ភាគទី: 2

516 23 2
                                    


បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចហើយ ចាស់ៗក៏បន្តនិយាយគ្នាពីនេះពិនោះជាហូរហែរ ឯនាយរាងក្រាស់នេះណាភ្នែកអត់ងាក អត់ព្រិចនិយាយទៅភ្នែកដាក់បានតែរាងតូចមួយប៉ុណ្ណោះ អ្នកជាម្តាយខំនិយាយលើក សរសសើរចង់ដាច់កន្លើតទៅហើយបែរអ្នកជាកូនមិនខ្ចីស្តាប់ទៅវិញឃើញថាកូនអញ្ចឹងទៅហើយក៏បង្វែរសាច់រឿង ពិបាកនិយាយណាស់កូនគាត់មួយនេះ

"អ្នកបងយ៉ាងមិចហើយតើក្មួយថេយ៏គេយល់ព្រមរឺអត់ក្នុងរឿងនេះ បើថាមិនទាន់យល់ព្រមក៏មិនអីដែរអ្នកបង" អ្នកស្រីចន

"បងបាននិយាយជាមួយនិងកូនថេយ៏រួចហើយ គេក៏យល់ព្រមចាំតែដល់ថ្ងៃរៀបការទេអ្នកអូន" អ្នកស្រីគីម ងាកទៅមើលកូនខ្លួននិងជុង ហ្គុកឆ្លាស់គ្នា

"គឺខ្ញុំគិតរួចហើយអ្នកបងថានិងរៀបការខែក្រោយនេះអ្នកបងនឹងលោកគីមគិតយ៉ាងមិចដែរ?" អ្នកស្រីចន

"ក៏ល្អណាអ្នកអូនឆាប់ៗបែបនេះកាន់តែល្អ មែនទេបង?" អ្នកស្រីគីម ងាកមកសួរប្តីដែរអង្គុយជិតខ្លួនញញឹមបិទមាត់មិនជិត

"អឹម" លោកគីម ងក់ក្បាលយល់ស្រប

"ល្អខ្លាំងណាស់ ក្មួយថេយ៍ស្អែកក្មួយទំនេរទេព្រោះថាស្អែកនេះជាថ្ងៃសៅរ៍ជុង ហ្គុកមិនធ្វើការទេ អញ្ចឹងស្អែកនេះពួកកូនអាចទៅរើសចិញ្ចៀនឲ្យហើយតែម្តងទៅ ចាំម៉ាក់ជាអ្នករើសហាងឲ្យចុះ" អ្នកស្រីចន

"ខ្ញុំមិនរវល់អីទេ សម្រេចតាមអ៊ុំទៅចុះ" ថេយ៉ុង

"ស្អែកពេលព្រឹកចាំអ៊ុំឲ្យជុង ហ្គុក មកទទួលក្មួយណា" អ្នកស្រីចន ពួកគេនៅបន្តនិយាយគ្នារហូតដល់យប់បន្តិចទើបអ្នកស្រីចននិងជុង ហ្គុក ត្រឡប់មកផ្ទះវិញ ជុង ហ្គុកគេមិនចង់មកផ្ទះទេចង់នៅឲ្យយូរតិចទៀតបែកគ្នាយូរកាន់តែស្អាតជាងមុនទៅទៀតនេះគេចាំមនុស្សមិនខុសមែន ឯរាងតូចបន្ទាប់ពីអនាគតស្វាមីត្រឡប់ទៅផ្ទះវិញក៏ចូលមកក្នុងបន្ទប់រួចទម្លាក់ខ្លួនទៅលើគ្រែគេងរបស់ខ្លួន លាតដៃត្រដាងសញ្ចឹងគិតនៅទង្វើភាគីម្ខាងទៀតសម្លឹងមកខ្លួនដូចចង់លេបគេទាំងរស់

"ថ្ងៃនេះគេសម្លឹងខ្ញុំចង់សុីសាច់ខ្ញុំទៅហើយ ចុះទម្រាំតែស្អែកនៅតែពីរនាក់ទៀតនោះគេនិងធ្វើអីទៅ មិនគិតមិនបានទេលោកអើយ" ថេយ៉ុង ក្រញែងខ្លួនគ្រាន់តែគិតក៏ព្រឺសម្បុរ ខ្ជិលគិតបន្តទៀតងើបពីលើគ្រែរៀបចំខ្លួនងូតទឹក ព្រោះស្អែកត្រូវងើបពីព្រលឹមទៅរើសចិញ្ចៀនផង។

Part Of My Life Where stories live. Discover now