( ៣ខែក្រោយមក )
" កំពុងតែឈរមើលអីហ្នឹង! " Bella ឃើញ Pichy នាងឈរនៅរានហាលខាងក្រោយដោយមិនដឹងថាកំពុងតែមើលអ្វីក៏សួរឡើងមក
" គឺមើលព្រះច័ន្ទ " Pichy និយាយដោយមិនបានក្រឡែកមកមើលbella
រាងខ្ពស់ដែលបានដើរមកដល់ហើយក៏យារដៃទៅអោបចង្កេះនាងតូចដែលឈរសញ្ចូចសញ្ចឹងនោះ
" មានរឿងអីមិនសប្បាយចិត្តមែនទេ!.." រាងខ្ពស់សួរព្រោះឃើញនាងមិនសូវនិយាយស្តីច្រើនដូចរាល់លើក
" អូនខ្លាច!..ខ្លាចថាបើធ្វើពិធីនោះហើយ មិនបានសម្រេចតើគិតយ៉ាងម៉េចទៅ!...អូនពិតជាខ្លាចខ្លាំងណាស់ " Pichy ងាកមកមើលមុខ Bella ហើយនិយាយពាក្យអស់នោះព្រមជាមួយទឹកមុខភ័យខ្លាច " និយាយចប់នាងក៏ឱនមុខទៅជ្រប់នឹងស្មារបស់រាងខ្ពស់ហើយក៏យំតែម្តង
" កុំខ្លាច...កុំគិតបែបនោះអី...វានឹងមិនកើតឡើងទេ.." Bella អង្អែលខ្បាលនាងតូចថ្នមៗព្រមទាំងនិយាយលួងទៅកាន់នាង
" មិនឲ្យខ្លាចម៉េច!...បើវាកើតលើមនុស្សដែលបងគិតថាជា soulmate របស់បងរួចទៅហើយ...ហើយវាក៏អាចកើតលើអូនដូចគ្នា.." Pichy អើតមើលមុខ Bella ថែមទាំងយំអណ្តឺតអណ្តក
" បើបែបនោះមែន...បងសុខចិត្តទៅជាមួយអូន..ទោះបើថាយើងទើបតែជួបគ្នាពិតមែន តែបងពិតជាស្រលាញ់អូនខ្លាំងពិតមែន " Bella និយាយហើយក៏រឹតការឱបមួយនោះយ៉ាងណែនដោយមិនចង់ឲ្យរាងតូចទៅណាឆ្ងាយពីគេ
( បកមកក្រោយនៅ២ខែជាងមុន )
កំឡុងពេលដែលពួកគេអង្គុយជាគ្នាក្នុងបន្ទប់ទទួលភ្ញៀវ Mari ក៏និយាយឡើងមក
" ពួងយើងនឹងធ្វើពិធីមួយនេះនៅ២ខែក្រោយទៀតដោយប៉ះចំថ្ងៃព្រះច័ន្ទពេញវង់ដែលជាថ្ងៃភ្លឺស្រលះល្អ.." Mari
" ឈប់សិន!..ពិធីអីទៅ...វាបានន័យថាម៉េច!.." Pichy ឮហើយក៏សួរ
" គឺពិធីផ្តល់រាងកាយថ្មី.." Meme
" មិនយល់ទេ!...ពន្យល់ឲ្យក្បោះក្បាយជាងហ្នឹងតិចមក!..." Pichy ធ្វើមុខឆ្ងល់
" គឺឲ្យ Bella ធ្វើការខាំនាងនឹងបញ្ចូលឈាមរបស់គេទៅតាមការខាំនោះដើម្បីឲ្យនាងអាចក្លាយជា vampire បានដូចយើង " Mari
YOU ARE READING
Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )
Fanficជាប្រភេទរឿងសម្រាប់ bellpich ខ្នាតខ្លី...បែបមនោសញ្ចេតនា, ម៉ាហ្វៀ, សិស្ស, នឹងច្រើនទៀតបើ writer ចង់សរសេរ 😁 . . . វាអាចនឹងមានភាគខ្លះប្រើពាក្យអសុរសតិចតួចចឹងសូមកុំប្រកាន់អីណា🥺🙏