"ហេឡូ ចន ជុងហ្គុក និយាយ" ជុងហ្គុក នាយកំពុងអង្គុយធ្វើការនៅក្នុងអូហ្វីសយ៉ាងមមាញឹក ស្រាប់តែទូរស័ព្ទរបស់គេរោទ៍ ទើបត្រូវបង្ខំចិត្តចុចលើកមកនិយាយទាំងដែរមិនដឹងថាអ្នកណាខលមក("ជុងហ្គុកគឺប៉ាណា") (ប៉ារបស់ជុងហ្គុក)
"បាទ ប៉ាមានការអីមែនទេ?" ជុងហ្គុក គ្រាន់តែលឺសម្លេងឪពុកនាយក៏ទម្លាក់ឯកសារនៅក្នុងដៃចុះរួចបន្តនិយាយមួយប៉ារបស់គេ
("ឯងអាចទៅចូលរួមកម្មវិធីខួបកំណើតរបស់លោកឧត្តមសេនីយ៍នៅឯផ្ទះរបស់គាត់ជំនួសប៉ាបានទេ")
"មិនអីទេប៉ាចាំខ្ញុំទៅចូលរួម" ជុងហ្គុក
("អឹម បានឯងទៅល្អហើយព្រោះប៉ារវល់ការងារនៅអូស្ត្រាលីឯណោះ ឲ្យជុងហានទៅជំនួសក៏វាមិនទៅ")
"ប៉ាធ្វើដូចមិនដឹងគាត់់អញ្ចឹង តែកម្មវិធីធ្វើនៅថ្ងៃណាប៉ា" ជុងហ្គុក
("អឺ..គឺល្ងាចនេះ យ៉ាងមិចយ៉ាងម៉ាបបួលថេយ៉ុងទៅជាមួយផងឲ្យគេដឹងថាឯងមានប្រពន្ធ")
"ប៉ាមិនបាច់ភ័យទេ ប្រពន្ធដឹងតែខ្ញុំយកទៅតាមហើយ" ជុងហ្គុក នាយងើបឈរអស់កម្ពស់រួចដើរកន្លង់ជុំវិញអូហ្វីសរបស់គេនិយាយស៊កឲ្យឪពុកដែរនៅប្រព័ន្ធមួយទៀត
("អ្ហឹស៎ ឯកាដូប៉ាផ្ញើឲ្យអាSamដឹកដាក់នៅផ្ទះរបស់ឯងហើយ អញ្ចឹងប៉ុណ្ណឹងបានហើយប៉ារវល់") បន្ទាប់ពីនោះប្រពន្ធ័ទូរស័ព្ទក៏បានផ្តាច់ដោយស្នាដៃអ្នកជាឪពុក រកតែនាយសួរសុខទុក្ខមិនទាន់ចុចបិទលឿនតែម្តងមិនដឹងជារវល់អីណាស់ណាទេ។ នាយក៏មិនបានគិតច្រើនរួចដើរចូលមកអង្គុយមើលឯកសារបន្តដែរ-គ-នៅលើតុបានមួយសន្ទុះធំក៏លើកដៃចុចអេក្រុងទូរស័ព្ទដើម្បីមើលម៉ោង នេះវាជិតល្ងាចទៅហើយនាយក៏ប្រញាប់រូតរះទៅផ្ទះស្រូតប្រាប់ឲ្យថេយ៉ុងរៀបចំខ្លួនដើម្បីទៅចូលរួមកម្មវិធីជាមួយគេ។
*Skip
"ថេយ៏រៀបចំខ្លួនទៅ" ជុងហ្គុក
"រៀបចំខ្លួនទៅណា" ថេយ៉ុង កំពុងអង្គុយមើលទូរទស្សន៍ជាមួយគ្នានោះចាប់ផ្តើមលើកចិញ្ចើមឆ្ងល់ រួចក្បាលល្ងាចទៅហើយចង់បបួលគេទៅណា
YOU ARE READING
Part Of My Life
Fanfiction"បងស្រឡាញ់អូនថេយ៏ ស្រឡាញ់អូនខ្លាំងណាស់គ្មានអ្វីមកប្រៀបបានទេ ស្រឡាញ់អូនស្មើជីវិតរបស់បង" ជុងហ្គុក "ទោះប្រើពេលញ៉ែឯងយូរតែក៏យើងចាំ ព្រោះបេះដូងយើងមានតែឯងម្នាក់គត់ ជីស៊ុង" លីណូ ចន ជុងហ្គុក × គីម ថេយ៉ុង លី មីនហូ×ហានជីស៊ុង