ភាគទី:18

142 11 1
                                    


Hello guy!!! It's been a while ខានសរសេរចង់ពីរខែហើយ មាននឹកគេអត់នៀគ?🥺

@Skip

"ហាឡូថេយ៏ ថ្ងៃនេះយកបាយមកឲ្យបងទេ" ជុងហ្គុក ដល់ម៉ោងអាហារថ្ងៃត្រង់ទៅហើយពោះគេកំពុងតែស្រែកឃ្លាននៅម្ហូបដែរថេយ៉ុងធ្វើប៉ុន្តែមិនឃើញថេយ៉ុងបង្ហាញខ្លួនមកសោះរាល់ដងថេយ៉ុងគេតែងតែយកបាយមកឲ្យខ្លួនថ្ងៃនេះមិនឃើញទើបគេCallទៅសួរ

("ហេតុអីបានត្រូវយកឲ្យ") ថេយ៉ុង

"ចុះរាល់ដង" ជុងហ្គុក គ្រាន់តែលឺអ្នកខាងនោះនិយាយបែបនេះគេចាប់ផ្តើមជ្រួញចិញ្ចើមចូលគ្នា មុខមិនអំណោយផលតែម្តង

("ថ្ងៃនេះមិនបានយកឲ្យទេ ខ្ញុំរវល់") ថេយ៉ុង

"រវល់មិចមិនប្រាប់បង បងខំចាំស្មានតែអូនកំពុងតែមកដល់ហើយ" ជុងហ្គុក បញ្ចេញសម្លេងក្ងួរចេញមកឲ្យអ្នកខាងនោះបានលឺថាខ្លួនកំពុងអន់ចិត្ត

("ខ្ញុំរវល់មែនចាំពេលមកដល់ផ្ទះ បងចង់ញាំអីចាំខ្ញុំធ្វើឲ្យ អូខេទេ") ថេយ៉ុង

"សន្យា?" ជុងហ្គុក

("អឹម សន្យា! ប៉ុណ្ណឹងបានហើយជុងខ្ញុំមានការប្រញាប់") ថេយ៉ុង ប្រពន្ធ័ទូរស័ព្ទក៏បានផ្តាច់ដោយថេយ៉ុងបានចុចបិទមុន ធ្វើឲ្យជុងហ្គុកនាយហួសចិត្តជាខ្លាំង រវល់អីក៏ដល់ថ្នាក់នេះរកតែនាយនិយាយពាក្យស្រឡាញ់មិនទាន់។

@Night🌌

"ថ្ងៃស្អែកចូលធ្វើការវិញហើយ ខ្ចិលខ្លាំងណាស់" ជីស៊ុង កំពុងអង្គុយចុចកំព្យូទ័រនៅក្នុងបន្ទប់របស់ខ្លួនសុខៗក៏និយាយតិចៗម្នាក់ឯង

"ហើយត្រូវអាគាត់នោះមករញ៉េរញ៉ៃដូចមុនដែរអត់" ជីស៊ុង គេជាមនុស្សគិតច្រើនចឹងហើយទើបគេគិតៗរហូតដល់គិតមិនចេញ༎ຶ⁠‿⁠༎ຶ។ មួយសន្ទុះក្រោយមកទូរស័ព្ទរបស់គេក៏បានរោទ៍ មិនមែនcallធម្មតាទេគឺ video callតែម្តងហើយគេក៏ចាប់ផ្តើមបង្ហាញនូវទឹកមុខធុញទ្រាន់ចេញមក ប៉ុន្តែគេនៅតែលើកនិយាយ

("*ហឹក* អាឡូ ហាន់-អា") លីណូ ស្រវឹងឡើងជោគប៉ុន្តែនាយចង់និយាយជាមួយជីស៊ុង

"នេះលោកស្រវឹងហេស៎" ជីស៊ុង (ស្អីនិងផឹកឡើងស្រវឹងហើយcallមកឯងរកងាប់ស្អី) ជីស៊ុងគិតក្នុងចិត្ត

Part Of My Life Where stories live. Discover now