នឹង!...អូនវង្វេងអស់ហើយ!..." Pichy

" បងសួរថាអូនចង់ញាុំអីដែរទេ..." Bella... រាងខ្ពស់ចាប់ផ្តើមប្រើក្រសែរភ្នែកដែលគួរឲ្យខ្លាចទៅកាន់រាងតូចដែរដៃនឹងជើងទាំងពីររបស់ខ្លួនចង់ជាប់នឹងគ្រែនោះ....Pichy ត្រូវបានរាងខ្ពស់យកដៃចាប់ច្របាប់ចុងចង្ការរបស់ខ្លួន ដែលធ្វើឲ្យនាងចាប់ផ្តើមឈឺ

" Bella!...លែងទៅ!..អូនឈឺ!..." រាងតូចប្រាប់ទៅកាន់រាងខ្ពស់ដែលកំពុងតែធ្វើឲ្យខ្លួនឈឺនោះ

" ឲ្យ..ឲ្យបងសុំទោស!...អូនឈឺទេ!...បងគ្មានបំណងបែបហ្នឹងទេ..." Bella ចាប់ផ្តើមលែងដៃចេញពីចង្ការតែដៃយកមកចាប់អង្អែលលើផ្ទៃមុខរបស់នាងហើយក៏បញ្ចេញក្រសែភ្នែកអាណិតអាសូរទៅកាន់នាងវិញម្តងទៀត

Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )Where stories live. Discover now