ភាគទី:22

77 5 0
                                    


វាមានរយះពេល3សប្ដាហ៍ទៅហើយដែរថេយ៉ុងបានធ្វើការជាមួយខាយ៏ ហើយថ្ងៃនេះក៏ជាថ្ងៃ...

"ថេយ៏មិនគិតចង់នៅជាមួយបងខ្លះទេអ្ហេស៎" ជុងហ្គុក អង្គុយនៅតុបាយនោះចាប់ផ្តើមសួរព្រោះឃើញថាថេយ៉ុងញ៉ាំអាហារពេលព្រឹកមិនទាន់ចប់ស្រួលបួលផងក៏ប្រញាប់រៀបចំខ្លួនទៅថតទៀតហើយ

"ខ្ញុំរវល់បងក៏ដឹង ចាំពេលខ្ញុំមកវិញចាំយើងទៅដើរលេង អូខេ?" ថេយ៉ុង បន្ទាប់ពីការថតសាកល្បងនោះមកថេយ៉ុងចាប់ផ្តើមមានភាពល្បីល្បាញក៏ដោយសារតែខាយ៏បានuploadរូបនោះចូលទៅក្នុងគណនីអាយជីរបស់គេដែរមានអ្នកតាមដានរាប់សុិបមុឺននាក់នោះឯការងារក៏មមាញឹក ធ្វើឲ្យថេយ៉ុងគេអស់ងងុយនិងគ្មានពេលវេលាជាមួយជុងហ្គុក។ ថេយ៉ុងក៏ប្រញាប់រៀបចំអីវ៉ាន់ដែរខ្លួនត្រូវយកទៅថតរួចហើយនោះ គេក៏ដើរមកអោបជុងហ្គុកពីក្រោយនិងថើបថ្ពាល់ជុងហ្គុកខ្សឺតៗ

"អ្ហឹម៎ តែយូរបងតាមទៅរកអូនហើយ" ជុងហ្គុក គេចង់តែបោកក្បាលឲ្យស្លាប់បាត់ទេ សូម្បីតែថ្ងៃឈប់សម្រាកក៏គេមិនបានចំណាយពេលវេលាជាមួយរាងតូចដែរ បើដឹងថាវាបែបនេះគេមិនយល់ព្រមឲ្យថេយ៉ុងទៅថតនោះទេ

"នេះបងនិយាយមែនរឺលេង" ថេយ៉ុង

"បងដែរចេះនិយាយលេងពីអង្កាល" ជុងហ្គុក ចាប់ដៃរាងតូចយកមកថើបដែរកំពុងឈរអោបខ្លួននៅពីក្រោយនោះ

"ក៏បាន ខ្ញុំមិនហាមបងទេ" ថេយ៉ុង បន្ថែមដៃអោបជុងហ្គុកកាន់តែខ្លាំង ទោះបីគេរវល់យ៉ាងណាក៏គេមិនភ្លេចមនុស្សជាទីស្រឡាញ់នោះដែរ

"ចាំបងជូនអូនទៅ" ជុងហ្គុក

"មិនបាច់ទេឲ្យSamជូនទៅក៏បាន បងទៅសម្រាកចុះណា ធ្វើការហត់ហើយ" ថេយ៉ុង

"អ្ហឹម៎ ស្រេចតែអូនចុះ" ជុងហ្គុក ញញឹម

"អ្នកប្រុសតូច ឡានត្រៀមរួចហើយ" Sam មកដល់ក៏ឃើញប្តីប្រពន្ធគេកំពុងអោបគ្នា Samក៏ងាកមុខចេញ

"អ្ហឹម៎ ឯងជូនថេយ៏ទៅហើយប្រញាប់មកវិញ ទៅយកឯកសារនៅក្រុមហ៊ុនឲ្យយើង" ជុងហ្គុក

"បាទ" Sam ថេយ៏ប្រលែងដៃពីការអោបជុងហ្គុករួចឡើងឡានជិះទៅស្ទូចឌីយ៉ូខាយ៏ជាមួយSamបាត់ទៅ។ ឯជុងហ្គុកគេក៏ហត់ដូចគ្នា បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចគេក៏ឡើងទៅសម្រាក។

Part Of My Life Where stories live. Discover now