រោគចិត្ត (psycho): part3

429 19 2
                                    

.
.
បន្ទាប់ពីរឿងដែលបានកើតឡើងកាលពីយប់នោះមក Bella ក៏ត្រូវហាមមិនឲ្យមកធ្វើការអស់រយៈពេល១អាទិត្យដោយសារតែ Pichy ចង់ឲ្យនាងសម្រាកនឹងឲ្យជាសះស្បើយជាងមុនសិនទើបឲ្យចូលធ្វើការវិញ..។ ហើយរយៈពេលដែល bella ត្រូវសម្រាកនោះ Pichy ក៏តែងតែមកមើល Bella រាល់ពេលដែលនាងទំនេរ...ពេលខ្លះក៏មកគេងជាមួយដោយ Bella ក៏បានហាមតែ Pichy នៅតែមក...។

Bella's room

Bella កំពុងតែមើលនិងធ្វើការងាររបស់នាងតាម laptop សុខៗទ្វារបស់នាងក៏ត្រូវបានបើកឡើង ហើយអ្នកដែលចូលមកក៏គ្មានអ្នកណាក្រៅពី Pichy របស់យើងដែរ..។

" ហ៎ាស!..." Pichy នៅពេលមកដល់ក៏ទម្លាក់ខ្លួនអង្គុយមួយទំហឹងនឹងបានដកដង្ហើមធំចេញមកយ៉ាងគួរសមដែរ...

" កើតអី!...ម៉េចមកលឿនជាងរាល់ដងម៉េះ!.." Bella សួរទៅនារីដែលនៅជិតខ្លួន

" គឺមានរឿងតិចតួចដោះស្រាយមិនចេញ.." Pichy និយាយទាំងមួម៉ៅក្នុងខ្លួន..ហើយក៏បន្តនិយាយ

" ហើយកំពុងធ្វើអីហ្នឹង!..." Pichy នាងងាកទៅមើល bella នឹងយកដៃទាំងពីរដាក់លើស្មា Bella ខាងឆ្វេងនឹងបានអើតមើលថាគេកំពុងធ្វើអី..

" អ៎រ!..គ្មានអីទេ!.." Bella នាងនិយាយនឹងប្រញ៉ាប់បិទ laptop យ៉ាងលឿន

Pichy មិនអស់ចិត្តក៏ចាប់ទាញយកមកវិញតែត្រូវ Bella ចាប់ជាប់ដូចគ្នាដែរតែ Pichy នាងប្រើកម្លាំងទាញមួយទំហឹងហើយក៏ធ្វើឲ្យ bella អស់ជំហរក៏បានផ្ងាកទៅក្រោយមួយទំហឹងដូចគ្នា...ហើយដៃដែលត្រូវរបួសនោះក៏ជ្រុលទៅបុកនឹងតុក្បែរនោះ...

" អូយ!..." Bella នាងបានស្រែកមួយវ៉ាស់បន្តិចហើយក៏ធ្វើឲ្យ Pichy ងាកមកមើល...

" Bella!...ឈឺខ្លាំងទេ!..ខ្ញុំសុំទោសខ្ញុំគ្មានចេតនាទេ!.." Pichy សួរនាងដោយក្តីបារម្ភនឹងចាប់ដៃនាងយកមកមើលថាត្រូវខ្លាំងដែរទេ...

" មិនអីទេ..." Bella និយាយនឹងញញឹមទៅនាង

" មានរឿងអីលាក់បាំងខ្ញុំមែនទេ!..បានមិនចង់ឲ្យខ្ញុំមើលនោះ!..." Pichy នៅតែបន្តមើលដៃ Bella

" មកពីរឿងសម្ងាត់ហ្នឹងហើយបានមិនចង់ឲ្យមើល!.." Bella

" សម្ងាត់ដល់ថ្នាក់ហ្នឹងផងឬ!..មិនឲ្យមើលក៏អត់ទៅ!.." Pichy ដកដៃចេញនឹងបានថយក្រោយបន្តិចមកអង្គុយឱបដៃទាំងពីរជាប់នឹងទ្រូងធ្វើមុខងក់ងរ...

Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )Where stories live. Discover now