ភាគទី:4

333 20 0
                                    

*ព្រឹកឡើង

នៅក្នុងបន្ទប់មួយដែលយើងកំពុងឃើញមនុស្សពីរនាក់គេងអោបគ្នាឡើងស្អិតរមួតដូចមនុស្សស្រឡាញ់គ្នាមករាប់ឆ្នាំយ៉ាងចឹង ជុងហ្គុកដែលភ្ញាក់មុនបើកភ្នែកមកឃើញប្រពន្ធខ្លួននៅក្នុងរង្វង់ដៃបង្ហាញស្នាមញញឹមរួចថើបថ្ងាស់រាងតូចមួយខ្សឺត ពិតជាពូកែគេងខ្លាំងណាស់ថ្ងៃចាំងគូទទៅហើយមិនទាន់រើខ្លួនបានបន្តិចទេ គេខំគិតថាថេយ៉ុងអាចនឹងភ្ញាក់មុនមកដាស់គេព្រោះគេក៏ជាមនុស្សចូលចិត្តគេង តែមើលចុះខ្លាំងជាងគេទៅទៀត

"ថេយ៏ហា៎ ភ្ញាក់ឡើងព្រឹកហើយ" ជុងហ្គុក ដាស់រាងតូចឲ្យភ្ញាក់រួចអង្រួនដៃអ្នកជាប្រពន្ធឲ្យងើប ហើយគិតថាថេយ៉ុងព្រមងើបមែនទេ មិនងាយដាច់ខាតមករំខានការគេងរបស់គេ ប្រយ័ត្នតែគេជេរទៅ

"សុំគេងបន្តិចទៀតងងុយខ្លាំងណាស់" ថេយ៉ុង មាត់និយាយតែភ្នែកនៅបិទនៅឡើយ តបមកកាន់ប្តីដែលមករំខានដំណេកខ្លួន រួចលែងដៃពីការអោបជុងហ្គុកដោយបែរទៅម្ខាងហើយទាញខ្នោយអោបមកអោប

"គេងបន្តចុះ បងទៅឲ្យអ្នកបម្រើធ្វើម្ហូបយកមកឲ្យ" ជុងហ្គុក ដោយឃើញថេយ៉ុងចង់គេងបន្តក៏ខ្ជិលដាស់រាងក្រាស់ចុះពីលើគ្រែបើកទ្វាររចេញពីបន្ទប់រួចចុះទៅខាងក្រោមសម្តៅទៅផ្ទះបាយប្រាប់ឲ្យអ្នកបម្រើរៀបចំអាហារពេលព្រឹកឲ្យពួកគេប្រាប់រួចហើយ ជុងហ្គុកឡើងមកខាងលើវិញឃើញរាងតូចនៅគេងនៅឡើយក៏រូតរះរៀបចំខ្លួនទាញកន្សែងចូលបន្ទប់ទឹក 20នាទក្រោយមកគេក៏ចេញពីបន្ទប់ទឹកក្នុងដៃកាន់កន្សែងតូចមួយជូតសក់ បើកទូរខោអាវរកមើលអ្វីដែលខ្លួនចង់ពាក់ហើយងាកមកមើលរាងតូចដែលកំពុងគេង ខួរក្បាលក៏ចាប់ផ្តើមដំណើរការមានគំនិតធ្វើបាបថេយ៉ុងរួចដើរសម្តៅទៅកាន់រាងតូចដែលគេងយ៉ាងលក់ស្រួលនោះ

"ថេយ៏គេងប៉ុណ្ណឹងបានហើយ ឆាប់ងើបឡើង" ជុងហ្គុក

"ហ៊ឹម 5នាទីទៀតបានទេ" ថេយ៉ុង

"បើអូនមិនភ្ញាក់បងនិងចាត់ការអូនឥឡូវនេះព្រោះយប់មិញយើងមិនទាន់ផ្សំដំណេកឯណាត្រូវទេ ថេយ៏" ជុងហ្គុក និយាយរួចឡើងលើគ្រែទាញថេយ៉ុងមកអោប ច្រមុះទៅញីញក់កញ្ចឹងក-រាងតូចពីក្រោយឯដៃវិញចាក់ចង្កេះរាងតូច ធ្វើឲ្យអ្នកដែលកំពុងគេងលក់នោះត្រូវប្រញាប់បើកភ្នែករើចេញពីរង្វង់ដៃអោបពីជុងហ្គុក គេខំរើយ៉ាងណាក៏មិនរួចកម្លាំងមិនដឹងបាត់ទៅណាអស់ តិចខ្ទិចអស់មែនហូវ?

Part Of My Life Where stories live. Discover now